Community-Based Tourism COVID-19 Recovery ProjectClose

ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR  ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។

ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕

រឿងរ៉ាវពាក់ព័ន្ធ

ការពិគ្រោះយោបល់ស្តីអំពី ភាពធនរបស់សហគមន៍លើការប្រែប្រួលអាកាសធាតុនៃខេត្តទាំងពីរនៅក្នុងតំបន់គោលដៅគម្រោង CBTCR

សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារការពិភាក្សារបស់ប្រជាពលរដ្ឋលើតម្រូវការសម្រាប់អភិវឌ្ឍន៍ សហគមន៍ក្នុតមបន់សិក្សា នៃខេត្តព្រះវិហារសកម្មភាពពិគ្រោះយើបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តព្រះវិហារសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពពិគ្រោះយោបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តតាកែវ ស្តីអំពីការជួយគាំទ្រកន្លងមកលើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង

នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំចាប់ផ្តើមបេសកកម្ម (kick off meeting) ត្រួតពិនិត្យគម្រោង ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទូទៅរបស់គម្រោង បញ្ហា/ផលវិបាកនានា និងបច្ចុប្បន្នភាពការងារលទ្ធកម្ម ការងារសង្គម និងបរិស្ថាន និងការងារយេនឌ័រ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា គម្រោងគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ គឺជាផ្នែកមួយរបស់គម្រោងតេជោភូមិ ១០០ ដែលគម្រោងនេះនៅតែដំណើរការធម្មតា បន្ទាប់ពីវិបត្តិកូវីដ-១៩  ហើយការអនុវត្តគម្រោងនេះ គឺជាការចូលរួមចំណែកនៅក្នុង « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។  ឯកឧត្តមប្រធានក៏បានលើកឡើងពីសមិទ្ធផលរបស់គម្រោង បញ្ហាប្រឈមនានា និងទិសដៅបន្តរបស់គម្រោង។ ជាចុងបញ្ចប់  ឯកឧត្តមប្រធានបានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។​គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់របស់គម្រោងនឹងចុះបេសកកម្មត្រួតពិនិត្យគម្រោង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគោលដៅរបស់គម្រោងនៅខេត្តតាកែវ និងខេត្តព្រះវិហារ។

កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR

នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ​រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បាន​ចូល​រួម​ជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។