Close

ដៃគូសហប្រតិបត្តិការ

រដ្ឋបាលរាជធានី ខេត្ត

រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ រាជធានីនេះមានការការកែសម្រួលដែនដីព្រំប្រទល់ ជាបួន ដំណាក់កាល ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។

ដៃគូសហប្រតិបត្តិការអន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី

ADB បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវភាពរីកចម្រើន ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងនិរន្តរភាពនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ទន្ទឹមនឹងការរក្សានិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងក្នុងឆ្នាំ 1966 ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ក្នុងនោះ ៤៩ មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក

ប្រទេសជប៉ុនបានបង្កើតមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) នៅខែឧសភា ឆ្នាំ ២០០០ ដើម្បីផ្តល់ជំនួយដល់គម្រោងគាំទ្រការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពអភិវឌ្ឍន៍សង្គមដែលពាក់ព័ន្ធ និងដែលអាចបន្ថែមតម្លៃដល់គម្រោងដែលផ្តល់ហិរញ្ញប្បទានដោយ ADB ។ ក្នុងឆ្នាំ ២០១០ មូលនិធិនេះបានពង្រីកវិសាលភាពនៃជំនួយរបស់ខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេស (TA) បន្ថែម ពីលើជំនួយលើគម្រោងនានា។

ក្រសួង-ស្ថាប័ន

ទីស្ដីការគណៈរដ្ឋមន្ត្រី

ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាស្ថាប័នប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ជំនួយដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

យោង​តាម​អនុក្រឹត្យ​លេខ ៤៨៨ អន​ក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បំពេញមុខ​ងារ​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។