យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិស្នេហាជាតិមាតុភូមិពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រនូវគ្រប់វិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។



















ព័ត៌មានស្រដៀងគ្នា
សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈានចូល៦១ឆ្នាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ដែលជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសនៃសុខសន្ដិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ញត្តិថ្កោលទោសរបស់អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់ វ.ស.ស. ចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
អង្គការសង្គមស៊ីវិលទាំង៣៣ ដែលជាដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ អង្គការសង្គមស៊ីវិលទាំង៣៣ រួមមាន៖
ញត្តិថ្កោលទោសចំពោះការរៀបចំគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះក្រុមជ្រុលនិយម មានចរិតព្យាបាទ និងទុច្ចរិត ដែលបានរៀបចំគម្រោងភេរវកម្មប៉ុនប៉ងធ្វើឃាត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយៈការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។គម្រោងផែនការដ៏ខ្មៅងងឹតនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីមហិច្ឆតានយោបាយដ៏កខ្វក់ និងហិង្សានិយមនាំឱ្យបែកបាក់សាមគ្គីជាតិ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមទុច្ចរិត និងបក្សពួកដែលពាក់ព័ន្ធនឹងគម្រោងការឧក្រិដ្ឋកម្មខាងលើ ដែលតែង តែគឃ្លើនបំពានច្បាប់ ប្រមាថថ្នាក់ដឹកនាំ ញុះញង់ប្រឆាំងនឹងសន្តិសុខជាតិ ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនដែលទទួលបានដោយលំបាក តាមរយៈពលិកម្មដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើភេរវកម្មនេះ ហើយសូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍតាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឆ្នើម និងជាបិតាសន្តិភាពរបស់កម្ពុជា។