Close

ពិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន

កំពង់ចាម៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាប្រសូត្រ ស្ថិតនៅក្នុងភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មានរៀបចំកម្មវិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល  លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងទៅកាន់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដែលបានផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

ដោយឡែក ការកែលម្អបណ្ណាល័យជូនដល់សាលាបឋមសិក្សាប្រសូត្រគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បម្រើជូនដោយផ្ទាល់ដល់សិស្សានុសិស្សចំនួន២៣៥នាក់ ដែលកំពុងសិស្សា ហើយក៏ជាការផ្តល់ឱកាសដល់មហាជននានានៅក្នុងភូមិប្រសូត្រនិយាយដោយឡែក នៅក្នុងឃុំជើងព្រៃនិយាយរួមមកកំសាន្តតាមរយៈអំណានសៀវភៅជាច្រើននៅទីនេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ  ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងបានគាំទ្រដល់បេសកកម្មការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍនៅជនបទដើម្បីបំពេញបានតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់គណៈគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានជួយជ្រោមជ្រែងដល់ការអនុវត្តសកម្មភាពកែលម្អបណ្ណាល័យនេះ។

ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស លោក ផ្លូច ផា នាយកសាលាប្រសូត្រ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាមួយនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ ហើយលោកនឹងបន្តថែរក្សាបណ្ណាល័យនេះដោយចាត់ទុកជាថ្នាលមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ កុមារី ស៊ិញ  គីមឡេង  រៀនថ្នាក់ទី៦ បានញញឹមពោរពេញដោយក្តីសង្ឃឹមលើការសិក្សារបស់ខ្លួនដែលទើបមានបណ្ណាល័យថ្មីស្រស់ស្អាតគួរជាទីមនោរម្យដែលជាអំណោយរបស់មិត្តចិន ហើយនាងនិងសិស្សានុសិស្សដទៃទៀតតែងបានចំណាយពេលវេលាមកអានសៀវភៅល្អៗជាច្រើននៅក្នុងបណ្ណាល័យដើម្បីទទួលបានចំណេះដឹងបន្ថែមលើការសិក្សារបស់ខ្លួន។

ព័ត៌មានស្រដៀងគ្នា

ញត្តិគាំទ្ររបស់បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ

បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ ចំនួន២៦ ស្ថាប័ន បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅ កម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ២៦ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១.  អង្គការ AOG២.  អង្គការផ្តល់ក្តីមេត្តានៅកម្ពុជា៣.  AC ទួលព្រះវិហារ៤.  សហគមន៍រលួសមាស៥. គ្លីនិកមាត់ធ្មេញកុមារ ស្រុកបាទី ខេត្តតាកែវ នៃគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា៦. AC ត្រពាំងធំរីកចម្រើន៧. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក៨. អង្គការផ្តល់ក្តីសង្ឃឹម៩. សហគមន៍កសិកម្មចំប៉ា ព្រៃផ្តៅ១០. សហគមន៍កសិកម្ម១១. សហគមន៍កសិកម្មសែនសុខ ទឹកថ្លា១២. អង្គការអនាគតថ្មី១៣. AC សុខភាព១៤.​ អង្គការឆ័ត្របៃតង១៥. សហគមន៍កសិកម្មភ្នំដិន សែនសុខ១៦. សហគមន៍ដូងខ្ពស់អភិវឌ្ឍន៍ថ្មី១៧. សហគមន៍កសិកម្មត្រពាំងក្រឡាញ់១៨. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា១៩. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍២០. សហគមន៍កសិកម្មត្រពាំងធ្នង់២១. សហគមន៍កសិកម្មស្នោជោគជ័យ២២. សហគមន៍កសិកម្មចំបក់សែនច័ន្ទ២៣. អង្គការជនពិការខេត្តតាកែវ២៤. អង្គការប្រឹក្សាសហគមន៍ ដើម្បីអភិវឌ្ឍន៍២៥. អង្គការសុខភាពបុរសនៅកម្ពុជា២៦. អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន  អង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបតិ្តការរបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)ចំនួន ៧៤ស្ថាប័ន បានចេញញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រកបដោយសក្តានុពល សម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧១ យាងចូល៧២ ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

អង្គការសង្គមស៊ីវិលចំនួន១៥ទៀត បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន១៥ទៀត បានបន្តបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។អង្គការសង្គមស៊ីវិលទាំង ១៥ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១. មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា២. សមាគមន៍មនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជា៣. សមាគមបុគ្គលិកសិក្សាខ្មែរ៤. អង្គការបេសកកម្មបេតអែល៥. សមាគមសម្ព័ន្ធមុស្លិមកម្ពុជា​ ខេត្តកំពត៦. អង្គការខ្មែរជីវិតឯករាជ៧. សមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា៨. សមាគមតន្រ្តីសំនៀងជនពិការ៩. សមាគមភ្នំនាងកង្រី១០. អង្គការ PROJECT CHANGE INTERNATIONAL១១. អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ខេត្តកោះកុង១២. អង្គការសកម្មភាពដែគូសម្រាប់ការអភិវឌ្ឍន៍១៣. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍១៤. សហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ១៥. អង្គការទីមាំសម្រាប់កម្ពុជា