នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញសង្គមស៊ីវិល តាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុន្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៊ីវិល ជាប្រធានបណ្តាញអង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត ដែលបានចំណាយពេលវេលាចូលរូម និងចែករំឡែកនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលប្រធានបណ្តាញទាំងអស់បានជួយប្រទះក្នុងកំឡុងពេលសម្របសម្រួលបណ្តាញរបស់ខ្លួននៅថ្នាក់មូលដ្ឋាន។ ក្រោយជំនួបប្រជុំពិភាក្សានេះបានបញ្ចប់ ឯកឧត្តមប្រធានសង្ឃឹមថា ប្រធានបណ្តាញអង្គមស៊ីវិលទាំងអស់នឹងយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែប្រសើរឡើង ជាពិសេសពួកគាត់នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួល បង្កើនភាពជិតស្និទ និងកិច្ចការល្អជាមួយអង្គការ សមាគម និងសហគមន៍ ដែលជាសមាជិករបស់ វ.ស.ស.។
គួរបញ្ជាក់ផងដែរថា ការចងក្រងប្រធានបណ្តាញអង្គការសង្គមស៊ីវិលនៅតាមបណ្តារាជធានី-ខេត្ត គឺជាយន្តការថ្មីមួយរបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាព និងសហប្រតិបត្តិការកាន់តែប្រសើររវាងប្រធានបណ្តាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្ត និងនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព រាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស. បានជួបប្រទះនាពេលកន្លងមក។
ព័ត៌មានស្រដៀងគ្នា
ជួបជាមួយគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២
នាព្រឹកថ្ងៃពុធ ទី១០ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស. CSAF) បានទទួលជួបគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២ ដែលដឹកនាំដោយ ឯកឧត្តម LIU Kaiyang អគ្គលេខាធិការរង CNIE។ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលមិត្តចិនបាន និងកំពុងអនុវត្ត សំដៅលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ច បេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាន-បទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាជននៅក្នុងបណ្តាខេត្តទាំង២២ ដែល វ.ស.ស. បានរៀបចំវេទិកាសន្ទនា នាពេលកន្លងមក។