Close

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នារបស់យើងទាំងអស់គ្នា!

កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដែលមានអាយុក្រោម១៥ឆ្នាំ។ ​ ថ្លែងទៅកាន់អាជ្ញាធរសង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប៨៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានថ្លែងថាក្រោមម្លប់សុខសន្តិភាពពេញបូរិបូរណ៍ វិបុលភាព និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជានាសករាជតេជោ បានផ្តល់ឱកាសយ៉ាងល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសកុមារកម្ពុជាទទួលបាននូវការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អង្គពាក់ព័ន្ធនានា ហើយថ្ងៃនេះជាសក្ខីភាពបញ្ជាក់មួយទៀតសម្រាប់កុមាររស់នៅសង្កាត់ដំរីជាន់ខ្លាដែលទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃក្នុងករណីរកឃើញថាកុមារនោះមានជំងឺបេះដូងពីកំណើត។

ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូង​FUWAI​ ខេត្តយូណាន ដែលបានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានិងចិនរួមគ្នាពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាអាយុក្រោម១៥ឆ្នាំរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការតាមដាននិងថែទាំសុខភាពជុនដល់កុមារកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិន តាមរយៈលោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាប្រមាណជិត១០ម៉ឺននាក់ និងបានរកឃើញកុមារចំនួន១០៣នាក់​ ដែលមានជំងឺ​បេះដូងពីកំណើតហើយត្រូវបានក្រុមគ្រូពេទ្យចិនជួយព្យាបាលដោយឥតគិតថ្លៃ និងជាសះស្បើយទទួលបានសុខភាពល្អជាប្រក្រតីឡើងវិញ។

លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លាបានរំលេចពីសកម្មភាពជាច្រើនរបស់ក្រុមការងារដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្នុងការរួមចំណែកយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកនានាជូនដល់ប្រជាជននៅទូទាំងសង្កាត់ ព្រមទាំងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនសង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្តសកម្មភាពនានាជាច្រើនដែលថ្ងៃនេះជាសមិទ្ធផលថ្មីបន្ថែមទៀតលើសកម្មភាពកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកុមារសរុបចំនួន១២៩១នាក់ មកពីសាលាចំនួន៤ រួមមានៈ ១- វិទ្យាល័យបល្ល័ង្កចំនួន​៣២០នាក់ ២-បឋមសិក្សាបល្ល័ង្ក ចំនួន៦៤៨នាក់ ៣-អនុវិទ្យាល័យដំរីជាន់​ខ្លាចំនួន១៥៨នាក់ និងសាលាបឋម សិក្សាពោធិបាក់កចំនួន​១៦៥នាក់ ទទួលបានការពិនិត្យសុខភាពបេះដូង​ ហេីយក្នុងចំណោមនោះ​រកឃើញកុមារមានជំងឺបេះដូងពីកំណេីតចំនួន៣នាក់ ត្រៀមរៀបចំនីតិវិធីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ព្រះកុសមៈ។

ព័ត៌មានស្រដៀងគ្នា

សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈា​ន​ចូ​ល​​​​៦១ឆ្នាំរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ នា​ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹ​ង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និ​ង​ក្នុង​នាម​ខ្លួ​ន​ខ្ញុំ​ផ្ទា​​ល់​ និ​ង​ភរិ​យា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តម​ឧ​ប​នា​យករដ្ឋ​មន្ដ្រី​ប្រ​ចាំ​​​ការ ដែ​ល​​​ជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំ​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​ ទទួល​បាន​ជោគ​ជ័​យ​​​​ថ្មី​ៗ​បន្ថែមទៀត​ ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ ឈ្លាស​វៃ ប៉ិនប្រសប់​ ប្រកបដោយគតិ​បណ្ឌិត​របស់ ​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែ​ត​​ នាយករដ្ឋមន្ដ្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះ​រត​​ន​ត្រ័​យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ​អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ និង​លោក​ជំ​ទា​វ​​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដ​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែក​អភិ​វឌ្ឍ​​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា​ក្នុងបរិយាកាស​នៃសុខសន្ដិភាព​ដ៏រឹង​មាំ​ និងយូរ​អង្វែង​​​តរៀង​ទៅ​ និងសូម​សមប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ញត្តិថ្កោលទោសរបស់អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់​ វ.ស.ស. ចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

អង្គការសង្គមស៊ីវិលទាំង៣៣ ដែលជាដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ អង្គការសង្គមស៊ីវិលទាំង៣៣ រួមមាន៖

ញត្តិថ្កោលទោសចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះក្រុមជ្រុលនិយម មានចរិតព្យាបាទ និងទុច្ចរិត ដែលបានរៀបចំគម្រោងភេរវកម្មប៉ុនប៉ង​ធ្វើឃាត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយៈការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។គម្រោងផែនការដ៏ខ្មៅងងឹតនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីមហិច្ឆតានយោបាយដ៏កខ្វក់ និងហិង្សានិយមនាំឱ្យបែកបាក់សាមគ្គីជាតិ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេស​ជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមទុច្ចរិត និងបក្សពួកដែលពាក់ព័ន្ធនឹងគម្រោងការឧក្រិដ្ឋកម្ម​ខាងលើ ដែលតែង តែគឃ្លើនបំពានច្បាប់ ប្រមាថថ្នាក់ដឹកនាំ ញុះញង់ប្រឆាំងនឹងសន្តិសុខជាតិ ការអភិវឌ្ឍ និង​ភាពសុខសាន្តរបស់ប្រជាជនដែលទទួលបានដោយលំបាក តាមរយៈពលិកម្មដ៏ធំធេងរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការថ្កោលទោស និង​ប្រឆាំងដាច់ខាតចំពោះទង្វើភេរវកម្មនេះ ហើយសូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍតាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា។