Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកកង់ជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២០២៤នាក់

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាឆកកណ្ដោល ស្ថិតនៅក្នុងភូមិឆក ណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ ចំនួន ២០២៤គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកទឹកផុស រដ្ឋបាលឃុំជៀប គណៈគ្រប់គ្រងសាលារៀនឆកកណ្តោល លោកគ្រូ អ្នកគ្រូ អាណា ព្យាបាល សិស្សានុសិស្ស និងអ្នកចូលរួមសរុប ២០០នាក់ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងមូលនិធិ Halo របស់ប្រទេសចិន លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិនក្នុងការ ចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមានទាំងការិយាល័យអប់រំស្រុកដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា និងកិច្ចគាំពារដល់មធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្ស។

លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំងបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមិនត្រឹមបង្កើនសុខដុមនីយកម្មរវាងសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកៀងគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិលអន្តរជាតិនានាសំដៅចូលរួមចំណែកបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក ដល់ប្រជាជនកម្ពុជានិយាយរួម។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបាននិងកំពុងផ្តល់ជាប្រយោជន៍ដ៏ធំធេងដល់កម្លាំងអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ឆ្នាំង។

ជាកិច្ចឆ្លើយតបក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានរំលឹកនូវចំណងទាក់ទងរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយបណ្តាមូលនិធិនានារបស់ប្រទេសចិនតាំងពីឆ្នាំ២០១៨រៀងមក ហើយដោយឡែកនៅក្នុងទំនាក់ទំនងជាមួយមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានសម្របសម្រួលក្នុងការផ្តល់សម្ភារៈសិក្សារាប់សិបម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿងដល់សិស្សានុសិស្សកម្ពុជា។ ឯកឧត្តមបន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមនៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិផងដែរ។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។