Close

ញត្តិគាំទ្រ​បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូវ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់​រាជរដ្ឋាភិបាលកម្ពុជា​ ស្តីពីការដាក់​ចេញ​វិធាន​ការ ម៉ឺ​ង​ម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។តាមរយៈបទបញ្ជានេះ ពិតជាបានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប បានយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និង​សហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឱ្យមាន សុខភាពល្អ ប្រកបដោយសក្តានុពលដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឱ្យ​មាន​ការរីកចម្រើន កាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព។យើងខ្ញុំសូមគាំទ្រយ៉ាងមោះមុតចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងសូមបន្តគាំទ្រដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាគ៌ារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជាបោះជំហានទៅមុខ ប្រកបដោយទំនុកចិត្ត ជាមួយ​នឹង​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អានបន្ត

សកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណង

ភូមិតានន៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល រយៈពេលពេញមួយថ្ងៃនៃថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងាររបស់នាយកដ្ឋានផែនការ និងគម្រោងបានចុះពិនិត្យគុណភាព និងវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណងនៃគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ គិតមកដល់ពេលនេះ អគារពហុបំណងសម្រេចបាន២៣%។ គួរបញ្ជាក់ផងដែរថា អគារពហុបំណងនេះបានចាប់ផ្តើមដំណើរការពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ អគារនេះមានកម្ពស់២ជាន់ ទំហំបណ្តោយ១២ម៉ែត្រ និងទទឹង៤ម៉ែត្រ៥០ ព័ទ្ធដោយរបងដែកជុំវិញ។អគារនេះគឺជា ១-មជ្ឈមណ្ឌលវិបស្សនា និងសម្មាទានសីលសម្រាប់ពុទ្ធបរិស័ទ ២-ទីជំនុំលើការងារអភិវឌ្ឍភូមិ និងការរៀបចំកម្មវិធីនានារបស់ប្រជាពលរដ្ឋ ៣-កន្លែងកំសាន្តសម្រាប់មហាជនទូទៅ ៤-បន្ទប់ទទួលភ្ញៀវជាតិនិងអន្តរជាតិ និងជាបន្ទប់ប្រជុំពិភាក្សាការងារ ៥-សារមន្ទីរផ្សព្វផ្សាយនូវរាល់សមិទ្ធផលនានារបស់ភូមិ និង៦-បន្ទប់សិក្សានិងឈ្វេងយល់ពីនវានុវត្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងជាបន្ទប់បណ្តុះបណ្តាលមូលធនបញ្ញារបស់ភូមិតានន។

អានបន្ត

កិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤   កិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដោយមានការចូលរួមពិភាក្សា និងពិគ្រោះយោបល់ពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងតំណាងនាយកដ្ឋានទាំងបួន របស់អគ្គលេខាធិការដ្ឋាន វ.ស.ស.។  ថ្លែងនៅក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨នេះ គឺជាត្រីវិស័យសម្រាប់តម្រង់ទិសដៅការងារដែលត្រូវអនុវត្តសម្រេចឲ្យខានតែបានក្នុងរយៈពេល ៥ឆ្នាំខាងមុខ  ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧នៃរដ្ឋសភា  កម្មវិធីគោលនយោបាយនានា​ ជាពិសេសស្របទៅតាមអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

អានបន្ត

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះ   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី  សូមសមប្រកប​ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះឯកឧត្តម វង្សី វិស្សុត និងក្រុមគ្រួសារ

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះឯកឧត្តម វង្សី វិស្សុត និងក្រុមគ្រួសារ​​  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ ​វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត