[ព្រះវិហារ] នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជានាយកគម្រោងCBT ប្រចាំខេត្តព្រះវិហារ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកសម្របសម្រួលគម្រោង CBT ប្រចាំខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង CBT លើកដំបូង ដោយមានការចូលរួមពីបុគ្គលិកគម្រោង CBT ចំនួន ៤រូប សមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ចំនួន ១១ នាក់ (ស្រី ៥នាក់) និងមេភូមិម្នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ។
កិច្ចប្រជុំនេះមានគោលបំណង ១). ដើម្បីណែនាំអ្នកអនុវត្តគម្រោង CBT និងសមាជិកគណៈកម្មាធិការសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ២). ពិនិត្យសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍បឹងអូរស្វាយ និង៣). កំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្រេចបានលទ្ធផលបោះឆ្នោតផ្លូវការនៃការជ្រើសរើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបឹងអូរស្វាយ ដោយមានការចូលរួមពីសមាជិកសហគមន៍ទាំងអស់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។ សហគមន៍ទេសចរណ៍បឹងអូរស្វាយត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បីពន្លឿនការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិវិបត្តិកូវីដ-១៩ នៅតាមសហគមន៍ជនបទ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។
រឿងរ៉ាវពាក់ព័ន្ធ
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍
តាកែវ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ (ស្រី ១៨នាក់) ដូចជាទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ គណ:កម្មការសហគមន៍ និងតំណាងប្រជាពលរដ្ឋសហគមន៍ ចំនួន២៥ នាក់។
ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រង សហគមន៍ទេសចរណ៍បឹងអូរស្វាយ
[ព្រះវិហារ] នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អង្គភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ (PIU Preah Vihear) បានសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការគ្រប់គ្រងសហគមន៍ទេសចរណ៍បឹងអូរស្វាយ ដែលគណៈកម្មធិការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋា ភិបាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍។ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក ដើម្បីប្រយោជន៍រួមរបស់ប្រជាជនក្នុងសហគមន៍។បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍។បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈទេសចរណ៍សហគមន៍។បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈចម្រុះ តាមរយៈការរៀបចំសេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។បន្ទាប់ពីការបោះឆ្នោតជ្រើសរើសដោយសេរី និងយុត្តិធម៌បានបញ្ចប់ អង្គភាពគម្រោងប្រចាំខេត្តព្រះវិហារ បានសម្រេចជ្រើសរើសសមាជិក ១១ រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប។
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងដំណើរចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍
តាកែវ៖ រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោងរដ្ឋបាលស្រុកអង្គរបូរី នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ បន្ទាប់ពីវិបត្តិកូវីដ១៩ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្ហាញគំនូសប្លង់លម្អិត និងផលប៉ះពាល់សង្គមនិងបរិស្ថាន នៃការសាងសង់សំណង់អគារសហគមន៍(CW02) ស្រុកអង្គរបូរី និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ ជួសជុលកែលម្អរអគារសហគមន៍។កិច្ចប្រជុំនេះស្ថិតក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស និងជាប្រធានគ្រប់គ្រងគម្រោង និង ឯកឧត្តម គង់ វីរ: អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួមសរុបចំនួន២៤នាក់ (ស្រី ៨នាក់) ដូចជាក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាគម្រោង លោកមេឃុំ អង្គបូរី ព្រែកផ្ទោល គោកធ្លក មេភូមិ ១៤ នៃឃុំទាំង៣ និងគណ:កម្មការសហគមន៍។