Close

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នារបស់យើងទាំងអស់គ្នា!

កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដែលមានអាយុក្រោម១៥ឆ្នាំ។ ​ ថ្លែងទៅកាន់អាជ្ញាធរសង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប៨៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានថ្លែងថាក្រោមម្លប់សុខសន្តិភាពពេញបូរិបូរណ៍ វិបុលភាព និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជានាសករាជតេជោ បានផ្តល់ឱកាសយ៉ាងល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសកុមារកម្ពុជាទទួលបាននូវការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អង្គពាក់ព័ន្ធនានា ហើយថ្ងៃនេះជាសក្ខីភាពបញ្ជាក់មួយទៀតសម្រាប់កុមាររស់នៅសង្កាត់ដំរីជាន់ខ្លាដែលទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃក្នុងករណីរកឃើញថាកុមារនោះមានជំងឺបេះដូងពីកំណើត។ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូង​FUWAI​ ខេត្តយូណាន ដែលបានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានិងចិនរួមគ្នាពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាអាយុក្រោម១៥ឆ្នាំរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការតាមដាននិងថែទាំសុខភាពជុនដល់កុមារកម្ពុជា។ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិន តាមរយៈលោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាប្រមាណជិត១០ម៉ឺននាក់ និងបានរកឃើញកុមារចំនួន១០៣នាក់​ ដែលមានជំងឺ​បេះដូងពីកំណើតហើយត្រូវបានក្រុមគ្រូពេទ្យចិនជួយព្យាបាលដោយឥតគិតថ្លៃ និងជាសះស្បើយទទួលបានសុខភាពល្អជាប្រក្រតីឡើងវិញ។លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លាបានរំលេចពីសកម្មភាពជាច្រើនរបស់ក្រុមការងារដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្នុងការរួមចំណែកយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកនានាជូនដល់ប្រជាជននៅទូទាំងសង្កាត់ ព្រមទាំងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនសង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្តសកម្មភាពនានាជាច្រើនដែលថ្ងៃនេះជាសមិទ្ធផលថ្មីបន្ថែមទៀតលើសកម្មភាពកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ។គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកុមារសរុបចំនួន១២៩១នាក់ មកពីសាលាចំនួន៤ រួមមានៈ ១- វិទ្យាល័យបល្ល័ង្កចំនួន​៣២០នាក់ ២-បឋមសិក្សាបល្ល័ង្ក ចំនួន៦៤៨នាក់ ៣-អនុវិទ្យាល័យដំរីជាន់​ខ្លាចំនួន១៥៨នាក់ និងសាលាបឋម សិក្សាពោធិបាក់កចំនួន​១៦៥នាក់ ទទួលបានការពិនិត្យសុខភាពបេះដូង​ ហេីយក្នុងចំណោមនោះ​រកឃើញកុមារមានជំងឺបេះដូងពីកំណេីតចំនួន៣នាក់ ត្រៀមរៀបចំនីតិវិធីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ព្រះកុសមៈ។

អានបន្ត

ញត្តិគាំទ្រសេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូម​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធអំពីកិច្ចសហប្រតិបត្តិការ​តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធ​សករា​ជ​២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ជាការផ្តួចផ្តើមដោយផ្ទាល់របស់សម្តេចតេជោ តាំងពី ឆ្នាំ១៩៩៩ ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះធ្វើឡើងតែក្នុងក្របខ័ណ្ឌប្រទេសទាំងបី ដើម្បីផល​ប្រយោ​ជន៍​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការ​បញ្ជាក់រ​បស់សម្តេចតេជោ យ៉ាងច្បាស់លាស់រួចហើយថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិ​ការនេះមិនមាន​ចំណុច​ណាពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ ដោយប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សា​ឯករាជ្យ​ភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរៀងៗខ្លួន ស្របតាមច្បាប់ជាធរមាន ដោយគ្មានអ្នក​ណា បំពានបានឡើយ និងក៏គ្មានខ្លឹមសារណាបញ្ជាក់ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋ ​អាច​ចេញចូលបាន​ដោយ​សេរី នោះឡើយ។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្ក​ចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណនេះ និងសូមអំពាវនាវដល់ជនរួមជាតិ​ទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បី​ឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

