Community-Based Tourism COVID-19 Recovery ProjectClose

អំពី CBTCR

គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩  នឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុង ១) ភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ២) ភូមិព្រែកតាភោ ស្រុកអង្គរបូរី ខេត្តតាកែវ។ ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​តំបន់​មាត់​ទឹក ហើយ​នៅ​ជិត​តំបន់​បេតិកភណ្ឌ​សំខាន់ៗ​នៃ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ភ្នំដា។

គម្រោងនេះប្រើប្រាស់វិធីសាស្រ្តពីរ គឺការលើកកម្ពស់ទេសចរណ៍ រួមជាមួយនឹងការគាំទ្រសហគមន៍ជុំវិញតាមរយៈកសិកម្មដែលមានតម្លៃខ្ពស់ ដើម្បីបង្កើតផលិតផលកសិកម្មទេសចរណ៍ថ្មី និងជួយរក្សាស្ថិរភាពប្រាក់ចំណូលនៅតាមជនបទក្នុងរដូវកាលទេសចរណ៍ទាប។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកភូមិចំនួន ៤,០០០នាក់ ដោយ ១). ការកសាងសមត្ថភាពសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាកម្មទេសចរណ៍ និងផលិតផលថ្មីៗ។ ២). ការកែលម្អឱកាសទេសចរណ៍ និងកសិកម្ម។ និង ៣). ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ដើម្បីគាំទ្រដល់ប្រតិបត្តិការទេសចរណ៍។ គម្រោងនេះនឹងជំរុញឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ភូមិគោលដៅដែលទទួលផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩​ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ប្រាសាទភ្នំដា
ប្រាសាទព្រះវិហារ

ផលប៉ះពាល់របស់គម្រោង គឺវិស័យទេសចរណ៍នៅក្នុងភូមិគោលដៅត្រូវបានលើកកម្ពស់ ចំណែកគោលដៅទេសចរណ៍ ត្រូវបានបង្វែរទិសដៅ។  លទ្ធផល​របស់គម្រោង គឺ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយ​ការកើនឡើងនូវប្រាក់​ចំណូលរបស់ប្រជាជនក្នុងភូមិគោលដៅ។  នៅពេលគម្រោងបានបញ្ចប់ ១). ប្រាក់ចំណូលគ្រួសារសរុបប្រចាំឆ្នាំជាមធ្យមនឹងកើនឡើង ២០% នៅក្នុងភូមិតេជោធម្មជាតិ និង២៥% នៅក្នុងភូមិព្រែកតាផោ។ និង ២). ចំនួនភ្ញៀវទេសចរណ៍កើនឡើង ១៥% នៅស្រុកជាំក្សាន្ត និង១០% នៅស្រុកអង្គរបូរី។

ប្រាក់ចំណូលសរុបប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារនឹងកើនឡើង២០% នៅក្នុងភូមិតេជោ​ធម្មជាតិ និង២៥% នៅភូមិព្រែកតាភោ។   ការស្ទង់មតិ (baseline survey)លើប្រាក់ចំណូលសរុបគ្រួសារប្រចាំឆ្នាំរបស់ភូមិនានា នៅក្នុងភូមិតេជោធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ១.៥៧០ ដុល្លារ និងនៅភូមិព្រែកតាផ ស្រុកអង្គរបូរី ចំនួន ១.៧២១ ដុល្លារ។ ការកើនឡើង២០% នៅក្នុងភូមិតេជោធម្មជាតិ នឹងមានចំនួន ៣១៤ដុល្លារនៅឆ្នាំ២០២៧ ដូច្នេះប្រាក់ចំណូលសរុបគ្រួសារប្រចាំឆ្នាំរបស់អ្នកភូមិនឹងមានចំនួន ១,៨៨៤ដុល្លារ ខណៈដែលការកើនឡើង២៥% នៅក្នុងភូមិព្រែកតាផនឹងមានចំនួន៤៣០ ដុល្លារនៅឆ្នាំ២០២៧​ ដូច្នេះប្រាក់ចំណូលសរុបគ្រួសារប្រចាំឆ្នាំសរុបរបស់អ្នកភូមិនឹងមានចំនួន ២ ១៥២ ដុល្លារ។

