ស្រុកបាទី៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រុមការងារនាយកដ្ឋានផែនការនិងគម្រោងបានសម្របសម្រួលជូនដល់លោកស្រី ហៀញ ចន្ធូ ដែលរស់នៅក្នុងស្រុកបាទី មានលទ្ធភាពជូនកូនស្រីឈ្មោះ ឡាយ អូននា អាយុ១១ឆ្នាំ បានទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។
ថ្លែងដោយក្តីរីករាយ លោកស្រី ហៀញ ចន្ធូ បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជារស់នៅក្នុងសករាជតេជោ និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវភាពល្អប្រសើរក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន។
បន្ថែមពីលើនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យជនជាតិចិនមកពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងទូទាំងស្រុកបាទី ហើយកូនស្រីរបស់លោកស្រីដែលមានជំងឺបេះដូងចំហបានទទួលនូវការជួយឧបត្ថម្ភទាំង ស្រុងពីឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលដែលរួមមានទាំងការរៀបចំលិខិតឆ្លងដែន ការធ្វើដំណើរមក ការហូបចុក សោហ៊ុយធ្វើដំណើរ ទិដ្ឋាការ សំបុត្រយន្តហោះ និងប្រាក់ហោប៉ៅសម្រាប់លោកស្រី និងកូនស្រីបានទៅវះកាត់និងព្យាបាលនៅប្រទេសចិន។
ក្នុងនាមឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល លោក កឹម ច័ន្ទធូ ដែលបានចុះទៅដល់លំនៅដ្ឋានរបស់កុមារី ឡាយ អូននា បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន រួមជា មួយបណ្តាសង្គមស៊ីវិលនានាដែលបានចូលរួមផ្តល់កិច្ចសហការក្នុងពេលក្រុមគ្រូពេទ្យចិនចុះមកពិនិត្យសុខភាព និងក្នុងពេលដែលកុមារី ឡាយ អូននា អាចបានទៅវះកាត់និងព្យាបាលជំងឺនៅប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ លោកក៏បានលើកទឹកចិត្តដល់បណ្តាសង្គមស៊ីវិលនានាចូលរួមប្រកៀកស្មាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅមូលដ្ឋាន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនថែមទៀតផង។
ព័ត៌មានស្រដៀងគ្នា
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