Community-Based Tourism COVID-19 Recovery ProjectClose

ការប្រជុំសហគមន៍ផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំព្រែកផ្ទោល

[តាកែវ] នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំព្រែកផ្ទោល ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៦នាក់ ស្រី២០នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោងCBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។

គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។

រឿងរ៉ាវពាក់ព័ន្ធ

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍

តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី  នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក​ មេភូមិ ១៤ នៃឃុំទាំង៣  គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។

ការផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំគោកធ្លក

[តាកែវ] នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំគោកធ្លក ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៩នាក់ ស្រី១៥នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោង CBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។

សកម្មភាពផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍​សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំអង្គរបូរី

[តាកែវ] នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំអង្គរបូរី ស្រុក​អង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៥នាក់ ស្រី២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ​ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងដើម្បីផ្សព្វផ្សាយលបំណង និងសកម្មភាពរបស់គម្រោង អ្នកអនុវត្តគម្រោង CBTCR ប្រចាំខេត្តតាកែវ  ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា  ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះ​នឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោល​ចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។