ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិ
ប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយនៅក្នុងជំនួបជាមួយលោក Wang Ke អគ្គលេខាធិការបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (China NGO Network for International Exchanges, CNIE)កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការCNIE ក្នុងរដ្ឋធានីប៉េកាំង ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានដឹកនាំគណ:ប្រតិភូកម្ពុជាចំនួន២៥រូបរួមមានមន្ត្រីរាជការអញ្ជើញមកពីទីស្តីការគណ:រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និង ក្រុមបញ្ញាញាណជាន់ខ្ពស់ និងអង្គការសង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ខេត្តហឺណាន និងខេត្តហុកគៀន បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានរំលេចអោយឃើញពីទម្រដ៏រឹងមាំដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីលក្ខណ:ពិសេសចំនួន៤គឺ ១-សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាពនៃសករាជតេជោ ២-លំហសេរីភាពពេញបរិបូរណ៍ ៣-កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូសង្គមស៊ីវិលនានាប្រកបដោយវិជ្ជាជីវ:របស់ប្រទេសចិនដោយមានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)ប្រចាំកម្ពុជាជាស្ពាន និង៤-សមិទ្ធផលជាច្រើនដែលបានផ្តល់ផលប្រយោជន៍បំពេញបានតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជាដែលបានកើតចេញពីគម្រោងសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ។ក្នុងនាមCNIE លោក Wang Ke បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយមានដៃគូចំនួន១១៤៤សមាគម អង្គការ សហជីព និងសហគមន៍ក្នុងនាមភាពជាដៃគូប្រកបដោយភាពទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបម្រើដល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ តាងនាមឱ្យCFPD លោក Wang Ke បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈបម្រើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តភាពរឹងមាំខ្លាំងក្លាក្នុងនាមជាសេនាធិការជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមចំណែកបង្កើនសុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិស្របនឹងគោលបំណងរួមរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងCFPD ក្រោមការដឹកនាំវាងវៃដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមសង្គមស៊ីវិលទាំង១២តំណាងសង្គមស៊ីវិល១១៤៤ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានទទួលឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដឹកនាំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត សាង អ៊ាប អនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានថ្លែងដោយក្តីរំភើបរីករាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយCNIEប៉ុណ្ណោះទេ ថែមទាំងបានទៅពិនិត្យដោយផ្ទាល់នូវរាល់បទពិសោធន៍នានាដែលសង្គមស៊ីវិលរបស់ប្រទេសចិនបាននិងកំពុងអនុវត្តចូលរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម ហើយបន្ថែមពីលើនេះ បណ្តាសង្គមស៊ីវិលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងគណៈប្រតិភូនេះបានបង្ហាញនូវទិសដៅរួមក្នុងការចូលរួមទាក់ទាញវិនិយោគិន ទេសចរ និងសង្គមស៊ីវិលចិនកាន់តែច្រើនចូលមកអនុវត្តគម្រោងនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ក្រោមទម្រដែកថែបនៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ថែមទៀតផង។
ញត្តិគាំទ្ររបស់បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ
បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ ចំនួន២៦ ស្ថាប័ន បានបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅ កម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ២៦ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១. អង្គការ AOG២. អង្គការផ្តល់ក្តីមេត្តានៅកម្ពុជា៣. AC ទួលព្រះវិហារ៤. សហគមន៍រលួសមាស៥. គ្លីនិកមាត់ធ្មេញកុមារ ស្រុកបាទី ខេត្តតាកែវ នៃគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា៦. AC ត្រពាំងធំរីកចម្រើន៧. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក៨. អង្គការផ្តល់ក្តីសង្ឃឹម៩. សហគមន៍កសិកម្មចំប៉ា ព្រៃផ្តៅ១០. សហគមន៍កសិកម្ម១១. សហគមន៍កសិកម្មសែនសុខ ទឹកថ្លា១២. អង្គការអនាគតថ្មី១៣. AC សុខភាព១៤. អង្គការឆ័ត្របៃតង១៥. សហគមន៍កសិកម្មភ្នំដិន សែនសុខ១៦. សហគមន៍ដូងខ្ពស់អភិវឌ្ឍន៍ថ្មី១៧. សហគមន៍កសិកម្មត្រពាំងក្រឡាញ់១៨. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា១៩. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍២០. សហគមន៍កសិកម្មត្រពាំងធ្នង់២១. សហគមន៍កសិកម្មស្នោជោគជ័យ២២. សហគមន៍កសិកម្មចំបក់សែនច័ន្ទ២៣. អង្គការជនពិការខេត្តតាកែវ២៤. អង្គការប្រឹក្សាសហគមន៍ ដើម្បីអភិវឌ្ឍន៍២៥. អង្គការសុខភាពបុរសនៅកម្ពុជា២៦. អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន អង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបតិ្តការរបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)ចំនួន ៧៤ស្ថាប័ន បានចេញញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រកបដោយសក្តានុពល សម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៧១ យាងចូល៧២ ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
