Close

អំពី វេទិកាសម្ព័ន្ធសង្គមស៊ីវិល

វ.ស.ស. ជាស្ថាប័នដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១២៨ អនក្រ.បក របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគាំទ្រកិច្ចអភិវឌ្ឍប្រទេសតាមរយៈអង្គការសង្គមស៊ីវិល ស្របតាមគោលនយោបាយអភិវឌ្ឍជាតិកម្ពុជា។ ស្ថាប័ននេះ មានទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល​ សមាគម សហគមន៍ និងសហជីព ជាមួយរាជរដ្ឋាភិបាល សម្របសម្រួលការងាររបស់ពួកគាត់ជាមួយអាជ្ញាធរដែន​ដី លើកទឹកចិត្ត និងជំរុញការបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័នអនុវត្តទាំងអស់នៅក្នុងវិស័យ​​សង្គមស៊ីវិល ដើម្បីឈានទៅសម្រេចឱ្យបាននូវការអភិវឌ្ឍកម្ពុជាដ៏ឆាប់រហ័ស ប្រកបដោយនិរន្តភាព​ និងចីរភាព។

វ.ស.ស. ចូលរួម​ នឹងរៀបចំវេទិកាពិភាក្សា និងសិក្ខាសាលា សន្និសីទផ្សេងៗ ដែលផ្តោតលើបញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជាបច្ចុប្បន្ន និងអនាគត ដោយបើកឲ្យមានការចូលរួមយ៉ាងទូលំទូលាយ ពីបណ្តាតំណាងស្ថាប័ននានា នៅក្នុងវិស័យ​សង្គមស៊ីវិល ក្រុមនិស្សិត-បញ្ញវន្ត អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ បណ្ឌិត និងបណ្ឌិតសភាចារ្យ ដោយផ្អែកលើគោលការណ៍សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិស្របតាមលទ្ធិប្រជាធិបតេយ្យ និងច្បាប់របស់កម្ពុជា ដើម្បីពិនិត្យស្វែងយល់ពីឫស​គល់នៃបញ្ហាប្រឈម ក៏ដូចជាដើម្បីរកដំណោះស្រាយ ឬជម្រើសសមស្របផ្សេងៗ ដែលអាចប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ វ.ស.ស. នឹងប្រមូលផ្តុំ ចងក្រង និងធ្វើការបោះពុម្ពផ្សាយនូវគំនិត ទស្សនៈល្អៗ ដែលទទួលបានតាមរយៈការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដើម្បីទុកជាឯកសារ និងជាទុនសម្រាប់ការសិក្សាស្រាវជ្រាវ​បន្ត។

វ.ស.ស. ក៏នឹងធ្វើការសិក្សាលម្អិតទៅលើជម្រើសនៃដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ លទ្ធភាព និងអាទិភាពនៃទិសដៅអភិវឌ្ឍសង្គមកម្ពុជាសម្រាប់កាលៈទេសៈជាក់លាក់ ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍ និងលើកជាសំណើ​ដាក់ជូនរាជរដ្ឋាភិបាល។

វ.ស.ស. ចូលរួមជំរុញ និងលើកកម្ពស់តួនាទីជាដៃគូសហការអភិវឌ្ឍរបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល។ វ.ស.ស. ធ្វើការសម្របសម្រួលកៀរគរប្រភពធនធាន និងមូលនិធិពីដៃគូអភិវឌ្ឍន៍ ហើយសហការសម្របសម្រួល និងគាំទ្រក្នុងការរៀបចំការគ្រប់គ្រង និងការអនុវត្តគម្រោង កម្មវិធីនានា ជាមួយបណ្តាអង្គការ សមាគម សហជីព និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។​

ក្រុមប្រឹក្សាភិបាល

អគ្គលេខាធិការដ្ឋាន

វ.ស.ស. ជាស្ថាប័នដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១២៨ អនក្រ.បក របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគាំទ្រកិច្ចអភិវឌ្ឍប្រទេសតាមរយៈអង្គការសង្គមស៊ីវិល ស្របតាមគោលនយោបាយអភិវឌ្ឍជាតិកម្ពុជា។ ស្ថាប័ននេះ មានទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល​ សមាគម សហគមន៍ និងសហជីព ជាមួយរាជរដ្ឋាភិបាល សម្របសម្រួលការងាររបស់ពួកគាត់ជាមួយអាជ្ញាធរដែន​ដី លើកទឹកចិត្ត និងជំរុញការបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័នអនុវត្តទាំងអស់នៅក្នុងវិស័យ​​សង្គមស៊ីវិល ដើម្បីឈានទៅសម្រេចឱ្យបាននូវការអភិវឌ្ឍកម្ពុជាដ៏ឆាប់រហ័ស ប្រកបដោយនិរន្តភាព​ និងចីរភាព។

នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានតួរនាទី និងភារកិច្ចដូចខាងក្រោម ៖