អានបន្ត

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិ

ប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល   ហើយនៅក្នុងជំនួបជាមួយលោក Wang Ke អគ្គលេខាធិការបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (China NGO Network for International Exchanges, CNIE)កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការCNIE ក្នុងរដ្ឋធានីប៉េកាំង ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានដឹកនាំគណ:ប្រតិភូកម្ពុជាចំនួន២៥រូបរួមមានមន្ត្រីរាជការអញ្ជើញមកពីទីស្តីការគណ:រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និង ក្រុមបញ្ញាញាណជាន់ខ្ពស់ និងអង្គការសង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ខេត្តហឺណាន និងខេត្តហុកគៀន បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានរំលេចអោយឃើញពីទម្រដ៏រឹងមាំដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីលក្ខណ:ពិសេសចំនួន៤គឺ ១-សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាពនៃសករាជតេជោ ២-លំហសេរីភាពពេញបរិបូរណ៍ ៣-កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូសង្គមស៊ីវិលនានាប្រកបដោយវិជ្ជាជីវ:របស់ប្រទេសចិនដោយមានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)ប្រចាំកម្ពុជាជាស្ពាន និង៤-សមិទ្ធផលជាច្រើនដែលបានផ្តល់ផលប្រយោជន៍បំពេញបានតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជាដែលបានកើតចេញពីគម្រោងសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ។ក្នុងនាមCNIE លោក Wang Ke បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយមានដៃគូចំនួន១១៤៤សមាគម អង្គការ សហជីព និងសហគមន៍ក្នុងនាមភាពជាដៃគូប្រកបដោយភាពទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបម្រើដល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ តាងនាមឱ្យCFPD លោក Wang Ke បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈបម្រើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តភាពរឹងមាំខ្លាំងក្លាក្នុងនាមជាសេនាធិការជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមចំណែកបង្កើនសុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិស្របនឹងគោលបំណងរួមរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងCFPD  ក្រោមការដឹកនាំវាងវៃដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមសង្គមស៊ីវិលទាំង១២តំណាងសង្គមស៊ីវិល១១៤៤ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានទទួលឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដឹកនាំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត សាង អ៊ាប អនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានថ្លែងដោយក្តីរំភើបរីករាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយCNIEប៉ុណ្ណោះទេ ថែមទាំងបានទៅពិនិត្យដោយផ្ទាល់នូវរាល់បទពិសោធន៍នានាដែលសង្គមស៊ីវិលរបស់ប្រទេសចិនបាននិងកំពុងអនុវត្តចូលរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម ហើយបន្ថែមពីលើនេះ បណ្តាសង្គមស៊ីវិលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងគណៈប្រតិភូនេះបានបង្ហាញនូវទិសដៅរួមក្នុងការចូលរួមទាក់ទាញវិនិយោគិន ទេសចរ និងសង្គមស៊ីវិលចិនកាន់តែច្រើនចូលមកអនុវត្តគម្រោងនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ក្រោមទម្រដែកថែបនៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ថែមទៀតផង។

