អំណោយកង់២០០០ និងកាតាប១២០០០ បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្ស
កំពង់ធំ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិចមានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាបចំនួន១២០០០កញ្ចប់ និងកង់ចំនួន២០០០គ្រឿងពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំទទួលបានអំណោយពីCFRDនូវកាតាបចំនួន២០៤៤២កញ្ចប់ និងកង់ចំនួន១២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។ក្នុងនាមម្ចាស់អំណោយកង់និងកាតាប លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់CFRDបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់CFRDក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។ តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាបនិងកង់ពីCFRDតាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRDគឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប១៦៧៥៣៤កញ្ចប់ និងកង់ចំនួន៥០២៦គ្រឿងជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។ បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាពនៃទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតផង។ឯកឧត្តមក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖ ១-កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែលសម្រេចបានដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដោយមានគោលនយោ បាយដឹកនាំប្រទេសដ៏ត្រឹមត្រូវគ្រប់អាណត្តិដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ២-ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជានិងចិនឈានដល់កម្រិតមិត្តភាពដែកថែបដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្នដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និង៣-ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។
ស្រ្តីនិងកុមារីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល(CSAF)មានរៀបចំជំនួបពិភាក្សាជាមួយមូលនិធិចិនដើម្បីកុមារនិងយុវជន (CCFT) ដោយផ្តោតលើកិច្ចសហការក្នុងការអនុវត្តគម្រោងទាក់ទងនឹងការលើកកម្ពស់យេនឌឺ និងការលើកទឹកចិត្តបង្កើនគុណភាពការសិក្សាដល់កុមារីនិងយុវនារីនៅតំបន់ដាច់ស្រយាល។ក្រោយពីបានស្តាប់នូវបទបង្ហាញពីបេសកកម្មការងាររបស់CSAF លោកស្រី Zhu Dongyun អគ្គលេខាធិការរង CCFTបានជម្រាបជូនឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFពីការកត់សម្គាល់ដែលលោកស្រី និងក្រុមការងារបានទស្សនកិច្ចកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិតានន និងសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានរំលេចពីការវាយតម្លៃខ្ពស់និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់CSAFដែលបានសម្របសម្រួលឱ្យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)និងបណ្តាដៃគូសង្គមស៊ីវិលនានាបានរួមសហគ្នាអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការសិក្សា និងពង្រឹងចំណងទាក់ទងមេត្រីភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ លោកស្រីក៏បានបង្ហាញនូវឆន្ទៈក្នុងកិច្ចសហការជា មួយ CSAFដើម្បីរួមចំណែកអភិវឌ្ឍគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំដូង ក៏ដូចជាឃុំ-សង្កាត់នានាក្នុងប្រទេសកម្ពុជាលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវនារីសម្រាប់ជាជណ្តើរឆ្ពោះទៅចាប់យកអាជីព និងមុខរបរដែលអាចរកប្រាក់ចំណូលកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការCSAFបានរំលេចពីសមិទ្ធផលនានាដែលបានកើតចេញពីការប្រកៀកស្មាគ្នារវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជានិងបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីCSAF និងបណ្តាញអង្គការក្រៅរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE)។ ពីជ្រុងនៃការអភិវឌ្ឍភូមិតានន ឯកឧត្តមស្នើសុំឱ្យភាគីចិនបន្តបង្កើនគម្រោងនានាដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយឯកឧត្តមបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលCSAF ដែលតែងបានជម្រាបជូនដល់មិត្តចិនពីការត្រៀមខ្លួនរួចជាស្រេចរបស់CSAFក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយគ្រប់អង្គពាក់ព័ន្ធនានាដែលជាពិសេសជាមួយមិត្តចិនលើយន្តការដែលមានស្រាប់ ដើម្បីចូលរួមជាចំណែកផ្តល់អនាគតកាន់តែប្រសើរបស់ប្រជាជនកម្ពុជា។ភាគីមិត្តចិនខិតខំកៀគរសប្បុរសជនដេីម្បីអនុវត្តគម្រោងដែលបានពិភាក្សាគ្នាខាងលេី។
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសចម្រើនជន្មាយុ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហារប្រសើរ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃ១៤ កើត ១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ \"ព្រះបរមរតនកោដ្ឋ\" (១៥ តុលា ២០១២ - ១៥ តុលា ២០២៤)។ ទូលព្រះបង្គំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពរបស់ព្រះអង្គចំពោះជាតិ មាតុភូមិ ជានិច្ចនិរន្តរ៍។
ដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. នៅប្រទេសចិនក្រោមក្របខ័ណ្ឌSIRONET
ក្រុងសៀងហៃ ប្រទេសចិន៖ ក្រោមកិច្ចសម្របសម្រួលពីCNIE នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី Wang Lei ប្រធានCNIE ប្រចាំក្រុងសៀងហៃ បានអមដំណើរឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានទស្សនកិច្ចនៅសារមន្ទីរពិព័រណ៍ផែនការទីក្រុងសៀងហៃ ដើម្បីឈ្វេងយល់ពីផែនការរយៈពេលវែងសម្រាប់នគរូប នីយកម្មក្នុងក្រុងសៀងហៃដោយធ្វើឱ្យមានសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិក្នុងទម្រង់ទំនើបកម្មឌីជីថលនៃសំណង់អគារ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឆ្លើយតបនឹងភាពជាដៃគូរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. លោកស្រី Wang Lei បានជម្រាប និងរាយការណ៍ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលពីស្ថានភាពជាក់ស្តែងនៃសង្គមស៊ីវិលរបស់ចិននៅក្នុងក្រុងសៀងហៃក្រោមឆ័ត្ររបស់CNIEដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មនៅនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងសៀង ហៃ និងមានលក្ខណៈបុរេសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិលបរទេសនានា ហើយលោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាស្ពានរវាងដៃគូសង្គមស៊ីវិលរបស់ចិនក្នុងក្រុងសៀងហៃ ជាមួយនិងសង្គមស៊ីវិលនានារបស់កម្ពុជានៅក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។ប្រទេសចិន៖ ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក Shi Huifang លេខាបក្សកុម្មុយនិស្តចិនប្រចាំក្រុងShaoxingបានទទួលស្វាគមន៍គណៈប្រតិភូសង្គមស៊ីវិលSIRONETចំនួន១៣ប្រទេស ក្រោមការដឹកនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ក្នុងឱកាសនោះ លោក Shi Huifang ក៏បានជម្រាបជូនគណៈប្រតិភូSIRONETពីប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃព្រីកជីកក្នុងក្រុងShaoxing ដែលអាចផ្តល់ជាបទពិសោធន៍ដល់គណៈប្រតិភូSIRONET ឈ្វេងយល់និងដកបទពិសោធន៍ពីជំនាញនិងការគ្រប់គ្រងព្រែកជីកសម្រាប់ផ្តល់ជាសក្តានុពលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត។ក្នុងនាមជាប្រធានគណៈប្រតិភូសង្គមស៊ីវិលតាមផ្លូវសូត្រ(SIRONET) ដែលមានសមាសភាពចំនួន១៣ប្រទេស (១-កម្ពុជា ២-ថៃ ៣-មីយ៉ាន់ម៉ា ៤-ឥណ្ឌូនេស៊ី ៥-នេប៉ាល់ ៦-ប៉ាគីស្ថាន ៧-ស្រីលង្កា ៨-អេហ្សីប ៩-អេស្ប៉ាញ ១០-ម៉ាឌីល ១១-ម៉ិចស៊ិក ១២-ស៊ែប៊ី និង១៣-បង់ក្លាដេស) ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) អញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទស្តីពី«អរិយធម៌ព្រែកជីក» នៅក្រុងShaoxing