សូចនាករលទ្ធផលសកម្មភាព២៖ ចំនួនភ្ញៀវទេសចរកើនឡើង ១៥% នៅស្រុកជាំក្សាន្ត និង១០%នៅស្រុកអង្គរបូរី។  មុនពេលចាប់ផ្តើមនៃជំងឺកូវីដ-១៩ នៅខែមីនា ឆ្នាំ ២០២០  ទិន្នន័យទេសចរណ៍ សម្រាប់ឆ្នាំ ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៨,១៥០ នាក់ (ជាតិ ១២៥,៦៦៩ នាក់ និងភ្ញៀវអន្តរជាតិ ២២,៤៨១ នាក់) មកទស្សនាស្រុកជាំក្សាន្ត (ប្រាសាទព្រះវិហារ) ។ នៅក្នុងស្រុកអង្គរបូរី ទិន្នន័យមូលដ្ឋាននៃភ្ញៀវទេសចរសម្រាប់ឆ្នាំ២០១៩ មានចំនួន៣១,៧០១ នាក់ (៣០,៤១១ នាក់ និងភ្ញៀងវអន្តរជាតិ ១,២៩០​នាក់)។

លទ្ធផល និងសកម្មភាពសំខាន់ៗ

គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩  នឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុង ១) ភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ២) ភូមិព្រែកតាភោ ស្រុកអង្គរបូរី ខេត្តតាកែវ។ ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​តំបន់​មាត់​ទឹក ហើយ​នៅ​ជិត​តំបន់​បេតិកភណ្ឌ​សំខាន់ៗ​នៃ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ភ្នំដា។

លទ្ធផលទី១៖ សមត្ថភាពប្រជាជនក្នុងមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ និងការលើកកម្ពស់ទេសចរណ៍តាមសហគមន៍ ត្រូវបានពង្រឹង

ទិន្នផល​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជនក្នុងភូមិ​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​របស់​ពួកគាត់​ក្នុង​ការ​ផ្តល់​សេវា​ទេសចរណ៍។ ក្រោមលទ្ធផលនេះ គម្រោងនឹងបង្កើតគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ (CBT) មួយនៅក្នុងភូមិគោលដៅនីមួយៗ ដោយធានាឱ្យមានតំណាងជាស្ត្រី ដើម្បីក្លាយជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុក និងអ្នកផ្តល់សេវាកម្ម។ សមាជិកភាពនៅក្នុងគណៈកម្មាធិការនេះ (CBT) នឹងបើកចំហសម្រាប់ប្រជាជនក្នុងភូមិទាំងអស់ពេញមួយជីវិតរបស់គណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ក្នុងមូលដ្ឋានរបស់ពូកគាត់។

ក្រុមហ៊ុនប្រឹក្សាជាតិមួយនឹងត្រូវបានជ្រើសរើស ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ក្នុងដំណើរការបង្កើត និងគ្រប់គ្រងប្រតិបត្តិការគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ CBT ។ ការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូនលើការបង្កើតគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍   របៀបមគ្គុទេស និងការផ្តល់សេវា បដិសណ្ឋារកិច្ច ការថែរក្សាគេហដ្ឋាន អនាម័យម្ហូបអាហារ និងកន្លែងស្នាក់នៅ សុខភាពសាធារណៈ ការការពារជំងឺកូវីដ-១៩ ការគ្រប់គ្រងបរិស្ថាន និងកាកសំណល់ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នឹងត្រូវរៀបចំក្នុងក្របខណ្ឌលទ្ធផលទី៣.  ខណៈពេលដែលគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ CBT គឺជាម្ចាស់គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ពួកគាត់អាចមានសិទ្ធិក្នុងការចុះកិច្ចព្រមព្រៀងជួលបន្តជាមួយអាជីវកម្មក្នុងស្រុក ដើម្បីគ្រប់គ្រងភោជនីយដ្ឋាននៅមជ្ឈមណ្ឌលទេសចរណ៍។ គម្រោងនេះក៏នឹងផ្តល់យុទ្ធនាការទីផ្សាររយៈពេលបីឆ្នាំផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ការបណ្តុះបណ្តាលស្តីពីអនាម័យ នឹងអនុវត្តទៅតាមស្តង់ដារសុខភាព និងសុវត្ថិភាពចុងក្រោយបំផុតរបស់រដ្ឋាភិបាល ដែលត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លើយតបទៅនឹងកូវីដ-១៩។

