ទិដ្ឋភាពទូទៅរបស់គម្រោង
ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) អង្គការមិនមែនរដ្ឋាភិបាលចិនបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមក្នុងបណ្តាប្រទេសជាសមាជិករបស់គំនិតផ្តួចផ្តើមនះ ក្រោមក្របខណ្ឌ “គំនិតផ្តួចផ្តើមកសាងសហគមន៍ផ្លូវសូត្រ”។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃការអប់រំរបស់កុមារ ដែលមានការកើនឡើងនូវគំនិតផ្តួចផ្តើមសម្រាប់ការអប់រំជាច្រើន ដើម្បីផ្តល់នូវការលើកទឹកចិត្តដ៏ត្រឹមត្រូវសម្រាប់កុមារតូច។ ចំនួនកុមារតូចៗដែលមានស្ថានភាពរស់នៅផ្សេងៗគ្នា បានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាកំពុងកើនឡើងឥតឈប់ឈរ ដូច្នេះវិធានការនានាដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរទាំងនេះនៅក្នុងបរិយាកាសអប់រំ ក៏ស្ថិតក្នុងតម្រូវការបន្ទាន់ផងដែរ។
គម្រោងកញ្ចប់នៃក្តីស្រឡាញ់ ដែលបានអនុវត្តនៅប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មានគោលបំណងពង្រឹងគុណភាពការអប់រំរបស់កុមារកម្ពុជា។
ចាប់តាំង ពីឆ្នាំ២០១៨មក មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈ សិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកនៅឆ្នាំ២០២៣ កញ្ចប់ផេនដាចំនួន ៣០ ០៥៦កញ្ចប់ បានចែកជូនដល់សិស្សានុសិស្សចំនួន១១២ សាលា នៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។
គម្រោងក៏បានឆ្លុះបញ្ចាំងនូវសក្ខីភាពចំនួន ៣ ដូចជា៖
១- ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា
២- ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ
៣- ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។