Community-Based Tourism COVID-19 Recovery ProjectClose

ការប្រជុំលើកដំបូងរបស់​គណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ

[ព្រះវិហារ] នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជានាយកគម្រោងCBT ប្រចាំខេត្តព្រះវិហារ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកសម្របសម្រួលគម្រោង CBT ប្រចាំខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង CBT លើកដំបូង ដោយមានការចូលរួមពីបុគ្គលិកគម្រោង CBT ចំនួន ៤រូប សមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ចំនួន ១១ នាក់ (ស្រី ៥នាក់) និងមេភូមិម្នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ។

កិច្ចប្រជុំនេះមានគោលបំណង ១). ដើម្បីណែនាំអ្នកអនុវត្តគម្រោង CBT និងសមាជិកគណៈកម្មាធិការសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ២). ពិនិត្យសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍បឹងអូរស្វាយ និង៣). កំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។

គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្រេចបានលទ្ធផលបោះឆ្នោតផ្លូវការនៃការជ្រើស​​រើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបឹងអូរស្វាយ ដោយមានការចូលរួមពីសមាជិក​​សហគមន៍ទាំងអស់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។   សហគមន៍ទេស​ចរណ៍បឹងអូរស្វាយត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងស្តារវិស័យទេសចរណ៍​​​ ​សហ​គម​ន៍​បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បី​ពន្លឿនការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិវិបត្តិកូវីដ-១៩  នៅតាមសហគមន៍ជនបទ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។

រឿងរ៉ាវពាក់ព័ន្ធ

ការផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំគោកធ្លក

[តាកែវ] នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំគោកធ្លក ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៩នាក់ ស្រី១៥នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោង CBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។

កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR

នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ​រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បាន​ចូល​រួម​ជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍

តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក​ មេភូមិ ១៤ នៃឃុំទាំង៣  គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។