
ព្រះវិហារ៖ ជាផ្នែកមួយនៃបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ក្នុងការចុះទៅជួបផ្ទាល់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន និងចុះពិនិត្យដល់ទីតាំងពាក់ព័ន្ធនឹងការអនុវត្ដគម្រោងជាអាទិ៍ សហគមន៍ទេសចរណ៍ ធម្មជាតិទំនប់អូរស្វាយ, ទីតាំង Home Stay នៅភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ដ និងទីតាំងប្រាសាទព្រះវិហារ។
កិច្ចប្រជុំពិភាក្សា ជាមួយអង្គភាពអនុវត្ដន៍គម្រោង ថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍


ណប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ADB ទីប្រឹក្សាជាតិ និងអន្ដរជាតិ អង្គភាពអនុវត្ដន៍គម្រោង ថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍

សកម្មភាពចុះពិនិត្យផ្ទាល់នៅសហគមន៍ទេសចរណ៍ ធម្មជាតិទំនប់អូរស្វាយ




សកម្មភាពចុះជួបផ្ទះគោលដៅ Home Stay គំរូ នៅភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ដ

សកម្មភាពទស្សនកិច្ចនៅប្រាសាទព្រះវិហារ

