[ព្រះវិហារ] នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជានាយកគម្រោងCBT ប្រចាំខេត្តព្រះវិហារ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកសម្របសម្រួលគម្រោង CBT ប្រចាំខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង CBT លើកដំបូង ដោយមានការចូលរួមពីបុគ្គលិកគម្រោង CBT ចំនួន ៤រូប សមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ចំនួន ១១ នាក់ (ស្រី ៥នាក់) និងមេភូមិម្នាក់ ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ។
កិច្ចប្រជុំនេះមានគោលបំណង ១). ដើម្បីណែនាំអ្នកអនុវត្តគម្រោង CBT និងសមាជិកគណៈកម្មាធិការសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍បឹងអូរស្វាយ ២). ពិនិត្យសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍បឹងអូរស្វាយ និង៣). កំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីសម្រេចបានលទ្ធផលបោះឆ្នោតផ្លូវការនៃការជ្រើសរើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបឹងអូរស្វាយ ដោយមានការចូលរួមពីសមាជិកសហគមន៍ទាំងអស់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។ សហគមន៍ទេសចរណ៍បឹងអូរស្វាយត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ ដើម្បីពន្លឿនការស្តារឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិវិបត្តិកូវីដ-១៩ នៅតាមសហគមន៍ជនបទ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។
រឿងរ៉ាវពាក់ព័ន្ធ
កិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR
នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស និងជានាយកគម្រោងCBTCR បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្វាគមន៍ ទម្រង់ទិស និងណែនាំ ដល់ទីប្រឹក្សាថ្មីរបស់គម្រោង CBTCR ដែលរៀបចំឡើងនៅការិយាល័យ CBTCR។
ការផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍ សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅឃុំគោកធ្លក
[តាកែវ] នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោងប្រចាំខេត្តតាកែវ (PIU Takeo) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ នៅសាលាឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន៥៩នាក់ ស្រី១៥នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ និងតំណាងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីគោលបំណង និងសកម្មភាពរបស់គម្រោង CBTCR អ្នកអនុវត្តគម្រោងប្រចាំខេត្តតាកែវ ដំណើរការ និងនីតិវិធីជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ទេសចរណ៍ភ្នំដា ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសហគមន៍ ការចងក្រងលក្ខន្តិកៈ និងបទបញ្ជារបស់សហគមន៍ទេសចរណ៍ ៣). សេចក្តីព្រាងកំណត់តួនាទី និងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មាធិការ។គួរបញ្ជាប់ផងដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ មាន២ អង្គភាពរួមមាន៖ រមណីយដ្ឋាភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២នេះនឹងផ្តោតទៅលើការអនុវត្តសកម្មភាពគោលចំនួន ៣ គឺ ១). ការពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យទេសចរណ៍សហគមន៍ ២). សកម្មភាពទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ និង ៣). ការសាងសង់អគារ និងសេវាកម្មទេសចរណ៍សហគមន៍។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង
[ភ្នំពេញ] បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់គោលដៅរបស់គម្រោងស្ថិតក្នុងខេត្តតាកែវ និងខេត្តព្រះវិហារ វ.ស.ស. ក្នុងនាមជាអង្គភាពសម្របសម្រួលការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ (CBTCR ) បានសម្របសម្រួលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ (Wrap-Up Meeting) សម្រាប់បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង CBTCR ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះចូលរួមជាអធិបតីភាពដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជានាយកគម្រោង តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង JICA តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងអង្គភាពសម្របសម្រួលគម្រោង (EA) តំណាងអង្គភាពអនុវត្តគម្រោង (IA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីប្រឹក្សាគម្រោង។ គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ន លទ្ធផលនៃការចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោងទៅលើផ្នែកហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការពារសង្គម យេនឌ័រ រួមទាំងការពិភាក្សា និងព្រមព្រៀងទៅលើផែនការសកម្មភាព សម្រាប់ពន្លឿនវឌ្ឍនភាពគម្រោងប្រចាំឆ្នាំ២០២៣។