Close

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង​      ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះឯកឧត្តម  កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.

នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ​   ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក​​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា  សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ​ ជូនចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អានបន្ត

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំកម្មវិធីដាក់ឱ្យដំណើរការឡើងវិញសាលប្រជុំ និងបណ្ណាល័យ កម្ពុជា-ចិន មិត្តភក្តីលើផ្លូវសូត្រ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ថ្លែងទៅកាន់ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រទេសចិន និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី សាលាបឋមសិក្សាស្វាយធំដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតគឺ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងបាល់បោះ បន្ថែមពីលើអគារសិក្សាកម្ពស់១ជាន់ ដែលមានបន្ទប់សិក្សាចំនួន៥បន្ទប់ ដែលបានសាងសង់កាលពីឆ្នាំ២០១៦។ សាលាបឋមសិក្សាស្វាយធំបានដំណើរការតាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់រៀនបឋមសិក្សាមានចំនួន ៣៤ថ្នាក់ និងមត្តេយ្យសិក្សាមាន ១៦ថ្នាក់ ដោយសិស្ស​   មត្តេយ្យមានចំនួន ៤៣៩នាក់ក្នុងនោះកុមារីមានចំនួន ២១៤នាក់។ ដោយឡែក សិស្សសរុបកម្រិតបឋមសិក្សាមានចំនួន ១៤៥០នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៦៨៦នាក់ ហើយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនសរុបមានចំនួន៥៧នាក់ក្នុងនោះមាន អ្នកគ្រូចំនួន៥១នាក់។ លោកអភិបាលរងក៏បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងកៀរគរបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន រួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មូលនិធិ Peace Land មន្ទីរពេទ្យបេះដូង Fuwai អង្គការ YUNDI របស់ខេត្តយូណាន ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជន និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។លោក Xu Jianguo អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានមានប្រសាសន៍ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានអនុវត្តគម្រោងផ្លូវសូត្រជាង ១០គម្រោង ដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត និងគម្រោងអគារសិក្សា\"មិត្តភក្តិលើផ្លូវសូត្រ\" រួមជាមួយគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់ថវិកាសរុបជាង ៤០លានយាន់ចិន ដោយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១០ម៉ឺននាក់ ហើយបានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់ \"ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន\" នៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងបានរំលេចថា  ក្នុងឆន្ទៈដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ក៏ដូចជារួមកម្លាំងជាមួយបណ្តាអង្គការសង្គមស៊ីវិល សហជីពនានាក្នុងប្រទេសកម្ពុជា និងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកៀរគរអង្គការសង្គមស៊ីវិលនានា ដើម្បីចូលរួមចំណែកជាដៃគូសហការជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន៕

អានបន្ត

កង់ចំនួន ៣០០គ្រឿង បានជួយសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាទួលស្គរ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរៀបចំវិធីចែកអំណោយកង់ ចំនួន ៣០០គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។មានចំណាប់អារម្មណ៍ក្នុងពិធីនេះ   លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងក្នុងនាមដៃគូសហការរបស់ខ្លួន រួមមានក្រុមហ៊ុន Hello Inc. និង មូលនិធិ COSCO SHIPPING CHARITY FOUNDATION របស់ប្រទេសចិន  បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វ.ស.ស.ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមាន ការិយាល័យអប់រំស្រុក និងរដ្ឋបាលស្រុកបសេដ្ឋ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា តាមរយៈការផ្តល់មធ្យោបាយធ្វើដំណើរជូនសិស្សានុសិស្ស។លោក គង់ ឆាយ អភិបាលរង នៃគណ:អភិបាលស្រុកបសេដ្ឋបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វ.ស.ស. និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានកៀរគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិល និងក្រុមហ៊ុនអន្តរជាតិនានា សំដៅចូលរួមចំណែកបំពេញ នូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវ.ស.ស. បាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្ត​កំពង់ស្ពឺ។ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ  លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងជាតំណាងមូលនិធិបងប្អូនយើង បានសម្តែងនូវការកើតសរសើរ និងថ្លែងអំណរគុណដល់វ.ស.ស. និង មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ​ ក្រុមហ៊ុន Hello Inc. និងមូលនិធិ COSCO SHIPPING CHARITY FOUNDATION ដែលបានផ្តល់កង់ចំនួន ៣០០គ្រឿង ដល់សិស្សានុសិស្សក្រីក្រ និងជួបការលំបាក ក្នុងសាលាបឋមសិក្សាទួលស្គរ។ អំណោយនាថ្ងៃនេះ គឺការចូលរួមចំណែកអនុវត្តនូវគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមចំណែកកសាងនូវសហគមន៍ជោគវាសនារួមគ្នានៃមនុស្សជាតិផងដែរ។

