តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។
កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ និងគណ:កម្មការសហគមន៍។
រឿងរ៉ាវពាក់ព័ន្ធ
បេសកកម្មត្រួតពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ
ស្រុកកអង្គរបូរី៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ពីវិបត្ដិកូវីដ-១៩ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB-Carm), មន្រ្ដីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងអ្នកជំនាញការជាតិ-អន្តរជាតិដែលជាទីប្រឹក្សាគម្រោង ដើម្បីចុះទៅពិនិត្យទីតាំងអនុវត្ដគម្រោងនៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលរួមមាន៖ បរិវេណសាលាស្រុក ប្រាសាទភ្នំដា វត្ដគំនូរ និងកសិដ្ឋានចិញ្ចឹមបង្កង។ ក្នុងនោះផងដែរប្រតិភូបានប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋានស្រុក-ឃុំ និងតំណាងសហគមន៍ ដើម្បីសិក្សាពីផលប៉ះពាល់ ការងារពាក់ព័ន្ធ ព្រមទាំងសំណូមពរ។
សកម្មភាពផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំអង្គរបូរី
[តាកែវ] នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៥នាក់ ស្រី២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងដើម្បីផ្សព្វផ្សាយលបំណង និងសកម្មភាពរបស់គម្រោង អ្នកអនុវត្តគម្រោង CBTCR ប្រចាំខេត្តតាកែវ ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះនឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោលចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។
កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR
នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។