ខេត្តជឺជាំង ប្រទេសចិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយភាគីចិនដឹកនាំដោយលោក Wang Ke អគ្គលេខាធិការរងនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ(CNIE)។ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងShaoxing ខេត្តZhejiang ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកបាឋកថាស្តីពី «អរិយធម៌ព្រែកជីក និងការផ្លាស់ប្តូរអន្តរជាតិ»ដែលរៀបចំឡើងដោយCNIE។ វាគ្មិនកិត្តិយស ភាគីចិនរួមមាន៖ ១-ឯកឧត្តម AI PING អនុប្រធានCNIE និងជាអតីតអនុរដ្ឋមន្ត្រី IDCPC និង២-លោក Shan Jixiang ប្រធានគណៈកម្មាធិការអ្នកឯកទេសនៃសង្គមវប្បធម៌ចិន រួមជាមួយវាគ្មិនជាច្រើនរូបនៃបណ្តាប្រទេសដែលមានបទពិសោធន៍ខាងព្រែកជីក។ បាឋកថានេះផ្តោតលើផលប្រយោជន៍ពីព្រែកជីកដែលមានគុណតម្លៃលើសពីសេដ្ឋកិច្ច ដោយចូលរួមរំលេចពីវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.និងជាតំណាង គណៈប្រតិភូសង្គមស៊ីវិល ១៣ប្រទេសបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wang Jian លេខាធិការ បក្សកុម្មុយនិស្តចិនប្រចាំក្រុងYiwu ខេត្តZhejiang។ ឯកឧត្តមប្រធានបានស្នើដល់ភាគីចិនពិចារណាពីការចង សម្ព័ន្ធមេត្រីភាពជាមួយក្រុង-ស្រុកនានារបស់ប្រទេសកម្ពុជាបន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល។ លោក Wang Jian ក៏បានជម្រាបជូនឯកឧត្តមប្រធានពីសក្តានុពលរបស់ក្រុងពាណិជ្ជកម្មនៃផ្សារបោះដុំធំបំផុតរបស់ប្រទេសចិន និងភស្តុភារកម្មដ៏ធំបំផុតពីប្រទេសចិនទៅកាន់អឺរ៉ុបតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។ បន្ថែមពីលើនេះ លោក Wang Jian ក៏បានរំលេចពីផលិតផលកសិកម្មរបស់កម្ពុជាបានចូលដល់ផ្ទះបាយរបស់ប្រជាជនចិនតាមរយៈក្រុងYiwuនេះផងដែរ។ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានបំពេញទស្សនកិច្ចនៅសហគមន៍Jin Cheng ស្ថិតនៅក្នុងក្រុងYiwu ខេត្តZhejiang ដើម្បីឈ្វេងយល់ពីសេវាកម្មជូនដល់ជនបរទេសដែលកំពុងស្នាក់នៅក្នុងក្រុងពាណិជ្ជកម្ម។ សហគមន៍នេះមានគោលបំណងសម្រួលទិដ្ឋាការស្នាក់នៅបន្ត បង្រៀនភាសានិងវប្បធម៌ចិន ព្រមទាំងជាកន្លែងប្រជុំសន្និសីទ និងវេទិកានានា ដោយរាប់បញ្ចូលនូវបណ្ណាល័យនិងបណ្ណាល័យអេឡិចត្រូនិកថែមទៀតផង។ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈ ប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានស្តាប់នូវបទបង្ហាញរបស់លោកស្រី Liu Ye អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនៃគណៈកម្មការកែទម្រង់និងអភិវឌ្ឍជាតិស្តីពី«ការកសាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវក្រោមក្របខ័ណ្ឌសង្គមស៊ីវិល» និងបានពិភាក្សាយ៉ាងផុលផុសពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសង្គមស៊ីវិលរវាងប្រទេសកម្ពុជា និងចិន។រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Jun អនុប្រធានCNIE។ ភាគីទាំងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំបន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌSIRONET។ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បាន ពិភាក្សានិងស្វែងរកកិច្ចសហប្រតិបត្តិការរវាង បណ្តាសង្គមស៊ីវិលនៃបណ្តាប្រទេសក្របខណ្ឌSIRONET និងបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនក្រោមឆ័ត្រCNIE។ ឯកឧត្តមប្រធានបានថ្លែងសុន្ទរកថាគន្លឹះនិងផ្តល់អនុសាសន៍ជូនCNIEចំពោះដំណើរទស្សនកិច្ចប្រកបដោយសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីលេីយន្តការដែលមានស្រាប់។ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស ទស្សនកិច្ចប្រព័ន្ធព្រែកជីកនានា និងប្រព័ន្ធរំដោះទឹកជំនន់ក្នុងរដ្ឋធានីប៉េកាំងដែលមានប្រវត្តិជាង១ពាន់ឆ្នាំកន្លងមក។ ក្រោមកិច្ចសម្របសម្រួលពីគម្រោង Canal Work គណ:ប្រតិភូSIRONET បានឈ្វេងយល់យ៉ាងស៊ីជម្រៅ ពីគម្រោងព្រែកជីកនាបុរាណសម័យរបស់ប្រទេសចិន។