Close

កិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤   កិច្ចប្រជុំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដោយមានការចូលរួមពិភាក្សា និងពិគ្រោះយោបល់ពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងតំណាងនាយកដ្ឋានទាំងបួន របស់អគ្គលេខាធិការដ្ឋាន វ.ស.ស.។  

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៤-២០២៨នេះ គឺជាត្រីវិស័យសម្រាប់តម្រង់ទិសដៅការងារដែលត្រូវអនុវត្តសម្រេចឲ្យខានតែបានក្នុងរយៈពេល ៥ឆ្នាំខាងមុខ  ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧នៃរដ្ឋសភា  កម្មវិធីគោលនយោបាយនានា​ ជាពិសេសស្របទៅតាមអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ព័ត៌មានស្រដៀងគ្នា

ស្រ្តីនិងកុមារីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល(CSAF)មានរៀបចំជំនួបពិភាក្សាជាមួយមូលនិធិចិនដើម្បីកុមារនិងយុវជន (CCFT) ដោយផ្តោតលើកិច្ចសហការក្នុងការអនុវត្តគម្រោងទាក់ទងនឹងការលើកកម្ពស់យេនឌឺ និងការលើកទឹកចិត្តបង្កើនគុណភាពការសិក្សាដល់កុមារីនិងយុវនារីនៅតំបន់ដាច់ស្រយាល។ក្រោយពីបានស្តាប់នូវបទបង្ហាញពីបេសកកម្មការងាររបស់CSAF លោកស្រី Zhu Dongyun អគ្គលេខាធិការរង CCFTបានជម្រាបជូនឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFពីការកត់សម្គាល់ដែលលោកស្រី និងក្រុមការងារបានទស្សនកិច្ចកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិតានន និងសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានរំលេចពីការវាយតម្លៃខ្ពស់និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់CSAFដែលបានសម្របសម្រួលឱ្យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)និងបណ្តាដៃគូសង្គមស៊ីវិលនានាបានរួមសហគ្នាអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការសិក្សា និងពង្រឹងចំណងទាក់ទងមេត្រីភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកស្រីក៏បានបង្ហាញនូវឆន្ទៈក្នុងកិច្ចសហការជា មួយ CSAFដើម្បីរួមចំណែកអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំដូង ក៏ដូចជាឃុំ-សង្កាត់នានាក្នុងប្រទេសកម្ពុជាលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវនារីសម្រាប់ជាជណ្តើរឆ្ពោះទៅចាប់យកអាជីព និងមុខរបរដែលអាចរកប្រាក់ចំណូលកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFបានរំលេចពីសមិទ្ធផលនានាដែលបានកើតចេញពីការប្រកៀកស្មាគ្នារវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជានិងបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីCSAF និងបណ្តាញអង្គការក្រៅរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE)។ ពីជ្រុងនៃការអភិវឌ្ឍភូមិតានន ឯកឧត្តមស្នើសុំឱ្យភាគីចិនបន្តបង្កើនគម្រោងនានាដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយឯកឧត្តមបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF ដែលតែងបានជម្រាបជូនដល់មិត្តចិនពីការត្រៀមខ្លួនរួចជាស្រេចរបស់CSAFក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់អង្គពាក់ព័ន្ធនានាដែលជាពិសេសជាមួយមិត្តចិនលើយន្តការដែលមានស្រាប់ ដើម្បីចូលរួមជាចំណែកផ្តល់អនាគតកាន់តែប្រសើរបស់ប្រជាជនកម្ពុជា។ភាគីមិត្តចិន​ខិតខំកៀគរសប្បុរសជនដេីម្បីអនុវត្តគម្រោងដែលបានពិភាក្សាគ្នាខាងលេី។

សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក​ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