Close

គម្រោងអភិវឌ្ឍ

គម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ ក្រោយកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីមូលនិធិជប៉ុនសម្រាប់ភាពរីកចម្រើន និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីផ្តល់មូលនិធិដល់គម្រោងការស្តារឡើងវិញនូវជំងឺកូវីដ-១៩ (CBTCR) របស់សហគមន៍ទេសចរណ៍។វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) គឺជាទីភ្នាក់ងារប្រតិបត្តិនៃគម្រោង CBTCR ហើយបានបង្កើតអង្គភាព សម្របសម្រួលគម្រោង (PCU) ។ ភ្នាក់ងារអនុវត្តគឺអាជ្ញាធរជាតិព្រះវិហារ (NAPV) និងការិយាល័យរដ្ឋបាលស្រុកអង្គរបូរី (ABDAO)។ គម្រោង CBTCR នឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុង៖១. ភូមិតេជោធម្មជាតិ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ២. ភូមិព្រែកតាផ ស្រុកអង្គរបូរី ខេត្តតាកែវ។ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​តំបន់​មាត់​ទឹក ហើយ​នៅ​ជិត​តំបន់​បេតិកភណ្ឌ​សំខាន់ៗ​នៃ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ភ្នំដា។

អានបន្ត

គម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ

ទិដ្ឋភាពទូទៅរបស់គម្រោងគម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងក្របខណ្ឌនៃការលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជនចិន និងកម្ពុជា និងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គមស៊ីវិល រវាងប្រទេសកម្ពុជានិងចិន។គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានទទួលបានការគាំទ្រថវិកាពីមូលនិធិចិន CFPD និងសម្របសម្រួលការអនុវត្តដោយ វ.ស.ស.។​ គម្រោងអភិវឌ្ឍន៍នេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងមានគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិគោលដៅ ដើម្បីឈានទៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលមានទិសដៅលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០៣០ និងជាពិសេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តោតសំខាន់​លើការ​អភិវឌ្ឍធនធានមនុស្ស​ ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍ​ការងារ​និង​វិស័យ​​ឯកជន និង​ការអភិវឌ្ឍប្រកបដោយចីរភាព​​បរិយាប័ន្ន។គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រ បានជ្រើសរើសយកភូមិតានន ដែល​ស្ថិត​នៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ សម្រាប់ការអនុវត្តគម្រោង​​ដែលមានរយៈពេលបីឆ្នាំ(២០១៩-២០២២)។ ក្នុងគោលបំណង​ដើម្បីលុបបំបាត់​ភាពក្រីក្រ និង​លើកកម្ពស់​​ជីវភាព​របស់នៅរបស់ប្រជាជនភូមិតានន វាជាការចាំបាច់ក្នុងការ​ស្វែងយល់​អំពីឧបសគ្គ​ចំពោះការអភិវឌ្ឍភូមិតានន។  ដូច្នេះ បញ្ហាប្រឈម​ និង​តម្រូវ​ការ​ត្រូវបានកំណត់​តាមរយៈវេទិកាសាធារណៈនិង​ការស្ទាបស្ទង់មតិ​ជាមួយ​ប្រជាជន​ក្នុងភូមិ​ ដែលត្រូវ​បានធ្វើឡើង​ដោយ វ.ស.ស.។ ជាលទ្ធផល យុទ្ធសាស្រ្ត​អនុវត្តគម្រោង​បាន​ផ្តោត​សំខាន់​​លើ​ផ្នែកបីសំខាន់ សម្រាប់ការអភិវឌ្ឍភូមិតានន រួមមាន៖ ១-ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ២-​ការគាំពារ​សង្គម អនាម័យ និង​ការលើកកម្ពស់​បរិស្ថាន និង​ ៣-​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​ការបង្កើនប្រាក់ចំណូល។ សកម្មភាពសំខាន់ៗ​នៃការអនុវត្តគម្រោង​​ផ្តោតសំខាន់​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ការលើកកម្ពស់​ការអប់រំ និងកិច្ចគាំពារសង្គម និង​ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ការគាំពារសុខភាពប្រជាជន ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ ដូចជាការចិញ្ចឹមសត្វ​ និង​ការស្តាររបរ​ហត្ថកម្ម​បែបប្រពៃណី​ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈជាដើម។បន្ទាប់ពី​​គម្រោង​នេះបានអនុវត្ត​ដោយជោគជ័យ ភូមិតានន​​មាន​ស្ថានភាព​សេដ្ឋកិច្ច សង្គម​​ល្អប្រសើរ​ជាងមុន ដោយមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ការថែទាំសុខភាព ដែលបានជួយ​លើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជន​បានកាន់តែប្រសើរឡើង ស្ថានភាពសុខភាពនិង​អនាម័យ​មានភាពល្អប្រសើរ ហើយ​គ្រួសារនីមួយៗមានចំណូល​ដែលមានស្ថិរភាព​​ល្អប្រសើរជាងមុន។ ជោគជ័យ​នៃគម្រោង​ភូមិគំរូ​តានន​ បាន​ផ្តល់មាគ៌ាសម្រាប់​គម្រោង​សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍផ្សេងទៀត រវាង​សង្គមស៊ីវិលកម្ពុជា​និង​ចិន ក្នុងគោលដៅ​លុបបំបាត់ភាពក្រីក្រ។

អានបន្ត

គម្រោងកញ្ចប់នៃក្តីស្រឡាញ់

ទិដ្ឋភាពទូទៅរបស់គម្រោងដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)  អង្គការមិនមែនរដ្ឋាភិបាលចិនបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមក្នុងបណ្តាប្រទេសជាសមាជិករបស់គំនិតផ្តួចផ្តើមនះ ក្រោមក្របខណ្ឌ \"គំនិតផ្តួចផ្តើមកសាងសហគមន៍ផ្លូវសូត្រ\"។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃការអប់រំរបស់កុមារ  ដែលមានការកើនឡើងនូវគំនិតផ្តួចផ្តើមសម្រាប់ការអប់រំជាច្រើន ដើម្បីផ្តល់នូវការលើកទឹកចិត្តដ៏ត្រឹមត្រូវសម្រាប់កុមារតូច។ ចំនួនកុមារតូចៗដែលមានស្ថានភាពរស់នៅផ្សេងៗគ្នា បានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាកំពុងកើនឡើងឥតឈប់ឈរ   ដូច្នេះវិធានការនានាដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរទាំងនេះនៅក្នុងបរិយាកាសអប់រំ ក៏ស្ថិតក្នុងតម្រូវការបន្ទាន់ផងដែរ។គម្រោងកញ្ចប់នៃក្តីស្រឡាញ់ ដែលបានអនុវត្តនៅប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មានគោលបំណងពង្រឹងគុណភាពការអប់រំរបស់កុមារកម្ពុជា។ចាប់តាំង ពីឆ្នាំ២០១៨មក មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈ សិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។​  ដោយឡែកនៅឆ្នាំ២០២៣  កញ្ចប់ផេនដាចំនួន ៣០ ០៥៦កញ្ចប់ បានចែកជូនដល់សិស្សានុសិស្សចំនួន១១២ សាលា នៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។គម្រោងក៏បានឆ្លុះបញ្ចាំងនូវសក្ខីភាពចំនួន ៣ ដូចជា៖១- ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា២- ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ៣- ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

អានបន្ត