Community-Based Tourism COVID-19 Recovery ProjectClose

ការពិគ្រោះយោបល់ស្តីអំពី ភាពធនរបស់សហគមន៍លើការប្រែប្រួលអាកាសធាតុនៃខេត្តទាំងពីរនៅក្នុងតំបន់គោលដៅគម្រោង CBTCR

សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ការពិភាក្សារបស់ប្រជាពលរដ្ឋលើតម្រូវការសម្រាប់អភិវឌ្ឍន៍ សហគមន៍ក្នុតមបន់សិក្សា នៃខេត្តព្រះវិហារ

សកម្មភាពពិគ្រោះយើបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តព្រះវិហារ

សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ

សកម្មភាពប្រជាពលរដ្ឋពិភាក្សាអំពីទីតាំង និងគូសផែនទីក្នុងភូមិ​ នៃឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ

សកម្មភាពពិគ្រោះយោបល់នៅថ្នាក់ក្រុមប្រឹក្សាឃុំ នៃខេត្តតាកែវ ស្តីអំពីការជួយគាំទ្រកន្លងមកលើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

រឿងរ៉ាវពាក់ព័ន្ធ

កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR

នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ​រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បាន​ចូល​រួម​ជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់​ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។

ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រង សហគមន៍ទេសចរណ៍បឹងអូរស្វាយ

[ព្រះវិហារ] នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣   អង្គភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ (PIU Preah Vihear) បានសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍បឹងអូរស្វាយ ដែលគណៈកម្មធិការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រី​ក្រ​របស់រាជរដ្ឋា​ ភិ​បាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍។ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក​ ដើម្បីប្រយោជន៍រួម​របស់ប្រ​ជា​ជន​ក្នុងសហគមន៍។បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍។បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​រភាព​តាមរយៈ​ទេសចរណ៍សហគមន៍។បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈ​ចម្រុះ តាម​រយៈ​ការរៀបចំ​សេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។បន្ទាប់ពីការបោះឆ្នោតជ្រើសរើសដោយសេរី និងយុត្តិធម៌បានបញ្ចប់   អង្គភាពគម្រោងប្រចាំខេត្តព្រះវិហារ បានសម្រេចជ្រើសរើសសមាជិក ១១ រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប  អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប។

សកម្មភាពផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍​សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំអង្គរបូរី

[តាកែវ] នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំអង្គរបូរី ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៥នាក់ ស្រី២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងដើម្បីផ្សព្វផ្សាយលបំណង និងសកម្មភាពរបស់គម្រោង អ្នកអនុវត្តគម្រោង CBTCR ប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។