Close

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ វ.ស.ស ប្រចាំខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ វ.ស.ស. បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល សមាគម សហគមន៍ សហជីព ជាមួយរាជរដ្ឋា​ភិបាល តាមរយៈការរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ខ្លួនប្រចាំខេត្តពោធិ៍សាត់ ប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្រៅពីនេះ ឯកឧត្តមក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលប្រចាំខេត្តពោធិ៍សាត់ ធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យស្របនឹងតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលខ្លួនកំពុងប្រតិបត្តិការ។

អានបន្ត