Community-Based Tourism COVID-19 Recovery ProjectClose

ការបើកឯកសារដេញថ្លៃជាសាធារណៈ សម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និងគណៈកម្មការវាយតម្លៃការដេញថ្លៃ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាអ្នកគ្រប់គ្រងគម្រោង CBTCR តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជានាយកគម្រោង CBTCR  ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធ។

ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះ គឺធ្វើឡើងសម្រាប់កញ្ចប់លទ្ធកម្មលេខ CSAF-CW01៖ ការសាងសង់មជ្ឈមណ្ឌលទេសចរណ៍នៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នៅខេត្តព្រះវិហារ។ កញ្ចប់លទ្ធកម្មនេះអនុវត្តតាមវិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក និងមានក្រុមហ៊ុនចូលរួមចំនួន ៨ បានចូលរួមដាក់ឯកសារដេញថ្លៃ ហើយការបើកឯកសារដាក់ដេញថ្លៃមានដំណើរការដោយរលូនតាមនីតិវិធីដោយមិនមានភាគីណាមួយធ្វើការតរ៉ានោះទេ៕

រឿងរ៉ាវពាក់ព័ន្ធ

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍

តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក​ មេភូមិ ១៤ នៃឃុំទាំង៣  គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។

ការពិគ្រោះយោបល់ស្តីអំពី ភាពធនរបស់សហគមន៍លើការប្រែប្រួលអាកាសធាតុនៃខេត្តទាំងពីរនៅក្នុងតំបន់គោលដៅគម្រោង CBTCR

សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារការពិភាក្សារបស់ប្រជាពលរដ្ឋលើតម្រូវការសម្រាប់អភិវឌ្ឍន៍ សហគមន៍ក្នុតមបន់សិក្សា នៃខេត្តព្រះវិហារសកម្មភាពពិគ្រោះយើបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តព្រះវិហារសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពពិគ្រោះយោបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តតាកែវ ស្តីអំពីការជួយគាំទ្រកន្លងមកលើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

ការប្រជុំសហគមន៍ផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំព្រែកផ្ទោល

[តាកែវ] នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំព្រែកផ្ទោល ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៦នាក់ ស្រី២០នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោងCBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។