ការវិនិយោគលើការអប់រំជាការបង្កើនគ្រឹះដ៏រឹងមាំដល់ការអភិវឌ្ឍសង្គម
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានស្វាគមន៍លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលបានដឹកនាំគណៈប្រតិភូមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រួមជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជា មកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។លោក Lyu Xuejun ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងឃោសនានៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជម្រាបជូនដល់អង្គពិធីទាំងមូលនូវគោលបំណងសំខាន់របស់គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវិទ្យាល័យឥន្ទ្រទេវីនេះគឺ៖ ១-ពិនិត្យមើលឡើងវិញនូវសមិទ្ធផលរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការផ្តល់អំណោយអគារសិក្សា១ខ្នងកាលពីឆ្នាំ២០១៤ជូនដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈក្រសួងអប់រំ យុវជននិងកីឡា និង២-ឈ្វេងយល់បន្ថែមពីតម្រូវការជាក់ស្តែងសម្រាប់ចូលរួមលើកកម្ពស់បរិស្ថានអប់រំដល់វិទ្យាល័យឥន្ទ្រទេវីតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
អានបន្តឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខុមាលភាពរបស់កុមារ គឺជាទ្រព្យដ៏ល្អប្រពៃរបស់សង្គមជាតិ
ស្រុកបាទី៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រុមការងារនាយកដ្ឋានផែនការនិងគម្រោងបានសម្របសម្រួលជូនដល់លោកស្រី ហៀញ ចន្ធូ ដែលរស់នៅក្នុងស្រុកបាទី មានលទ្ធភាពជូនកូនស្រីឈ្មោះ ឡាយ អូននា អាយុ១១ឆ្នាំ បានទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ថ្លែងដោយក្តីរីករាយ លោកស្រី ហៀញ ចន្ធូ បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជារស់នៅក្នុងសករាជតេជោ និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវភាពល្អប្រសើរក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន។បន្ថែមពីលើនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យជនជាតិចិនមកពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងទូទាំងស្រុកបាទី ហើយកូនស្រីរបស់លោកស្រីដែលមានជំងឺបេះដូងចំហបានទទួលនូវការជួយឧបត្ថម្ភទាំង ស្រុងពីឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលដែលរួមមានទាំងការរៀបចំលិខិតឆ្លងដែន ការធ្វើដំណើរមក ការហូបចុក សោហ៊ុយធ្វើដំណើរ ទិដ្ឋាការ សំបុត្រយន្តហោះ និងប្រាក់ហោប៉ៅសម្រាប់លោកស្រី និងកូនស្រីបានទៅវះកាត់និងព្យាបាលនៅប្រទេសចិន។ក្នុងនាមឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល លោក កឹម ច័ន្ទធូ ដែលបានចុះទៅដល់លំនៅដ្ឋានរបស់កុមារី ឡាយ អូននា បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន រួមជា មួយបណ្តាសង្គមស៊ីវិលនានាដែលបានចូលរួមផ្តល់កិច្ចសហការក្នុងពេលក្រុមគ្រូពេទ្យចិនចុះមកពិនិត្យសុខភាព និងក្នុងពេលដែលកុមារី ឡាយ អូននា អាចបានទៅវះកាត់និងព្យាបាលជំងឺនៅប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ លោកក៏បានលើកទឹកចិត្តដល់បណ្តាសង្គមស៊ីវិលនានាចូលរួមប្រកៀកស្មាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅមូលដ្ឋាន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនថែមទៀតផង។
អានបន្តញត្តិគាំទ្របទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូវ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។តាមរយៈបទបញ្ជានេះ ពិតជាបានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប បានយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និងសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឱ្យមាន សុខភាពល្អ ប្រកបដោយសក្តានុពលដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើន កាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព។យើងខ្ញុំសូមគាំទ្រយ៉ាងមោះមុតចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងសូមបន្តគាំទ្រដោយស្មោះស្ម័គ្រចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាគ៌ារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជាបោះជំហានទៅមុខ ប្រកបដោយទំនុកចិត្ត ជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អានបន្តសកម្មភាពចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណង
ភូមិតានន៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល រយៈពេលពេញមួយថ្ងៃនៃថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងាររបស់នាយកដ្ឋានផែនការ និងគម្រោងបានចុះពិនិត្យគុណភាព និងវឌ្ឍនភាពនៃដំណើរការសាងសង់អគារពហុបំណងនៃគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ គិតមកដល់ពេលនេះ អគារពហុបំណងសម្រេចបាន២៣%។ គួរបញ្ជាក់ផងដែរថា អគារពហុបំណងនេះបានចាប់ផ្តើមដំណើរការពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ អគារនេះមានកម្ពស់២ជាន់ ទំហំបណ្តោយ១២ម៉ែត្រ និងទទឹង៤ម៉ែត្រ៥០ ព័ទ្ធដោយរបងដែកជុំវិញ។អគារនេះគឺជា ១-មជ្ឈមណ្ឌលវិបស្សនា និងសម្មាទានសីលសម្រាប់ពុទ្ធបរិស័ទ ២-ទីជំនុំលើការងារអភិវឌ្ឍភូមិ និងការរៀបចំកម្មវិធីនានារបស់ប្រជាពលរដ្ឋ ៣-កន្លែងកំសាន្តសម្រាប់មហាជនទូទៅ ៤-បន្ទប់ទទួលភ្ញៀវជាតិនិងអន្តរជាតិ និងជាបន្ទប់ប្រជុំពិភាក្សាការងារ ៥-សារមន្ទីរផ្សព្វផ្សាយនូវរាល់សមិទ្ធផលនានារបស់ភូមិ និង៦-បន្ទប់សិក្សានិងឈ្វេងយល់ពីនវានុវត្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងជាបន្ទប់បណ្តុះបណ្តាលមូលធនបញ្ញារបស់ភូមិតានន។
អានបន្តកិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨
នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ កិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដោយមានការចូលរួមពិភាក្សា និងពិគ្រោះយោបល់ពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងតំណាងនាយកដ្ឋានទាំងបួន របស់អគ្គលេខាធិការដ្ឋាន វ.ស.ស.។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨នេះ គឺជាត្រីវិស័យសម្រាប់តម្រង់ទិសដៅការងារដែលត្រូវអនុវត្តសម្រេចឲ្យខានតែបានក្នុងរយៈពេល ៥ឆ្នាំខាងមុខ ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧នៃរដ្ឋសភា កម្មវិធីគោលនយោបាយនានា ជាពិសេសស្របទៅតាមអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
អានបន្តសារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តសារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះឯកឧត្តម វង្សី វិស្សុត និងក្រុមគ្រួសារ
នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះឯកឧត្តម វង្សី វិស្សុត និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្ត