Close

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិ

ប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល   ហើយនៅក្នុងជំនួបជាមួយលោក Wang Ke អគ្គលេខាធិការបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (China NGO Network for International Exchanges, CNIE)កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការCNIE ក្នុងរដ្ឋធានីប៉េកាំង ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានដឹកនាំគណ:ប្រតិភូកម្ពុជាចំនួន២៥រូបរួមមានមន្ត្រីរាជការអញ្ជើញមកពីទីស្តីការគណ:រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និង ក្រុមបញ្ញាញាណជាន់ខ្ពស់ និងអង្គការសង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ខេត្តហឺណាន និងខេត្តហុកគៀន បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានរំលេចអោយឃើញពីទម្រដ៏រឹងមាំដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីលក្ខណ:ពិសេសចំនួន៤គឺ ១-សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាពនៃសករាជតេជោ ២-លំហសេរីភាពពេញបរិបូរណ៍ ៣-កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូសង្គមស៊ីវិលនានាប្រកបដោយវិជ្ជាជីវ:របស់ប្រទេសចិនដោយមានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)ប្រចាំកម្ពុជាជាស្ពាន និង៤-សមិទ្ធផលជាច្រើនដែលបានផ្តល់ផលប្រយោជន៍បំពេញបានតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជាដែលបានកើតចេញពីគម្រោងសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ។

ក្នុងនាមCNIE លោក Wang Ke បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយមានដៃគូចំនួន១១៤៤សមាគម អង្គការ សហជីព និងសហគមន៍ក្នុងនាមភាពជាដៃគូប្រកបដោយភាពទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបម្រើដល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ តាងនាមឱ្យCFPD លោក Wang Ke បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈបម្រើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តភាពរឹងមាំខ្លាំងក្លាក្នុងនាមជាសេនាធិការជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមចំណែកបង្កើនសុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិស្របនឹងគោលបំណងរួមរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងCFPD  ក្រោមការដឹកនាំវាងវៃដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមសង្គមស៊ីវិលទាំង១២តំណាងសង្គមស៊ីវិល១១៤៤ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានទទួលឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដឹកនាំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត សាង អ៊ាប អនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានថ្លែងដោយក្តីរំភើបរីករាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយCNIEប៉ុណ្ណោះទេ ថែមទាំងបានទៅពិនិត្យដោយផ្ទាល់នូវរាល់បទពិសោធន៍នានាដែលសង្គមស៊ីវិលរបស់ប្រទេសចិនបាននិងកំពុងអនុវត្តចូលរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម ហើយបន្ថែមពីលើនេះ បណ្តាសង្គមស៊ីវិលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងគណៈប្រតិភូនេះបានបង្ហាញនូវទិសដៅរួមក្នុងការចូលរួមទាក់ទាញវិនិយោគិន ទេសចរ និងសង្គមស៊ីវិលចិនកាន់តែច្រើនចូលមកអនុវត្តគម្រោងនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ក្រោមទម្រដែកថែបនៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ថែមទៀតផង។

ព័ត៌មានស្រដៀងគ្នា

សាទរទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩

ព្រឹកថ្ងៃ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានដឹកនាំសហការី ចូលគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លី។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីក៏បានជូនពរនិងលើកទឹកចិត្តដល់ វ.ស.ស.ក្នុងបេសកកម្មការងាររបស់ខ្លួនប្រកបដោយពលំដ៏ខ្លាំងក្លាដូចទៅនឹងរបាយការណ៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ថ្លែងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ក្នុងការចង្អុលទិសប្រកបដោយត្រីវិស័យដល់វ.ស.ស.ក្នុងដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតកត់បញ្ចូលបន្ថែមទៅក្នុងរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី។oplus_65584oplus_10485792oplus_10485792oplus_48

