Close

ញត្តិគាំទ្រ​បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូវ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់​រាជរដ្ឋាភិបាលកម្ពុជា​ ស្តីពីការដាក់​ចេញ​វិធាន​ការ ម៉ឺ​ង​ម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈបទបញ្ជានេះ ពិតជាបានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប បានយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និង​សហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឱ្យមាន សុខភាពល្អ ប្រកបដោយសក្តានុពលដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឱ្យ​មាន​ការរីកចម្រើន កាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព។

យើងខ្ញុំសូមគាំទ្រយ៉ាងមោះមុតចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងសូមបន្តគាំទ្រដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាគ៌ារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជាបោះជំហានទៅមុខ ប្រកបដោយទំនុកចិត្ត ជាមួយ​នឹង​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព័ត៌មានស្រដៀងគ្នា

អង្គការសង្គមស៊ីវិលចំនួន៣៣ បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ

អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន៣៣ បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ៣៣ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១.        អង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា២.        អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់៣.        អង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា៤.        អង្គការស្ពាន៥.        អង្គការស្ម័គ្រចិត្តកសាងកម្ពុជា៦.        អង្គការអភិវឌ្ឍន៍ដើម្បីស្ត្រី និងកុមារពិការ៧.        អង្គការអ្នកអភិវឌ្ឍន៍សហគមន៍៨.        គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជាខេត្តកំពត៩.        សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង១០.     សមាគមអភិវឌ្ឍន៍កីឡា និងកសិកម្ម១១.     សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា១២.     សហគមន៍ ៥កុម្ភៈ១៣.     សហគមន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព១៤.     សហគមន៍កសិកម្ម និងអភិវឌ្ឍដើម្បីសន្តិភាព១៥.     សហគមន៍កសិកម្មបាភ្នំមានជ័យ១៦.     សហគមន៍ទំនប់ទឹកកោះស្វាយ១៧.     សហគមន៍នេសាទត្រពាំងសង្កែ១៨.     សហគមន៍នេសាទរកាគយ១៩.     សហគមន៍សម្ព័ន្ធយុវជនមុស្លីមកម្ពុជា២០.     សហគមន៍សហព័ន្ធស្វាយកម្ពុជា២១.     អង្គការស្ត្រីគឺជាមាស២២.     អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍២៣.     អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា២៤.     អង្គការជនពិការត្បូងឃ្មុំ២៥.     អង្គការថែទាំកុមារកម្ពុជា២៦.     អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកសិកម្មជនបទ២៧.     អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍២៨.     អង្គការវេទិកាស្ត្រី និងកុមារពិការ ខេត្តកំពត២៩.     អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម៣០.     អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា៣១.     សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៣២.     បណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះ៣៣.     អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ)

ញត្តិគាំទ្រ “ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ”

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណន​តេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន អតីត​នាយក​រដ្ឋមន្រ្តី និង​បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងនេះនឹងត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។​ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយ​ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោនឹង​​​ផ្តល់​​អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ជាអាទិ៍ ការលើកកម្ពស់​វិស័យ​​ដឹកជញ្ជូន​កម្ពុជាឱ្យកាន់តែ​ប្រសើរ​និង​ប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ការធ្វើទំនើបកម្មប្រព័ន្ធ​ធារាសាស្ត្រ​បម្រើ​ដល់​វិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ​ព្រមទាំងជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជាដើម។ ជារួម គម្រោង​​ព្រែក​ជីកហ្វូណនតេជោ គឺជាគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និង​ជាសមិទ្ធផល​ដ៏គួរឱ្យស្ញប់ស្ញែង​សម្រាប់​កូនខ្មែរតជំនាន់។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាគាំទ្រឥតងាករេតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​បន្ត​​ស្នាដៃ និងជំរុញបន្ថែមឱ្យ “ព្រែកជីកហ្វូណនតេជោ” លេចជារូបរាងឡើងនៅពេលខាងមុខ។​

ការវិនិយោគលើការអប់រំជាការបង្កើនគ្រឹះដ៏រឹងមាំដល់ការអភិវឌ្ឍសង្គម

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានស្វាគមន៍លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលបានដឹកនាំគណៈប្រតិភូមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រួមជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជម្រាបជូនដល់អង្គពិធីទាំងមូលនូវគោលបំណងសំខាន់របស់គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវីនេះគឺ៖ ១-ពិនិត្យមើលឡើងវិញនូវសមិទ្ធផលរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការផ្តល់អំណោយអគារសិក្សា១ខ្នងកាលពីឆ្នាំ២០១៤ជូនដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈក្រសួងអប់រំ យុវជននិងកីឡា និង២-ឈ្វេងយល់បន្ថែមពីតម្រូវការជាក់ស្តែងសម្រាប់ចូលរួមលើកកម្ពស់បរិស្ថានអប់រំដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។