Close

ជំនួបសម្តែងការគួរសមរបស់គណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ វ.ស.ស. បានទទួលជំនួបសម្តែងការគួរសមពីគណៈប្រតិភូ សមាគមថ្នាលយុវជនកម្ពុជា នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី ដែលជំនួបនេះមានគោលបំណងស្វែងយល់បន្ថែមពីសាវតា បេសកកម្ម គោលបំណងរបស់ វ.ស.ស. រួមទាំងបទបង្ហាញពីទិសដៅ គោលបំណង និងសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា ជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ វ.ស.ស. និងការពិនិត្យលទ្ធភាពស្នើសុំចូលជាសមាជិករបស់ វ.ស.ស. ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព ស្របតាម « យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ព័ត៌មានស្រដៀងគ្នា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរការបោះពុម្ពផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» ដែលបានរៀបចំនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី  ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការអបអរសាទរចំពោះសមទ្ធិផលនៃការបោះពុម្ពផ្សាយសៀវភៅនេះ ដែលជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងជំរុញទំនាក់ទំនង ជាពិសេសក្នុងការរឹតចំណងមិត្តភាពប្រជាជន-ប្រជាជនរបស់ប្រទេសទាំងពីរ “សៀវភៅនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង​សហ​គមន៍​ជោគ​វាសនារួមកម្ពុជា-ចិន ដែលបន្តផ្តល់ជាផ្លែផ្កាជាច្រើន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកបន្ថែមក្នុងការបង្កើនការយល់ដឹងរបស់អ្នកអាន និងការស្រាវជ្រាវអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ”។ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ដោយមានការចូលរួមពី ឯកឧត្តម WANG WENBIN ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកចូលរួមចំនួន ៣០០នាក់ មកពីធនធានបញ្ញា (Think Tanks) សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈនានា  ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមការដឹកនាំរយៈពេល៣០ឆ្នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រួសត្រាយដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។  កេរដំណែលនេះត្រូវបានបន្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី និងលើគ្រប់វិស័យ ជាពិសេសការបង្កើតនូវសង្គតិភាពរវាង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។  ដោយឡែក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា  ភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  បានលើកឡើងថា វ.ស.ស. បានសហការជាមួយវិទ្យាស្ថាន GORDON និងLEON ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងសិក្សាស្រាវជ្រាវលើទិដ្ឋភាពសំខាន់ៗនៃ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងដើម្បីរំលឹកខួបលើកទី៣០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ “ក្របខ័ណ្ឌកិច្ចសហប្រតិ​បត្តិការពេជ្រ” ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សៀវភៅនេះប្រមូលផ្តុំទៅដោយអត្ថបទដែលជាការរួមចំណែកពីបណ្ឌិតខ្មែរល្បីៗ មានប្រវត្តិរូបលេចធ្លោ ដោយឆ្លងកាត់ការពិនិត្យ​ និងកែសម្រួលយ៉ាងហ្មត់ចត់ដោយផងដែរ។ សៀវភៅនេះគ្រប​ដណ្តប់ទិដ្ឋភាពសំខាន់ៗចំនួនបីនៃសហគមន៍ជោគវាសនារួម៖ ១. ទស្សនៈសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិរបស់លោកប្រធានាធិបតី Xi Jinping ២. សមិទ្ធផលនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងទស្សនវិស័យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។សៀវភៅនេះគូសបញ្ជាក់អំពីតម្លៃរួម និងគោលបំណងរួម ដែលបានបង្រួមឯកភាពប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបង្កើតអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។​ សៀវភៅនេះក៏បានបង្ហាញភស្តុតាងពីគោលការណ៍ និងតម្លៃរួម ដែលអាចសម្រេចបានលើគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាពផ្តោតទៅលើសន្តិភាព ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោលការណ៍សមភាព មិនថាប្រទេសធំ ឬតូច ប្រទេសខ្លាំង ឬខ្សោយ ប្រទេសអ្នកមាន ឬក្រ ប៉ុន្តែជំរុញការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូមិនចូលបក្សសម្ព័ន្ធ និងពហុភាគីនិយម។

សារគាំទ្រកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែល​មានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិ​បណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។

សេចក្តីថ្លែងការណ៍

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សូមថ្កោល​ទោស​យ៉ាង​​ដាច់​​អ​ហ​ង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពបំផុស​បំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងឱ្យធ្វើការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​នៅ​កម្ពុជា។ សកម្មភាព និងល្បិចកលដ៏ខ្មៅងងឹតរបស់ក្រុមអគតិអស់ទាំងនោះ ជាការប៉ុនប៉ងអូសទាញ​ប្រទេស​កម្ពុជា​​ឱ្យធ្លាក់​ក្នុង​សភាពវឹកវរ ហិង្សា និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូមកុំជឿតាមការញុះញង់ និងការផ្សព្វផ្សាយបំបែកបំបាក់ជាតិ ពីសំណាក់ក្រុមប្រឆាំង​ជ្រុល​​និយម​​មួយ​ក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត និងបង្កអស្ថិរភាព ដើម្បីបម្រើរបៀបវារៈ​នយោបាយ​ដ៏ខ្មៅ​ងងឹត​របស់ពួកគេ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឡើយ។ សូមប្រជា​ពលរដ្ឋ​កម្ពុជា​​ទាំងអស់រួបរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់​តែ​សម្បូរសប្បាយរុងរឿងតរៀងទៅ។