រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
ស្វាយរៀង ព្រៃវែង និងកំពង់ចាម៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង ឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែង និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងឯឧត្តម ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៤ រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.។ នេះគឺជាកិច្ចប្រជុំដែលវ.ស.ស.រៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តទាំង៤ផងដែរ។ សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តម បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ជាងនេះទៀត ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។
សារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃវេទិកាសម័្ពន្ធសង្គមស៊ីវិល (វ.ស.ស.) សូមគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។ សូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខមហាប្រសើរ និងសមប្រកបតែនឹងពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍។
អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ Congratulations on Construction Groundbreaking of Funan Techo Canal Project as a historical event in the Kingdom of Cambodia on August 5, 2024
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋា ភិបាលក្នុងចូលរួមចំណែកធ្វើឱ្យសម្រេច បាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
តាកែវ និងកំពត៖ នាថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តតាកែវ កំពត និងកែប ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៣ រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ នេះគឺជាកិច្ចប្រជុំដែលវ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។ បន្ថែមលើនេះ ឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្តទាំងបី។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តមបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជម្រុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ ជាងនេះទៀត ឯកឧត្តមប្រធានការក្រើនរំលឹកឱ្យមានការចូលរួមឱ្យបានផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិនិងប្រជាជនយើង ជាពិសេសអ្នកខេត្តតាកែវ កំពត និងកែប ដែលមានព្រែកជីកហូរកាត់នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងនេះ។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ បានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញមកសួរសុខទុក្ខកុមារី ឌុល ស្រីពេជ្រ អាយុ៦ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើតត្រូវបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ឯកឧត្តមប្រធានបានមានប្រសាសន៍ថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ឯកឧត្តមបានគូសរំលេចថា «ជាមួយនឹងបេះដូងដែលមានសុខភាពល្អ ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្តល់ក្តីសង្ឃឹមនិងអនាគតកាន់តែប្រសើរដល់កុមារី ឌុល ស្រីពេជ្រ»។លោកស្រី ប៊ុត រ៉ាឌី ដែលជាម្តាយរបស់កុមារី ឌុល ស្រីពេជ្រ រស់នៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់កុមារនៅទូទាំងស្រុកបាទី និងតែងកៀរគរជំនួយនានាជួយរួមចំណែកអភិវឌ្ឍស្រុកបាទីដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើងជូនដល់ប្រជាជននៅក្នុងស្រុកបាទី។ ចាប់តាំងពីទទួលបានដំណឹងថាកូនស្រីរបស់លោកស្រីមានជំងឺបេះដូងពីកំណើតតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិនចុះទៅពិនិត្យសុខភាពបេះដូងជូនដល់កុមារនៅក្នុងស្រុកបាទីនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានចាត់ក្រុមការងារមកសួរសុខទុក្ខ និងសម្របសម្រួលដើម្បីបញ្ជូនកូនស្រីរបស់លោកស្រីមកវះកាត់និងព្យាបាលដោយរាល់ការចំណាយទាំងស្រុងជាបន្ទុកផ្ទាល់របស់ឯកឧត្តមផ្ទាល់ បន្ថែមពីលើនេះ ឯកឧត្តមបានតាមដានជាប់ជានិច្ចនូវស្ថានភាពទាំងក្នុង ទាំងពេល និងក្រោយពេលវះកាត់។ លោកស្រីបានបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន បានចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាចំនួន១៣៨៩រូប រស់នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងចំនួន២១៨៤រូប រស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ហើយជាលទ្ធផលមានកុមារ៥រូប ត្រូវរកឃើញថាមានជំងឺបេះដូងពីកំណើត។ ដោយឡែករយៈពេល២ថ្ងៃគឺថ្ងៃទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានវះកាត់និងព្យាបាលដោយជោគជ័យជំងឺបេះដូងពីកំណើតដល់កុមារចំនួន៦រូប ដែលក្នុងនោះមានកុមារី ឌុល ស្រីពេជ្រផងដែរ។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នារបស់យើងទាំងអស់គ្នា!
កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដែលមានអាយុក្រោម១៥ឆ្នាំ។ ថ្លែងទៅកាន់អាជ្ញាធរសង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប៨៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានថ្លែងថាក្រោមម្លប់សុខសន្តិភាពពេញបូរិបូរណ៍ វិបុលភាព និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជានាសករាជតេជោ បានផ្តល់ឱកាសយ៉ាងល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសកុមារកម្ពុជាទទួលបាននូវការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អង្គពាក់ព័ន្ធនានា ហើយថ្ងៃនេះជាសក្ខីភាពបញ្ជាក់មួយទៀតសម្រាប់កុមាររស់នៅសង្កាត់ដំរីជាន់ខ្លាដែលទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃក្នុងករណីរកឃើញថាកុមារនោះមានជំងឺបេះដូងពីកំណើត។ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ដែលបានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានិងចិនរួមគ្នាពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាអាយុក្រោម១៥ឆ្នាំរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការតាមដាននិងថែទាំសុខភាពជុនដល់កុមារកម្ពុជា។ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិន តាមរយៈលោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាប្រមាណជិត១០ម៉ឺននាក់ និងបានរកឃើញកុមារចំនួន១០៣នាក់ ដែលមានជំងឺបេះដូងពីកំណើតហើយត្រូវបានក្រុមគ្រូពេទ្យចិនជួយព្យាបាលដោយឥតគិតថ្លៃ និងជាសះស្បើយទទួលបានសុខភាពល្អជាប្រក្រតីឡើងវិញ។លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លាបានរំលេចពីសកម្មភាពជាច្រើនរបស់ក្រុមការងារដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្នុងការរួមចំណែកយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកនានាជូនដល់ប្រជាជននៅទូទាំងសង្កាត់ ព្រមទាំងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនសង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្តសកម្មភាពនានាជាច្រើនដែលថ្ងៃនេះជាសមិទ្ធផលថ្មីបន្ថែមទៀតលើសកម្មភាពកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ។គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកុមារសរុបចំនួន១២៩១នាក់ មកពីសាលាចំនួន៤ រួមមានៈ ១- វិទ្យាល័យបល្ល័ង្កចំនួន៣២០នាក់ ២-បឋមសិក្សាបល្ល័ង្ក ចំនួន៦៤៨នាក់ ៣-អនុវិទ្យាល័យដំរីជាន់ខ្លាចំនួន១៥៨នាក់ និងសាលាបឋម សិក្សាពោធិបាក់កចំនួន១៦៥នាក់ ទទួលបានការពិនិត្យសុខភាពបេះដូង ហេីយក្នុងចំណោមនោះរកឃើញកុមារមានជំងឺបេះដូងពីកំណេីតចំនួន៣នាក់ ត្រៀមរៀបចំនីតិវិធីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
ញត្តិគាំទ្រសេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ជាការផ្តួចផ្តើមដោយផ្ទាល់របស់សម្តេចតេជោ តាំងពី ឆ្នាំ១៩៩៩ ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះធ្វើឡើងតែក្នុងក្របខ័ណ្ឌប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់សម្តេចតេជោ យ៉ាងច្បាស់លាស់រួចហើយថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះមិនមានចំណុចណាពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ ដោយប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរៀងៗខ្លួន ស្របតាមច្បាប់ជាធរមាន ដោយគ្មានអ្នកណា បំពានបានឡើយ និងក៏គ្មានខ្លឹមសារណាបញ្ជាក់ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចចេញចូលបានដោយសេរី នោះឡើយ។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណនេះ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។