Close

ព័ត៌មាន និងសកម្មភាព

ជួបជាមួយគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២

នាព្រឹកថ្ងៃពុធ ទី១០ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស. CSAF) បានទទួលជួបគណៈប្រតិភូបណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(CNIE) មូលនិធិចិនដើម្បីសន្តិភាព និងអភិវឌ្ឍន៍(CFPD) និងអង្គការសង្គមស៊ីវិលចិនចំនួន១២ ដែលដឹកនាំដោយ ឯកឧត្តម LIU Kaiyang អគ្គលេខាធិការរង CNIE។ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលមិត្តចិនបាន និងកំពុងអនុវត្ត សំដៅលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន និងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូ អំពីភារកិច្ច បេសកកម្មរបស់ វ.ស.ស. និងចែករំលែកព័ត៌មាន-បទពិសោធន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាជននៅក្នុងបណ្តាខេត្តទាំង២២ ដែល វ.ស.ស. បានរៀបចំវេទិកាសន្ទនា នាពេលកន្លងមក។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងបីនេះ។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកស្រី គង់ ស៊ីផា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងលោក ឈាង ឡាក់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជា សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក ក្នុងតួនាទីជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព៕

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង

(ព្រៃវែង)៖ នៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងពីរនេះ។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងពីរនេះ។វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វ.ស.ស. គឺជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព។

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត

(កំពត)៖​ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយ​អាជ្ញាធរខេត្ត​តាកែវ កែប និង​កំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយ​អង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្ត​តាកែវ កែប និង​កំពត​។​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធ​សង្គមស៊ីវិល បាន​អញ្ជើញ​ចូលរួម​​ជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក​ ងិន ងិនដា អភិបាលរងខេត្ត​កែប និង​លោក​ ជ្រឹង ផល្លា អភិបាលរងខេត្ត​កំពត ​ក្នុង​វេទិកា​សន្ទនាដែលបាន​រៀបចំ​ដាច់​ដោយឡែកពីគ្នានៅខេត្ត​នីមួយៗ ដោយ​មាន​អ្នកចូលរួមជាច្រើន​នាក់ មកពី​មន្ទីរ​ អង្គភាពពាក់ព័ន្ធនានា​ ក្រុមប្រឹក្សា​ស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំង​តំណាង​អង្គការ​ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្ត​នីមួយៗ។គោលបំណង​នៃការ​រៀបចំ​វេទិកាសន្ទនានេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ​និង​បេសកកម្ម​របស់​ វ.ស.ស. ក៏ដូចជាការងារ​ដែល វ.ស.ស. បាន​បំពេញ​នាពេល​កន្លងមក​។ វេទិកា​សន្ទនានេះ បានផ្តល់ជាឱកាស​សម្រាប់​​​ការជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់​ជាមួយអង្គការ​សង្គមស៊ីវិលលើ​បញ្ហាប្រឈម​នានា និង​បាន​បង្កើត​​ឱ្យមាន​បរិយាកាស​ស្និទ្ធស្នាល ​​រាជរដ្ឋាភិបាល និងរវាងអង្គការ​សង្គមស៊ីវិល ដែលជាដៃគូ​​មិនអាច​ខ្វះ បាន​​ក្នុងការ​អភិវឌ្ឍសង្គមជាតិ​។ថ្លែង​ក្នុង​វេទិកា​សន្ទនាទាំង​បីថ្ងៃនេះ​ លោក​ប្រធានក្រុមប្រឹក្សា​ វ.ស.ស.បានបញ្ជាក់យ៉ាង​ច្បាស់​ថា​ វ.ស.ស. មិនមែនជាបញ្ញត្តិករ​គ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាឡើយ។ ​វ.ស.ស.​​ គឺជាអ្នក​សម្របសម្រួលបំពេញ​​បន្ថែម​ជាមួយ ​ក្រសួង​ស្ថាប័ន​ ក្នុងការ​​ពង្រឹងកិច្ចសហប្រតិបត្តិការ​ រវាងរាជរដ្ឋា​ភិបាល ​ជាមួយបណ្តាអង្គការសង្គមស៊ីវិលឱ្យ​កាន់តែប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​ឡើង​ថែមទៀត ហើយ វ.ស.ស. មានគោលបំណងពង្រីក​ភាព​ជាដៃគូ​ ជាមួយ​​អង្គការសង្គមស៊ីវិលនានា ដើម្បី​សហការអនុវត្តគម្រោងជាក់ស្តែង​​ សំដៅ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាលរដ្ឋ​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ ប្រកបដោយចីរភាព។វេទិកាសន្ទនាដែលបាន​រៀបចំឡើងដោយ​ វ.ស.ស. ដោយមាន​ការសហការ​ជាមួយអាជ្ញាធរ​ថ្នាក់ខេត្ត​​ ក៏បាន​​បើកទូលាយ​ឱ្យ​អង្គការ​ សមាគម​ សហជីព​ និងសហគមន៍​ បាន​ពិភាក្សា​ដោយ​ត្រង់ទៅត្រង់មក និង​បាន​លើកឡើងអំពីបញ្ហាប្រឈម​និង​សំណូមពរ​របស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិង​សំណូមពរ​​មួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ច​ពិភាក្សា ហើយ​បញ្ហាដែល​សេសសល់​​មួយ​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរ និង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ៕

វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល NGO និងអាជ្ញាធរខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានចូលរួមជាគណៈអធិបតីជាមួយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងវេទិកាសន្ទនា ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តកំពង់ឆ្នាំង។ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា វ.ស.ស. មិនមែនជាស្ថាប័នបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិល ហើយក៏មិនមែនជាប្រតិបត្តិករដែលដើរតួនាទី ដូចអង្គការសង្គមស៊ីវិលនោះដែរ។ វ.ស.ស. គឺជាស្ថាប័នសម្របសម្រួលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត។វ.ស.ស. សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជន តាមរយៈសង្គមស៊ីវិលនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។ វ.ស.ស. បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងគោលដៅសិក្សា និងដកស្រង់បទពិសោធន៍សំខាន់នានាជុំវិញពិភពលោក ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈវិស័យសង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទី ដែលមិនអាចខ្វះបានរបស់វិស័យសង្គមស៊ីវិល ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន។វេទិកាសន្ទនា ដែលបានរៀបចំឡើងដោយ វ.ស.ស. ក្រោមកិច្ចសហការ និងគាំទ្ររបស់អាជ្ញាធរថ្នាក់ខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកចូលរួមទាំងអស់ ពីព្រោះវេទិកានេះបានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន។បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងវេទិកាសន្ទនា ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយ។ វ.ស.ស. ត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាប្រកបដោយសុខដុមរមនាក្នុងគ្រួសារសង្គមស៊ីវិលទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប

(សៀមរាប)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី០៥ ខែមីនា ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ឈើយ ចាន់ណា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឃិន ញ៉ាន អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានសមាសភាពចូលរួមជាច្រើន មកពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តនីមួយៗ។ការរៀបចំវេទិកាសន្ទនានេះ មានគោលបំណងផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ក៏ដូចជាការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ ថ្លែងក្នុងវេទិកាសន្ទនាទាំងបីថ្ងៃនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា វ.ស.ស. មិនមែនជាបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជា ហើយក៏មិនមែនជាប្រតិបត្តិករដែលអនុវត្តគម្រោងនៅមូលដ្ឋានផ្ទាល់នោះដែរ។ វ.ស.ស. គឺជាអ្នកសម្របសម្រួលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលនិងបណ្តាអង្គការសង្គមស៊ីវិលឱ្យកាន់តែប្រសើរឡើងថែមទៀត។បន្ថែមពីនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍកម្ពុជា តាមរយៈវិស័យអង្គការសង្គមស៊ីវិល ដោយការចូលរួមផ្តល់ គាំទ្រ និងជំរុញការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាសមាជិករបស់ វ.ស.ស. សំដៅចូលរួមចំណែកជាមួយវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព។វេទិកាសន្ទនាទាំង០៣ថ្ងៃ ដែលបានរៀបចំឡើងដោយ វ.ស.ស. ក្រោមកិច្ចសហការ និងគាំទ្ររបស់អាជ្ញាធរថ្នាក់ខេត្តខាងលើ បានផ្តល់ឱកាស និងបើកទូលាយសម្រាប់ការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងនៅក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ៕