Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំកម្មវិធីដាក់ឱ្យដំណើរការឡើងវិញសាលប្រជុំ និងបណ្ណាល័យ កម្ពុជា-ចិន មិត្តភក្តីលើផ្លូវសូត្រ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ថ្លែងទៅកាន់ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រទេសចិន និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី សាលាបឋមសិក្សាស្វាយធំដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតគឺ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងបាល់បោះ បន្ថែមពីលើអគារសិក្សាកម្ពស់១ជាន់ ដែលមានបន្ទប់សិក្សាចំនួន៥បន្ទប់ ដែលបានសាងសង់កាលពីឆ្នាំ២០១៦។ សាលាបឋមសិក្សាស្វាយធំបានដំណើរការតាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំសិក្សា២០២៣-២០២៤ ថ្នាក់រៀនបឋមសិក្សាមានចំនួន ៣៤ថ្នាក់ និងមត្តេយ្យសិក្សាមាន ១៦ថ្នាក់ ដោយសិស្ស​   មត្តេយ្យមានចំនួន ៤៣៩នាក់ក្នុងនោះកុមារីមានចំនួន ២១៤នាក់។ ដោយឡែក សិស្សសរុបកម្រិតបឋមសិក្សាមានចំនួន ១៤៥០នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៦៨៦នាក់ ហើយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនសរុបមានចំនួន៥៧នាក់ក្នុងនោះមាន អ្នកគ្រូចំនួន៥១នាក់។ លោកអភិបាលរងក៏បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងកៀរគរបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន រួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មូលនិធិ Peace Land មន្ទីរពេទ្យបេះដូង Fuwai អង្គការ YUNDI របស់ខេត្តយូណាន ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជន និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។

លោក Xu Jianguo អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានមានប្រសាសន៍ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានអនុវត្តគម្រោងផ្លូវសូត្រជាង ១០គម្រោង ដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត និងគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ” រួមជាមួយគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់ថវិកាសរុបជាង ៤០លានយាន់ចិន ដោយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១០ម៉ឺននាក់ ហើយបានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់ “ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន” នៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងបានរំលេចថា  ក្នុងឆន្ទៈដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ក៏ដូចជារួមកម្លាំងជាមួយបណ្តាអង្គការសង្គមស៊ីវិល សហជីពនានាក្នុងប្រទេសកម្ពុជា និងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានត្រៀមខ្លួនរួចជាស្រេចក្នុងការកៀរគរអង្គការសង្គមស៊ីវិលនានា ដើម្បីចូលរួមចំណែកជាដៃគូសហការជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន៕

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។