អានបន្ត

កង់៩៧០គ្រឿង ដែលជាអំណោយតាមរយៈ វ.ស​.ស​. ផ្តល់ភាពរីករាយជូនដល់សិស្សានុសិស្សនៅក្នុងខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាក្រពុំឈូក ស្ថិតនៅក្នុងភូមិក្រពុំឈូក  ឃុំក្រពុំឈូក  ស្រុកកោះអណ្តែត ខេត្តតាកែវ មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ចំនួន៩៧០គ្រឿងដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ថ្លែងទៅកាន់អង្គពិធីចំនួន៣០០នាក់ រួមមានថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកកោះអណ្តែត រដ្ឋបាលឃុំក្រពុំឈូក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន៥សាលា មកពីស្រុកកោះអណ្តែត និង១១សាលា មកពីស្រុកបូរីជលសារ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងក្រុមហ៊ុន Hello Inc. របស់ប្រទេសចិន    លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានសាទរនឹងសមិទ្ធផលបន្ថែមទៀតដែលសិស្សានុសិស្សនៅក្នុងខេត្តតាកែវទទួលបានអំណោយនាថ្ងៃនេះតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអង្គពាក់ព័ន្ធនានាដែលបានគាំទ្រនិងលើកទឹកចិត្តដល់ភាគីចិនក្នុងការចូលរួមចំណែកផ្តល់កម្លាំងចិត្តដល់ការសិក្សា និងដោះស្រាយបាននូវតម្រូវការជាមូលដ្ឋានដោយផ្តល់អំណោយកង់ជូនដល់សិស្សានុសិស្ស។លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវបានលើកទឹកចិត្តដល់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន ដែលបានរួមកម្លាំងគ្នាជាធ្លុងមួយចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចលើកតម្កើងជីវភាពគ្រួសារ និងផ្តល់កម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងខេត្តតាកែវនេះ។ លោកស្រីក៏បានថ្លែងនូវការសាទរចំពោះសិស្សប្រឡងបញ្ចប់ទុតិយភូមិចំនួន២រូបសិក្សានៅក្នុងស្រុកកោះអណ្តែតដែលទទួលបានលទ្ធផលនិទ្ទេសAផងដែរ។ក្នុងនាមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល បានគាំទ្រទាំងស្រុងដល់បេសកកម្មការងារ និងបន្តលើកទឹកចិត្តដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទក្នុងការកៀងគរជំនួយនានាដើម្បីបំពេញបាននូវសេចក្តីត្រូវការរបស់សិស្សានុសិស្ស។ ឯកឧត្តមបានរំលេចពីសមិទ្ធផលជាច្រើនដែលបានប្រសូតចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធតាំងពី ឆ្នាំ២០១៨ មក រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលរួមមាន ការផ្តល់សម្ភារៈសិក្សាជាង១០ម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿង​ ដល់សិស្សានុសិស្សកម្ពុជា។ ទាក់ទងនឹងការសិក្សា ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពដែលកម្ពុជាទទួលបានតាមរយៈសម្តេចតេជោជាស្ថាបនិក និងសង្គមជាតិដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងចរន្តនៃការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបសិស្សានុសិស្សទាំងអស់បានទទួលនូវការសិក្សាប្រកបដោយគុណភាព ហើយឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សាដោយយកគំរូតាមសិស្សចំនួន ២រូប ដែលទទួលបាននិទ្ទេសA។ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សចំនួន៩៧០នាក់នាថ្ងៃនេះក៏ជាការចូលរួមចំណែកផងដែររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងគោលនយោ បាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

អានបន្ត

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកកង់ជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២០២៤នាក់

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាឆកកណ្ដោល ស្ថិតនៅក្នុងភូមិឆក ណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ ចំនួន ២០២៤គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ថ្លែងទៅកាន់ថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកទឹកផុស រដ្ឋបាលឃុំជៀប គណៈគ្រប់គ្រងសាលារៀនឆកកណ្តោល លោកគ្រូ អ្នកគ្រូ អាណា ព្យាបាល សិស្សានុសិស្ស និងអ្នកចូលរួមសរុប ២០០នាក់ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងមូលនិធិ Halo របស់ប្រទេសចិន លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិនក្នុងការ ចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមានទាំងការិយាល័យអប់រំស្រុកដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា និងកិច្ចគាំពារដល់មធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្ស។លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំងបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមិនត្រឹមបង្កើនសុខដុមនីយកម្មរវាងសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកៀងគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិលអន្តរជាតិនានាសំដៅចូលរួមចំណែកបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក ដល់ប្រជាជនកម្ពុជានិយាយរួម។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបាននិងកំពុងផ្តល់ជាប្រយោជន៍ដ៏ធំធេងដល់កម្លាំងអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ឆ្នាំង។ជាកិច្ចឆ្លើយតបក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានរំលឹកនូវចំណងទាក់ទងរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយបណ្តាមូលនិធិនានារបស់ប្រទេសចិនតាំងពីឆ្នាំ២០១៨រៀងមក ហើយដោយឡែកនៅក្នុងទំនាក់ទំនងជាមួយមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានសម្របសម្រួលក្នុងការផ្តល់សម្ភារៈសិក្សារាប់សិបម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿងដល់សិស្សានុសិស្សកម្ពុជា។ ឯកឧត្តមបន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមនៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិផងដែរ។

អានបន្ត

សារលិខិតជូនពរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ  

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃវេទិកាសម័្ពន្ធសង្គមស៊ីវិល សូមគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត គោរពជូនចំពោះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ  សូម សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខមហាប្រសើរ និងសមប្រកបតែនឹងពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍។

អានបន្ត