លទ្ធផលទី២៖ ទេសចរណ៍សហគមន៍ និងសកម្មភាពលើកកម្ពស់ជីវភាពរស់នៅបានអនុវត្ត

គម្រោងនេះនឹងគាំទ្រប្រជាជនក្នុងភូមិ រួមទាំងស្រ្តីជាមេគ្រួសារ និងក្រុមងាយរងគ្រោះ ដើម្បីបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ដូចជា សេវាកម្មមគ្គុទេស ភោជនីយដ្ឋាន ប្រតិបត្តិការដឹកជញ្ជូន ការជួលឧបករណ៍ ប្រតិបត្តិការផ្ទះស្នាក់នៅ និងសិប្បកម្ម និងការផលិតវត្ថុអនុស្សាវរីយ៍។ គម្រោងនេះក៏នឹងគាំទ្រដល់ការធ្វើកសិកម្មដែលមានតម្លៃខ្ពស់នៅក្នុងភូមិគោលដៅទាំងពីរ ដូចជា ត្រសក់ សណ្តែកវែង ឪឡឹក មាន់ ត្រីទីឡាយ៉ា និងបង្គាទឹកសាប ដោយផ្តល់ការបណ្តុះបណ្តាល និងឧបករណ៍កសិកម្ម។

ស្របជាមួយនឹងអនុវត្តទីផ្សារត្រឹមត្រូវ កសិកម្មដែលមានតម្លៃខ្ពស់នឹងមានភាពស៊ីសង្វាក់គ្នាជាមួយ​​វិស័យទេសចរណ៍ និងធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជនមានស្ថិរភាពក្នុងរដូវទេសចរណ៍ទាប។ អន្តរាគមន៍ផ្នែកកសិកម្មនឹងត្រូវបានគាំទ្រនៅក្នុងភូមិតេជោធម្មជាតិ (ចិញ្ចឹមត្រីទីឡាបយ៉ា) និងភូមិព្រែកតាផ (ចិញ្ចឹមបង្គា) ដែលជាជម្រើសមួយក្រៅពីសេវាហូបចុកនៅមណ្ឌលទេសចរណ៍ ភ្ញៀវទេសចរណ៍អាចស្ទួចត្រី និងអាំងហូបដោយខ្លួនឯងបាន  បន្ទាប់ពីពួកគាត់ដើរទស្សនាការចិញ្ចឹមត្រី និងបង្គា​នៅកន្លែងភ្ញាស់រួចមក។

