Close

សង្គមស៊ីវិលនានារបស់ក្រុងស៊ិនជិនផ្តល់អំណោយដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ​ ដើម្បីចូលរួមចំណែកបង្កើនមូលធនបញ្ញានៅជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិនដឹកនាំដោយលោក ស៊ុន ហ័យចុង (Sun Huaizhong) អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាសង្គមស៊ីវិលនានារបស់ក្រុងស៊ិនជិន លោក វ៉ង សឺ (Wang Shi) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងាជាមួយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស​.។ 

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានបានជម្រាបជូនភ្ញៀវពីកំណើនកាន់តែច្រើននៃដៃគូសហការរវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជារួមកម្លាំងជាមួយ វ.ស.ស. ក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន ដែលជាពិសេសនៅជនបទ។  ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអំណោយនាថ្ងៃនេះដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្រោមទម្រនៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន ហ័យចុង (Sun Huaizhong) បានជម្រាបថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនតែងបានរួមសុខរួមទុក្ខ ហើយខិតខំរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសយើងទាំងពីរក្នុងយុគសម័យថ្មី។

ដោយឡែក លោក វ៉ង សឺ (Wang Shi) ក៏បានជម្រាបថា អំណោយថ្ងៃនេះដែលបានផ្តល់ជូនដល់ វ.ស.ស. គឺជាកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងបណ្តាសហគ្រាសនានានៅក្នុងក្រុងស៊ិនជិន ដើម្បីចូលរួមបង្កើនកិច្ចសហការជាមួយវ.ស.ស. ក្នុងការចូលរួមចំណែកតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។

ព័ត៌មានស្រដៀងគ្នា

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន​ បានរំលេចចេញនូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារខ្ពស់​ កម្រិតខ្ពស់​ និងគុណភាពខ្ពស់ រួមមានទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា-ចិន ការផ្តល់តម្លៃដល់មនោសញ្ចេតនា និងគុណធម៌ រួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក សមភាព និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ អ្វីដែលជាការកត់សម្គាល់ ក្នុងសារលិខិតនេះក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាគម្រោងនៃកិច្ចសហការរួមគ្នារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)។ដកស្រង់ចេញពីសារព័ត៌មាន Khmer Times: https://shorturl.at/jhURc

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់  សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា  ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី សូមតាមថែរក្សាការពារ ប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។