អង្គការសង្គមស៊ីវិលចំនួន១៥ទៀត បានបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន១៥ទៀត បានបន្តបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។អង្គការសង្គមស៊ីវិលទាំង ១៥ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១. មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា២. សមាគមន៍មនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជា៣. សមាគមបុគ្គលិកសិក្សាខ្មែរ៤. អង្គការបេសកកម្មបេតអែល៥. សមាគមសម្ព័ន្ធមុស្លិមកម្ពុជា ខេត្តកំពត៦. អង្គការខ្មែរជីវិតឯករាជ៧. សមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា៨. សមាគមតន្រ្តីសំនៀងជនពិការ៩. សមាគមភ្នំនាងកង្រី១០. អង្គការ PROJECT CHANGE INTERNATIONAL១១. អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ខេត្តកោះកុង១២. អង្គការសកម្មភាពដែគូសម្រាប់ការអភិវឌ្ឍន៍១៣. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍១៤. សហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ១៥. អង្គការទីមាំសម្រាប់កម្ពុជា
អង្គការសង្គមស៊ីវិលចំនួន៣៣ បានបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន៣៣ បានបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ៣៣ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។១. អង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា២. អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់៣. អង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា៤. អង្គការស្ពាន៥. អង្គការស្ម័គ្រចិត្តកសាងកម្ពុជា៦. អង្គការអភិវឌ្ឍន៍ដើម្បីស្ត្រី និងកុមារពិការ៧. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍៨. គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជាខេត្តកំពត៩. សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង១០. សមាគមអភិវឌ្ឍន៍កីឡា និងកសិកម្ម១១. សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា១២. សហគមន៍ ៥កុម្ភៈ១៣. សហគមន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព១៤. សហគមន៍កសិកម្ម និងអភិវឌ្ឍដើម្បីសន្តិភាព១៥. សហគមន៍កសិកម្មបាភ្នំមានជ័យ១៦. សហគមន៍ទំនប់ទឹកកោះស្វាយ១៧. សហគមន៍នេសាទត្រពាំងសង្កែ១៨. សហគមន៍នេសាទរកាគយ១៩. សហគមន៍សម្ព័ន្ធយុវជនមុស្លីមកម្ពុជា២០. សហគមន៍សហព័ន្ធស្វាយកម្ពុជា២១. អង្គការស្ត្រីគឺជាមាស២២. អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍២៣. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា២៤. អង្គការជនពិការត្បូងឃ្មុំ២៥. អង្គការថែទាំកុមារកម្ពុជា២៦. អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកសិកម្មជនបទ២៧. អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍២៨. អង្គការវេទិកាស្ត្រី និងកុមារពិការ ខេត្តកំពត២៩. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម៣០. អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា៣១. សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៣២. បណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះ៣៣. អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ)
ញត្តិគាំទ្រ “ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ”
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងនេះនឹងត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ជាអាទិ៍ ការលើកកម្ពស់វិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរនិងប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្របម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ព្រមទាំងជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជាដើម។ ជារួម គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និងជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែងសម្រាប់កូនខ្មែរតជំនាន់។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសូមប្តេជ្ញាគាំទ្រឥតងាករេតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្នាដៃ និងជំរុញបន្ថែមឱ្យ “ព្រែកជីកហ្វូណនតេជោ” លេចជារូបរាងឡើងនៅពេលខាងមុខ។