Close

ពិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន

កំពង់ចាម៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាប្រសូត្រ ស្ថិតនៅក្នុងភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មានរៀបចំកម្មវិធីប្រគល់-ទទួលបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល  លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងទៅកាន់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដែលបានផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

ដោយឡែក ការកែលម្អបណ្ណាល័យជូនដល់សាលាបឋមសិក្សាប្រសូត្រគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បម្រើជូនដោយផ្ទាល់ដល់សិស្សានុសិស្សចំនួន២៣៥នាក់ ដែលកំពុងសិស្សា ហើយក៏ជាការផ្តល់ឱកាសដល់មហាជននានានៅក្នុងភូមិប្រសូត្រនិយាយដោយឡែក នៅក្នុងឃុំជើងព្រៃនិយាយរួមមកកំសាន្តតាមរយៈអំណានសៀវភៅជាច្រើននៅទីនេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ  ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងបានគាំទ្រដល់បេសកកម្មការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍនៅជនបទដើម្បីបំពេញបានតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់គណៈគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានជួយជ្រោមជ្រែងដល់ការអនុវត្តសកម្មភាពកែលម្អបណ្ណាល័យនេះ។

ក្នុងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស លោក ផ្លូច ផា នាយកសាលាប្រសូត្រ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាមួយនិងសមិទ្ធផលដ៏ថ្លៃថ្លាដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនេះ ហើយលោកនឹងបន្តថែរក្សាបណ្ណាល័យនេះដោយចាត់ទុកជាថ្នាលមិត្តភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ កុមារី ស៊ិញ  គីមឡេង  រៀនថ្នាក់ទី៦ បានញញឹមពោរពេញដោយក្តីសង្ឃឹមលើការសិក្សារបស់ខ្លួនដែលទើបមានបណ្ណាល័យថ្មីស្រស់ស្អាតគួរជាទីមនោរម្យដែលជាអំណោយរបស់មិត្តចិន ហើយនាងនិងសិស្សានុសិស្សដទៃទៀតតែងបានចំណាយពេលវេលាមកអានសៀវភៅល្អៗជាច្រើននៅក្នុងបណ្ណាល័យដើម្បីទទួលបានចំណេះដឹងបន្ថែមលើការសិក្សារបស់ខ្លួន។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។