អានបន្ត

ញត្តិគាំទ្ររបស់បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ

បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ ចំនួន២៦ ស្ថាប័ន បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅ កម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ២៦ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១.  អង្គការ AOG២.  អង្គការផ្តល់ក្តីមេត្តានៅកម្ពុជា៣.  AC ទួលព្រះវិហារ៤.  សហគមន៍រលួសមាស៥. គ្លីនិកមាត់ធ្មេញកុមារ ស្រុកបាទី ខេត្តតាកែវ នៃគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា៦. AC ត្រពាំងធំរីកចម្រើន៧. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក៨. អង្គការផ្តល់ក្តីសង្ឃឹម៩. សហគមន៍កសិកម្មចំប៉ា ព្រៃផ្តៅ១០. សហគមន៍កសិកម្ម១១. សហគមន៍កសិកម្មសែនសុខ ទឹកថ្លា១២. អង្គការអនាគតថ្មី១៣. AC សុខភាព១៤.​ អង្គការឆ័ត្របៃតង១៥. សហគមន៍កសិកម្មភ្នំដិន សែនសុខ១៦. សហគមន៍ដូងខ្ពស់អភិវឌ្ឍន៍ថ្មី១៧. សហគមន៍កសិកម្មត្រពាំងក្រឡាញ់១៨. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា១៩. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍២០. សហគមន៍កសិកម្មត្រពាំងធ្នង់២១. សហគមន៍កសិកម្មស្នោជោគជ័យ២២. សហគមន៍កសិកម្មចំបក់សែនច័ន្ទ២៣. អង្គការជនពិការខេត្តតាកែវ២៤. អង្គការប្រឹក្សាសហគមន៍ ដើម្បីអភិវឌ្ឍន៍២៥. អង្គការសុខភាពបុរសនៅកម្ពុជា២៦. អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន  អង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបតិ្តការរបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)ចំនួន ៧៤ស្ថាប័ន បានចេញញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រកបដោយសក្តានុពល សម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

អានបន្ត

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧១ យាងចូល៧២ ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

អានបន្ត

អង្គការសង្គមស៊ីវិលចំនួន១៥ទៀត បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន១៥ទៀត បានបន្តបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។អង្គការសង្គមស៊ីវិលទាំង ១៥ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១. មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា២. សមាគមន៍មនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជា៣. សមាគមបុគ្គលិកសិក្សាខ្មែរ៤. អង្គការបេសកកម្មបេតអែល៥. សមាគមសម្ព័ន្ធមុស្លិមកម្ពុជា​ ខេត្តកំពត៦. អង្គការខ្មែរជីវិតឯករាជ៧. សមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា៨. សមាគមតន្រ្តីសំនៀងជនពិការ៩. សមាគមភ្នំនាងកង្រី១០. អង្គការ PROJECT CHANGE INTERNATIONAL១១. អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ខេត្តកោះកុង១២. អង្គការសកម្មភាពដែគូសម្រាប់ការអភិវឌ្ឍន៍១៣. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍១៤. សហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ១៥. អង្គការទីមាំសម្រាប់កម្ពុជា

អានបន្ត

អង្គការសង្គមស៊ីវិលចំនួន៣៣ បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន៣៣ បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ៣៣ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១.        អង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា២.        អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់៣.        អង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា៤.        អង្គការស្ពាន៥.        អង្គការស្ម័គ្រចិត្តកសាងកម្ពុជា៦.        អង្គការអភិវឌ្ឍន៍ដើម្បីស្ត្រី និងកុមារពិការ៧.        អង្គការអ្នកអភិវឌ្ឍន៍សហគមន៍៨.        គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជាខេត្តកំពត៩.        សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង១០.     សមាគមអភិវឌ្ឍន៍កីឡា និងកសិកម្ម១១.     សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា១២.     សហគមន៍ ៥កុម្ភៈ១៣.     សហគមន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព១៤.     សហគមន៍កសិកម្ម និងអភិវឌ្ឍដើម្បីសន្តិភាព១៥.     សហគមន៍កសិកម្មបាភ្នំមានជ័យ១៦.     សហគមន៍ទំនប់ទឹកកោះស្វាយ១៧.     សហគមន៍នេសាទត្រពាំងសង្កែ១៨.     សហគមន៍នេសាទរកាគយ១៩.     សហគមន៍សម្ព័ន្ធយុវជនមុស្លីមកម្ពុជា២០.     សហគមន៍សហព័ន្ធស្វាយកម្ពុជា២១.     អង្គការស្ត្រីគឺជាមាស២២.     អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍២៣.     អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា២៤.     អង្គការជនពិការត្បូងឃ្មុំ២៥.     អង្គការថែទាំកុមារកម្ពុជា២៦.     អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកសិកម្មជនបទ២៧.     អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍២៨.     អង្គការវេទិកាស្ត្រី និងកុមារពិការ ខេត្តកំពត២៩.     អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម៣០.     អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា៣១.     សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៣២.     បណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះ៣៣.     អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ)

អានបន្ត