សង្ក្រាន្តភូមិតានន រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន

តាកែវ៖ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន មានរៀបចំកម្មវិធី«សង្ក្រាន្តភូមិតានន» ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ថ្លែងជម្រាបអង្គពិធីដែលមានអ្នកចូលរួមអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមកពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន២០០នាក់ លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងពោរពេញដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំនៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជាការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពីអរិយធម៌រាប់ពាន់ឆ្នាំនៃពិធីសង្ក្រាន្តជូនដល់មិត្តចិនដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាក្រោមម្លប់សុខសន្តិភាពនាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន​ តាមរយៈការស្វែងយល់ កោតសរសើរ និងផ្តល់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះ ណែនាំក្រុមហ៊ុនចិនមកជួបផ្ទាល់ជាមួយម្ចាស់កសិផលដែលជាអ្នកភូមិតានន ហើយឯកឧត្តមក៏បានស្វាគមន៍ដល់មិត្តចិនមកទស្សនាភូមិតាននដើម្បីបង្កើនការរួមចំណែកចាក់បញ្ចូលនៃការអភិវឌ្ឍដល់ភូមិតានននិយាយដោយឡែក ដល់ឃុំដូងនិយាយរួម។លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា សង្ក្រាន្តភូមិតាននជាគីឡូម៉ែត្រចេញដំណើររបស់ជនជាតិចិនផ្តើមយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរទាក់ទងនឹងសង្ក្រាន្ត ដោយរួមមានទាំងការលេងកម្សាន្តនូវល្បែងប្រពៃណីខ្មែរជាច្រើន ដោយឆ្ពោះទៅចូលរួមសាទរអង្គរសង្ក្រាន្តនៅក្នុងតំបន់អង្គរ។ លោកនឹងយកឱកាសនៃព្រឹត្តិការណ៍នេះទាក់ទាញមិត្តភក្តិ ក្រុមគ្រួសារ និងជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។លោក Feng Ziquan អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា បានចូលរួមអបអរសាទរនឹងវឌ្ឍនភាពនៅភូមិតានន ហើយលោកនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមចំណែកជាស្ពាននាំយកកសិផលរបស់ភូមិតាននដល់ដៃរបស់សមាគមពាណិជ្ជកម្មចិននានាក្នុងប្រទេសកម្ពុជា។ លោកក៏នឹងបន្តការទាក់ទាញមិត្តចិនកាន់តែច្រើនមកកាន់ភូមិតានន ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕

កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. ប្រចាំឆ្នាំ២០២៥

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥    វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. តាមបណ្តារាជ​ធានី-ខេត្ត  ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងកិច្ចសហប្រតិបត្តិការកន្លងមករបស់ វ.ស.ស. ជាមួយអង្គការសង្គមស៊ីវិលប្រធានបណ្តាញ និងសមាជិកដៃគូ  របាយការណ៍សង្ខេបស្តីពីសកម្មភាព និងទិសដៅការងាររបស់ប្រធានបណ្តាញតាមបណ្តារាជធានី-ខេត្តនីមួយៗ  បញ្ហាប្រឈម ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងការប្រមូលធាតុចូល សម្រាប់សកម្មភាពចុះខេត្តរបស់ វ.ស.ស. សម្រាប់ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្តើមក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមប្រធានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលារបស់ប្រធានបណ្តាញសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ពិសេសឯកឧត្តមប្រធានបានលើកឡើងនូវស្ថាភាពល្អប្រសើរនូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ដោយសារមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិលដែលជាបណ្តាញរបស់វ.ស.ស.ផងដែរ។ថ្លែងក្នុងជំនួបពិភាក្សានេះ ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត បានរាយការណ៍ពីសមិទ្ធផលការងាររបស់ខ្លួននាពេលកន្លងមក ដូចជាចុះផ្សព្វផ្សាយពីតួនាទី និងភារកិច្ចរបស់ វ.ស.ស. ការកៀរគរសមាជិកចូលរួមបណ្តាញរបស់ វ.ស.ស. ព្រមទាំងបញ្ហាប្រឈមនានា ដែលពួកគាត់បានជួបប្រទះក្នុងប្រតិបត្តិការការងារបស់ខ្លួន។នៅចុងបញ្ចប់នៃកម្មវិធី  ឯកឧត្តមប្រធានបានសម្របសម្រួលបូកសរុបមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្តនីមួយៗ ដោយសំណូមពរមួយចំនួន ឯកឧត្តមប្រធានបានឆ្លើយតបភ្លាមៗ ចំណែកសំណូមពរ និងមតិយោបល់មួយចំនួនទៀត វ.ស.ស. នឹងពិនិត្យលទ្ធភាព និងពិភាក្សាជាមួយស្ថាប័នជំនាញ ដើម្បីជួយស្វែងរកដោះស្រាយបញ្ហាជូនបណ្តាសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស.។