អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន១៥ទៀត បានបន្តបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។
អង្គការសង្គមស៊ីវិលទាំង ១៥ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។
១. មូលនិធិអភិវឌ្ឍន៍មេគង្គកម្ពុជា
២. សមាគមន៍មនុស្សធម៌ដារុលអាឃីរ៉ោះកម្ពុជា
៣. សមាគមបុគ្គលិកសិក្សាខ្មែរ
៤. អង្គការបេសកកម្មបេតអែល
៥. សមាគមសម្ព័ន្ធមុស្លិមកម្ពុជា ខេត្តកំពត
៦. អង្គការខ្មែរជីវិតឯករាជ
៧. សមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា
៨. សមាគមតន្រ្តីសំនៀងជនពិការ
៩. សមាគមភ្នំនាងកង្រី
១០. អង្គការ PROJECT CHANGE INTERNATIONAL
១១. អង្គការសាកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ ខេត្តកោះកុង
១២. អង្គការសកម្មភាពដែគូសម្រាប់ការអភិវឌ្ឍន៍
១៣. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍
១៤. សហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង
១៥. អង្គការទីមាំសម្រាប់កម្ពុជា
ព័ត៌មានស្រដៀងគ្នា
ស្រ្តីនិងកុមារីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល(CSAF)មានរៀបចំជំនួបពិភាក្សាជាមួយមូលនិធិចិនដើម្បីកុមារនិងយុវជន (CCFT) ដោយផ្តោតលើកិច្ចសហការក្នុងការអនុវត្តគម្រោងទាក់ទងនឹងការលើកកម្ពស់យេនឌឺ និងការលើកទឹកចិត្តបង្កើនគុណភាពការសិក្សាដល់កុមារីនិងយុវនារីនៅតំបន់ដាច់ស្រយាល។ក្រោយពីបានស្តាប់នូវបទបង្ហាញពីបេសកកម្មការងាររបស់CSAF លោកស្រី Zhu Dongyun អគ្គលេខាធិការរង CCFTបានជម្រាបជូនឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFពីការកត់សម្គាល់ដែលលោកស្រី និងក្រុមការងារបានទស្សនកិច្ចកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិតានន និងសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានរំលេចពីការវាយតម្លៃខ្ពស់និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់CSAFដែលបានសម្របសម្រួលឱ្យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)និងបណ្តាដៃគូសង្គមស៊ីវិលនានាបានរួមសហគ្នាអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការសិក្សា និងពង្រឹងចំណងទាក់ទងមេត្រីភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកស្រីក៏បានបង្ហាញនូវឆន្ទៈក្នុងកិច្ចសហការជា មួយ CSAFដើម្បីរួមចំណែកអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំដូង ក៏ដូចជាឃុំ-សង្កាត់នានាក្នុងប្រទេសកម្ពុជាលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវនារីសម្រាប់ជាជណ្តើរឆ្ពោះទៅចាប់យកអាជីព និងមុខរបរដែលអាចរកប្រាក់ចំណូលកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFបានរំលេចពីសមិទ្ធផលនានាដែលបានកើតចេញពីការប្រកៀកស្មាគ្នារវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជានិងបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីCSAF និងបណ្តាញអង្គការក្រៅរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE)។ ពីជ្រុងនៃការអភិវឌ្ឍភូមិតានន ឯកឧត្តមស្នើសុំឱ្យភាគីចិនបន្តបង្កើនគម្រោងនានាដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយឯកឧត្តមបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF ដែលតែងបានជម្រាបជូនដល់មិត្តចិនពីការត្រៀមខ្លួនរួចជាស្រេចរបស់CSAFក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់អង្គពាក់ព័ន្ធនានាដែលជាពិសេសជាមួយមិត្តចិនលើយន្តការដែលមានស្រាប់ ដើម្បីចូលរួមជាចំណែកផ្តល់អនាគតកាន់តែប្រសើរបស់ប្រជាជនកម្ពុជា។ភាគីមិត្តចិនខិតខំកៀគរសប្បុរសជនដេីម្បីអនុវត្តគម្រោងដែលបានពិភាក្សាគ្នាខាងលេី។
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