Community-Based Tourism COVID-19 Recovery ProjectClose

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍

តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។

កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក​ មេភូមិ ១៤ នៃឃុំទាំង៣  គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។

រឿងរ៉ាវពាក់ព័ន្ធ

ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR  ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕

ការប្រជុំលើកដំបូងរបស់​គណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ

[ព្រះវិហារ] នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជានាយកគម្រោងCBT ប្រចាំខេត្តព្រះវិហារ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកសម្របសម្រួលគម្រោង CBT ប្រចាំខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង CBT លើកដំបូង ដោយមានការចូលរួមពីបុគ្គលិកគម្រោង CBT ចំនួន ៤រូប សមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ចំនួន ១១ នាក់ (ស្រី ៥នាក់) និងមេភូមិម្នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ។កិច្ចប្រជុំនេះមានគោលបំណង ១). ដើម្បីណែនាំអ្នកអនុវត្តគម្រោង CBT និងសមាជិកគណៈកម្មាធិការសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ២). ពិនិត្យសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍បឹងអូរស្វាយ និង៣). កំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្រេចបានលទ្ធផលបោះឆ្នោតផ្លូវការនៃការជ្រើស​​រើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបឹងអូរស្វាយ ដោយមានការចូលរួមពីសមាជិក​​សហគមន៍ទាំងអស់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។   សហគមន៍ទេស​ចរណ៍បឹងអូរស្វាយត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងស្តារវិស័យទេសចរណ៍​​​ ​សហ​គម​ន៍​បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បី​ពន្លឿនការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិវិបត្តិកូវីដ-១៩  នៅតាមសហគមន៍ជនបទ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង

[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ    វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩​ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣​ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ​​វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។