ជំនួបសម្តែងការគួរសមរបស់គណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា
នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ វ.ស.ស. បានទទួលជំនួបសម្តែងការគួរសមពីគណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី ដែលជំនួបនេះមានគោលបំណងស្វែងយល់បន្ថែមពីសាវតា បេសកកម្ម គោលបំណងរបស់ វ.ស.ស. រួមទាំងបទបង្ហាញពីទិសដៅ គោលបំណង និងសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ វ.ស.ស. និងការពិនិត្យលទ្ធភាពស្នើសុំចូលជាសមាជិករបស់ វ.ស.ស. ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
អានបន្តឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
https://freshnewsasia.com/index.php/en/enwish/308405-2023-09-02-14-05-33.html
អានបន្តញត្តិគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»
វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត ដែលជាការចាំបាច់ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› ក្នុងគោលបំណងពង្រឹង ការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលមានបំណងចង់ ឈរឈ្មោះឱ្យគេបោះឆ្នោត តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងជាការចាំបាច់ដើម្បីចៀសវាងការនិយាយ ចុះឡើងក្រៅអំពីបញ្ហាផ្លូវច្បាប់។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ បោះឆ្នោត ក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ជាថ្មីម្តងទៀត វ.ស.ស. និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមគាំទ្រទាំងស្រុងនូវប្រសាសន៍ និងការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ និងសូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អានបន្តវេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកបន្ថែមសម្ភារៈសិក្សាចំនួន ៣០,០៥៦កញ្ចប់ ដល់សិស្សានុសិស្សកម្ពុជាចំនួន៦ខេត្ត
តាកែវ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាបន្ទាយត្រាវ ឃុំកណ្តឹង ស្រុកបាទី មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ៣០,០៥៦កញ្ចប់ផេនដាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទប្រគល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីចែកជូនដល់សិស្សានុសិស្សចំនួន១១២សាលានៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។ថ្លែងទៅកាន់អង្គពិធីដោយរួមមានសិស្សានុសិស្សដែលពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង លោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជម្រាបជូនពីសាវតាររបស់មូលនិធិដែលបានបង្កើតតាំងពីឆ្នាំ១៩៨៩ ហើយចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតជាសំខាន់ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ។ឯកឧត្តមបានបន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ប្រទេសចិននិយាយរួម ដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទនិយាយដោយឡែកក្នុងកិច្ចបង្កើនការសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនានាដែលជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ឯកឧត្តមបានចាត់ទុកថាអំណោយ៣០០៥៦កញ្ចប់នាថ្ងៃនេះជាសក្ខីភាពបន្ថែមទៀតចំនួន៣គឺ ១-ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា ២-ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និង៣-ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស ដល់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមសាមគ្គីគ្នាជាកម្លាំងថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
អានបន្តដំណើរទស្សនកិច្ចនៅភូមិតានន និងសាលាបឋមសិក្សាអង្គកំណប់ របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)
(តាកែវ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្រោមការដឹកនាំដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា វ.ស.ស. អគ្គលេខាធិការង ចំនួន ៣រូប រួមទាំងមន្រ្តី វ.ស.ស. បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ច របស់គណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ដឹកនាំដោយឯកឧត្តម Xu Jianguo និងមន្រ្តីអមដំណើរចំនួន ៥រូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ «គម្រោងមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន» និងសមិទ្ធិផលនានា ក្រោមជំនួយឧបត្ថម្ភរបស់ CFPD ។ក្នុងកំឡុងពេលដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់ CFPD បានពិនិត្យមើលប្រព័ន្ធទឹកស្អាត ស្រះផលិតទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជួនប្រជាជនក្នុងភូមិ ផ្លូវនៅក្នុងភូមិតានន និងប្រព័ន្ធសូឡា សម្រាប់បំភ្លឺផ្លូវពេលយប់។ បន្ទាប់មក គណៈប្រតិភូរបស់ CFPD បានបន្តដំណើរទៅពិនិត្យអគារសិក្សារបស់សាលាបឋមសិក្សាអង្គកំណប់ ស្ថិតនៅភូមិស្វាយខម ដែលទទួលជំនួយមូលនិធិសាងសង់ពី CFPD។ ក្រោយពីបានពិនិត្យមើលអគារសិក្សា បរិវេនសាលា និងការសិក្សារបស់សិស្សានុសិស្ស គណៈប្រតិភូរបស់ CFPD និងវ.ស.ស. បានជួបប្រជុំពិភាក្សាគ្នា នៅក្នុង បណ្ណាល័យរបស់សាលាបឋមសិក្សាអង្គកំណប់។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា វ.ស.ស.បានថ្លែងអំណរគុណដល់ CFPD ដែលបានផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ក្នុងភូមិតានន គម្រោងសង់អគារសិក្សា និងជំនួយផ្សេងៗទៀត ដែលបានអនុវត្តគន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សា វ.ស.ស.ក៏បានស្នើសុំដល់ គណៈប្រតិភូរបស់ CFPD បន្តផ្តល់មូលនិធិនូវគម្រោងមួយចំនួន ដែលមិនទាន់បានអនុវត្តនៅឡើយ ដូចជាគម្រោងលើកកម្ពស់ជីវភាព (ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី…) ការផលិតជីកំប៉ុស ដែលជាគម្រោងដ៏សំខាន់ ស្របតាមស្ថានភាពជាក់ស្តែង ដែលកម្ពុជាស្ថិតក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។គណៈប្រតិភូ CFPD បានបង្ហាញពីការសប្បាយចិត្ត ដោយបានពិនិត្យឃើញផ្ទាល់នូវវឌ្ឍនភាពរបស់គម្រោងគួរឲ្យកត់សម្គាល់ ដោយប្រៀបធៀបការធ្វើដំណើរទស្សនកិច្ចក្នុងភូមិ លើកដំបូង ផ្លូវពិបាកធ្វើដំណើរ ប្រលាក់ភក់ និងមិនមានសោភ័ណភាព ប៉ុន្តែនាពេល បច្ចុប្បន្ននេះ ភូមិតាននបានកែប្រែមុខមាត់ថ្មី ដោយមានផ្លូវបេតុងយ៉ាងស្រស់ស្អាត មានបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាជនផងដែរ។ គណៈប្រតិភូ CFPD បានទទួលយកនូវសំណើរគម្រោងរបស់ វ.ស.ស. និងពិនិត្យឡើងវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ។
អានបន្ត