[តាកែវ] នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៦នាក់ ស្រី២០នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោងCBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។
គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះនឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោលចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។
រឿងរ៉ាវពាក់ព័ន្ធ
ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រង សហគមន៍ទេសចរណ៍បឹងអូរស្វាយ
[ព្រះវិហារ] នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អង្គភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ (PIU Preah Vihear) បានសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍បឹងអូរស្វាយ ដែលគណៈកម្មធិការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋា ភិបាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍។ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក ដើម្បីប្រយោជន៍រួមរបស់ប្រជាជនក្នុងសហគមន៍។បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍។បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈទេសចរណ៍សហគមន៍។បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈចម្រុះ តាមរយៈការរៀបចំសេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។បន្ទាប់ពីការបោះឆ្នោតជ្រើសរើសដោយសេរី និងយុត្តិធម៌បានបញ្ចប់ អង្គភាពគម្រោងប្រចាំខេត្តព្រះវិហារ បានសម្រេចជ្រើសរើសសមាជិក ១១ រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប។
ការពិគ្រោះយោបល់ស្តីអំពី ភាពធនរបស់សហគមន៍លើការប្រែប្រួលអាកាសធាតុនៃខេត្តទាំងពីរនៅក្នុងតំបន់គោលដៅគម្រោង CBTCR
សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ នៃឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារការពិភាក្សារបស់ប្រជាពលរដ្ឋលើតម្រូវការសម្រាប់អភិវឌ្ឍន៍ សហគមន៍ក្នុតមបន់សិក្សា នៃខេត្តព្រះវិហារសកម្មភាពពិគ្រោះយើបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តព្រះវិហារសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវសកម្មភាពពិគ្រោះយោបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តតាកែវ ស្តីអំពីការជួយគាំទ្រកន្លងមកលើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍
តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ និងគណ:កម្មការសហគមន៍។