Close

ជំនួបសម្តែងការគួរសមរបស់គណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ វ.ស.ស. បានទទួលជំនួបសម្តែងការគួរសមពីគណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី ដែលជំនួបនេះមានគោលបំណងស្វែងយល់បន្ថែមពីសាវតា បេសកកម្ម គោលបំណងរបស់ វ.ស.ស. រួមទាំងបទបង្ហាញពីទិសដៅ គោលបំណង និងសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ វ.ស.ស. និងការពិនិត្យលទ្ធភាពស្នើសុំចូលជាសមាជិករបស់ វ.ស.ស. ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ព័ត៌មានស្រដៀងគ្នា

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជា​ណាចក្រ​កម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ​​ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណា​ចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារជូនពរឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសដ៏ប្រពៃថ្លៃថ្លាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ​​ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះ​រាជាណា​ចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីសូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។