លទ្ធផល៣ ៖ អគារសាធារណៈក្នុងសហគមន៍ និងសេវាកម្មសហគមន៍ត្រូវបានពង្រឹង

ដោយសារ​ភូមិគោលដៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍  គម្រោង​នឹង​កសាងហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់មួយចំនួន ​ដើម្បី​លើក​កម្ពស់​ការ​ទាក់ទាញ​របស់​ភូមិ​ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​តំបន់​បេតិកភណ្ឌ​ក្បែរ​នោះ​រួចមក​ហើយ​។   ការងារ​សាងសង់សំណង់​​នឹង​រួម​បញ្ចូល​ទាំងផ្តល់ការងារដល់​កម្មករ​ស្ត្រីផងដែរ។ ដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មូលដ្ឋានមានរួចហើយ គម្រោងនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បែប “Last mile” រួមទាំងមជ្ឈមណ្ឌលទេសចរណ៍ពីរ (មានចំណតរថយន្ត បន្ទប់ទឹក ភោជនីយដ្ឋាន និងកន្លែងលក់វត្ថុអនុស្សាវរីយ៍) ផ្លូវដើរឡើងភ្នំ ផែតូចសម្រាប់ដើរកំសាន្ត និងការគាំទ្រ ដល់ការរៀបចំកន្លែងស្នាក់នៅតាមផ្ទះរបស់ប្រជាជនក្នុងមូលដ្ឋាន។

ភូមិអូរស្វាយ ខេត្តព្រះវិហារ
អង្គរបូរី ខេត្តតាកែវ

គម្រោងនេះក៏នឹងអនុវត្តសេវាកម្មប្រមូលសំរាមដែលគ្រប់គ្រងដោយ គណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ (CBT)  លើមូលដ្ឋានស្តារ​ចំណាយ និងគាំទ្រដល់ការពង្រីកសេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ​៣,០០០ គ្រួសារនៅក្នុងភូមិតេជោធម្មជាតិ និងតំបន់ជុំវិញ ដែលលទ្ធភាពទទួលបានទឹកស្អាតត្រូវបានកំណត់​ថាជាឧបសគ្គដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍។ គណៈ​កម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍ (CBT) នឹងទទួលខុសត្រូវក្នុងការថែទាំ និងជួសជុលនូវទ្រព្យសម្បត្តិ​នានារបស់គម្រោង ដែលទទួលនូវការ​  បណ្តុះបណ្តាល​ពាក់ព័ន្ធ មានចែងនៅក្នុងលទ្ធផល ១ ។

ស្ថានប័នអនុវត្តគម្រោង៖ តួនាទី និងទំនួលខុសត្រូវ

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) មានតួនាទីជាទីភ្នាក់ងារប្រតិបត្តិកររបស់គម្រោង។ ចំណែកគណៈកម្មាធិការអន្តរក្រសួងនឹងដើរតួជាគណៈកម្មាធិការដឹកនាំគម្រោងថ្នាក់ជាតិ។ អាជ្ញាធរជាតិព្រះវិហារ (NAPV) នៅស្រុកជាំក្សាន្ត និងការិយាល័យរដ្ឋបាលស្រុកអង្គរបូរី (ABDAO) ក្នុងស្រុកអង្គរបូរី គឺជាស្ថាប័នអនុវត្តគម្រោង ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលកិច្ចអន្តរាគមន៍ជាមួយមន្ទីរខេត្ត អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សហគ្រាសសង្គម និងអង្គការសហគមន៍។  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង MTCO នឹងផ្តល់សេវាប្រឹក្សាសម្រាប់ការការពារបេតិកភណ្ឌ និងការផ្សព្វផ្សាយទេសចរណ៍។ គម្រោងនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម CBT កសិករក្នុងស្រុក និងសហគ្រាសសង្គម។ តួនាទី និងការទទួលខុសត្រូវរបស់បុគ្គលិកអង្គភាពសម្របសម្រួលគម្រោង (PCU) និងអង្គភាពអនុវត្តគម្រោង (PIU) មានចែងដូចខាងក្រោម៖

ស្ថានប័នអនុវត្តគម្រោងតួនាទី និងទំនួលខុសត្រូវ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ–​ ការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម គោលការណ៍សុវត្ថិភាព និងកិច្ចព្រមព្រៀងផ្តល់ជំនួយ
– អនុវម័តទៅលើគណនេយ្យបុរេ របស់ហត្ថលេខីគម្រោង
– ឯកភាពលើផែនការប្រចាំឆ្នាំរបស់គម្រោង