  • សម្របសម្រួលការងារជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងការរៀបចំកិច្ចពិភាក្សា វេទិកា សន្និបាត សន្នីសិទ សិក្ខាសិលា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ
  • ពិនិត្យ និងលើកយោបល់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា
  • ធ្វើការកៀរគរជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍព្រះរាជណាចក្រកម្ពុជា
  • រៀបចំចំណុចពិភាក្សា និងជំនួយស្មារតីជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងចូលរួមកិច្ចប្រជុំសំខាន់ៗ ដែលពាក់ព័ន្ធនឹងសហប្រតិបត្តិការអនុតំបន់ តំបន់ និងពិភពលោក ព្រមទាំងកិច្ចការសហប្រតិបត្តិការពាក់ព័ន្ធសង្គមស៊ីវិលជាតិ និងអន្តរជាតិ

នាយកដ្ឋានផែនការ និងគម្រោង

នាយកដ្ឋានផែនការ និងគម្រោងមានតួរនាទី និងភារកិច្ចដូចតទៅ ៖

  • សិក្សា និងរៀបចំផែនការរយៈពេលខ្លី មធ្យម និងវែងរបស់ វ.ស.ស.
  • សហការសម្របសម្រួល និងគាំទ្រក្នុងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តគម្រោងកម្មវិធីនានា ជាមួយបណ្តាភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា
  • សិក្សា​ និងរៀបចំគម្រោងអភិវឌ្ឍន៍នានា សំដៅលើកស្ទួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា
  • សហការសម្របសម្រួល កៀរគរបរ្ភពធនធាន និងមូលនិធិពីដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រ និងអនុវត្តកម្មវិធី និងគម្រោងនានារបស់ វ.ស.ស.
  • ទទួលបន្ទុកអនុវត្ត និងតាមដាន និងវាយតម្លៃគម្រោងនានារបស់ វ.ស.ស

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច

សាវតា

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ យោងតាមប្រកាសលេខ ១១២ ប្រក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋានរបស់អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចមានការិយាល័យចំណុះចំនួន ០២ គឺ៖ ការិយាល័យរដ្ឋបាល និងបុគ្គលិក និងការិយាល័យគណនេយ្យ និងផ្គត់ផ្គង់។

ទស្សនវិស្ស័យ និងបេសកកម្ម

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចមានអត្ថិភាពឡើងក្នុងទិសដៅធានានិរន្តភាពនៃដំណើរការរដ្ឋបាល និងហិរញ្ញវត្ថុរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ដើម្បីសម្រេចនូវទស្សនៈវិស័យខាងលើ នាយកដ្ឋានមានបេសកកម្មចម្បងដូចខាងក្រោម៖

  • សម្របសម្រួលសកម្មភាពការងាររដ្ឋបាលរបស់ វ.ស.ស.
  • គ្រប់គ្រងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ វ.ស.ស.
  • សហការរៀបចំកិច្ចប្រជុំ សន្និបាត សន្និសីទ វេទិកា សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងពិធីផ្សេងៗ
  • រៀបចំការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រងផ្នែករដ្ឋបាល មន្រ្តីរាជការ និងបុគ្គលិកចំណុះអគ្គលេខាធិការដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋាន
  • សហការជ្រើសរើស កៀរគរធនធានមនុស្សដែលមានសមត្ថភាពមកចូលរួមក្នុងការងារសិក្សាស្រាវជ្រាវ
  • សិក្សា រៀបចំកម្មវិធីបណ្តុះបណ្តាល អប់រំ និងកសាងសមត្ថភាពមន្រ្តីរាជការស៊ីវិល និងបុគ្គលិកនៃ វ.ស.ស
  • សិក្សា រៀបចំគោលការណ៍ យុទ្ធសាស្រ្ត គម្រោងថវិកា និងផែនការសកម្មភាពការងារហិរញ្ញវត្ថុ
  • ត្រួតពិនិត្យ គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធាន និងថវិកាដែលបានមកពីដៃគូផ្សេងៗ ព្រមទាំងត្រួតពិនិត្យ និងទូទាត់ចំណាយថវិការបស់ វ.ស.ស.
  • ធ្វើរបាយការណ៍ពាក់ព័ន្ធនឹងចំណូល-ចំណាយថវិកាជាប្រចាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលអគ្គលេខាធិការប្រគល់ជូន។

នាយកដ្ឋានការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា

នាយកដ្ឋានការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានតួរនាទី និងភារកិច្ច ដូចខាងក្រោម៖

  • រៀបចំវេទិកា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដោយសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅស្រុក
  • សម្របសម្រួល និងសហការក្នុងការសិក្សាស្រាវជ្រាវជាមួយបញ្ញវន្ត ក្រុមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីចងក្រង និងបោះពុម្ពផ្សាយឯកសារសំខាន់ៗ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខមាលភាព និងជីវភាពប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
  • រៀបចំផ្សាយទស្សនៈ មតិយោបល់ និងសកម្មភាពទាំងឡាយ ក្នុងគោលបំណងរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដោយចីរភាព និងចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់
  • សិក្សា ពិនិត្យ រៀបចំប្រព័ន្ធ និងទទួលបន្ទុកការងារពាក់ព័ន្ធ នឹងព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងាររបស់ វ.ស.ស
  • គ្រប់គ្រងទិន្នន័យព័ត៌មាន របាយការណ៍ និងឯកសារពាក់ព័ន្ធនឹងការងាររបស់ វ.ស.ស.