Close

ញត្តិគាំទ្ររបស់បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ

បណ្តាញអង្គការ សមាគម និងសហគមន៍នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រចាំខេត្តតាកែវ ចំនួន២៦ ស្ថាប័ន បានបញ្ជាក់គោលជំហរ​គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅ កម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ២៦ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។

១.  អង្គការ AOG

២.  អង្គការផ្តល់ក្តីមេត្តានៅកម្ពុជា

៣.  AC ទួលព្រះវិហារ

៤.  សហគមន៍រលួសមាស

៥. គ្លីនិកមាត់ធ្មេញកុមារ ស្រុកបាទី ខេត្តតាកែវ នៃគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា

៦. AC ត្រពាំងធំរីកចម្រើន

៧. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក

៨. អង្គការផ្តល់ក្តីសង្ឃឹម

៩. សហគមន៍កសិកម្មចំប៉ា ព្រៃផ្តៅ

១០. សហគមន៍កសិកម្ម

១១. សហគមន៍កសិកម្មសែនសុខ ទឹកថ្លា

១២. អង្គការអនាគតថ្មី

១៣. AC សុខភាព

១៤.​ អង្គការឆ័ត្របៃតង

១៥. សហគមន៍កសិកម្មភ្នំដិន សែនសុខ

១៦. សហគមន៍ដូងខ្ពស់អភិវឌ្ឍន៍ថ្មី

១៧. សហគមន៍កសិកម្មត្រពាំងក្រឡាញ់

១៨. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា

១៩. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍

២០. សហគមន៍កសិកម្មត្រពាំងធ្នង់

២១. សហគមន៍កសិកម្មស្នោជោគជ័យ

២២. សហគមន៍កសិកម្មចំបក់សែនច័ន្ទ

២៣. អង្គការជនពិការខេត្តតាកែវ

២៤. អង្គការប្រឹក្សាសហគមន៍ ដើម្បីអភិវឌ្ឍន៍

២៥. អង្គការសុខភាពបុរសនៅកម្ពុជា

២៦. អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន  អង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបតិ្តការរបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)ចំនួន ៧៤ស្ថាប័ន បានចេញញត្តិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រកបដោយសក្តានុពល សម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ព័ត៌មានស្រដៀងគ្នា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរការបោះពុម្ពផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» ដែលបានរៀបចំនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី  ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការអបអរសាទរចំពោះសមទ្ធិផលនៃការបោះពុម្ពផ្សាយសៀវភៅនេះ ដែលជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងជំរុញទំនាក់ទំនង ជាពិសេសក្នុងការរឹតចំណងមិត្តភាពប្រជាជន-ប្រជាជនរបស់ប្រទេសទាំងពីរ “សៀវភៅនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង​សហ​គមន៍​ជោគ​វាសនារួមកម្ពុជា-ចិន ដែលបន្តផ្តល់ជាផ្លែផ្កាជាច្រើន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកបន្ថែមក្នុងការបង្កើនការយល់ដឹងរបស់អ្នកអាន និងការស្រាវជ្រាវអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ”។ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ដោយមានការចូលរួមពី ឯកឧត្តម WANG WENBIN ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកចូលរួមចំនួន ៣០០នាក់ មកពីធនធានបញ្ញា (Think Tanks) សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈនានា  ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមការដឹកនាំរយៈពេល៣០ឆ្នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រួសត្រាយដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។  កេរដំណែលនេះត្រូវបានបន្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី និងលើគ្រប់វិស័យ ជាពិសេសការបង្កើតនូវសង្គតិភាពរវាង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។  ដោយឡែក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា  ភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  បានលើកឡើងថា វ.ស.ស. បានសហការជាមួយវិទ្យាស្ថាន GORDON និងLEON ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងសិក្សាស្រាវជ្រាវលើទិដ្ឋភាពសំខាន់ៗនៃ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងដើម្បីរំលឹកខួបលើកទី៣០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ “ក្របខ័ណ្ឌកិច្ចសហប្រតិ​បត្តិការពេជ្រ” ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សៀវភៅនេះប្រមូលផ្តុំទៅដោយអត្ថបទដែលជាការរួមចំណែកពីបណ្ឌិតខ្មែរល្បីៗ មានប្រវត្តិរូបលេចធ្លោ ដោយឆ្លងកាត់ការពិនិត្យ​ និងកែសម្រួលយ៉ាងហ្មត់ចត់ដោយផងដែរ។ សៀវភៅនេះគ្រប​ដណ្តប់ទិដ្ឋភាពសំខាន់ៗចំនួនបីនៃសហគមន៍ជោគវាសនារួម៖ ១. ទស្សនៈសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិរបស់លោកប្រធានាធិបតី Xi Jinping ២. សមិទ្ធផលនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងទស្សនវិស័យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។សៀវភៅនេះគូសបញ្ជាក់អំពីតម្លៃរួម និងគោលបំណងរួម ដែលបានបង្រួមឯកភាពប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបង្កើតអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។​ សៀវភៅនេះក៏បានបង្ហាញភស្តុតាងពីគោលការណ៍ និងតម្លៃរួម ដែលអាចសម្រេចបានលើគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាពផ្តោតទៅលើសន្តិភាព ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោលការណ៍សមភាព មិនថាប្រទេសធំ ឬតូច ប្រទេសខ្លាំង ឬខ្សោយ ប្រទេសអ្នកមាន ឬក្រ ប៉ុន្តែជំរុញការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូមិនចូលបក្សសម្ព័ន្ធ និងពហុភាគីនិយម។

សារគាំទ្រកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែល​មានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិ​បណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។

សេចក្តីថ្លែងការណ៍

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សូមថ្កោល​ទោស​យ៉ាង​​ដាច់​​អ​ហ​ង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពបំផុស​បំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងឱ្យធ្វើការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​នៅ​កម្ពុជា។ សកម្មភាព និងល្បិចកលដ៏ខ្មៅងងឹតរបស់ក្រុមអគតិអស់ទាំងនោះ ជាការប៉ុនប៉ងអូសទាញ​ប្រទេស​កម្ពុជា​​ឱ្យធ្លាក់​ក្នុង​សភាពវឹកវរ ហិង្សា និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូមកុំជឿតាមការញុះញង់ និងការផ្សព្វផ្សាយបំបែកបំបាក់ជាតិ ពីសំណាក់ក្រុមប្រឆាំង​ជ្រុល​​និយម​​មួយ​ក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត និងបង្កអស្ថិរភាព ដើម្បីបម្រើរបៀបវារៈ​នយោបាយ​ដ៏ខ្មៅ​ងងឹត​របស់ពួកគេ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឡើយ។ សូមប្រជា​ពលរដ្ឋ​កម្ពុជា​​ទាំងអស់រួបរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់​តែ​សម្បូរសប្បាយរុងរឿងតរៀងទៅ។