Close

សេចក្តីថ្លែងការណ៍

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សូមថ្កោល​ទោស​យ៉ាង​​ដាច់​​អ​ហ​ង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពបំផុស​បំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងឱ្យធ្វើការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​នៅ​កម្ពុជា។ សកម្មភាព និងល្បិចកលដ៏ខ្មៅងងឹតរបស់ក្រុមអគតិអស់ទាំងនោះ ជាការប៉ុនប៉ងអូសទាញ​ប្រទេស​កម្ពុជា​ឱ្យធ្លាក់​ក្នុង​សភាពវឹកវរ ហិង្សា និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូមកុំជឿតាមការញុះញង់ និងការផ្សព្វផ្សាយបំបែកបំបាក់ជាតិ ពីសំណាក់ក្រុមប្រឆាំង​ជ្រុល​​និយម​​មួយ​ក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត និងបង្កអស្ថិរភាព ដើម្បីបម្រើរបៀបវារៈ​នយោបាយ​ដ៏ខ្មៅ​ងងឹត​របស់ពួកគេ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឡើយ។ សូមប្រជា​ពលរដ្ឋ​កម្ពុជា​​ទាំងអស់រួបរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់​តែ​សម្បូរសប្បាយរុងរឿងតរៀងទៅ។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។