Close

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ \"ព្រះបរមរតនកោដ្ឋ\" (១៥ តុលា ២០១២ - ១៥ តុលា ២០២៤)។ ទូលព្រះបង្គំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពរបស់ព្រះអង្គចំពោះជាតិ មាតុភូមិ ជានិច្ចនិរន្តរ៍។

អានបន្ត

ដំណើរទស្សនកិច្ចប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. នៅប្រទេសចិនក្រោមក្របខ័ណ្ឌSIRONET

ក្រុងសៀងហៃ ប្រទេសចិន៖ ក្រោមកិច្ចសម្របសម្រួលពីCNIE នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  លោកស្រី Wang Lei ប្រធានCNIE ប្រចាំក្រុងសៀងហៃ បានអមដំណើរឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានទស្សនកិច្ចនៅសារមន្ទីរពិព័រណ៍ផែនការទីក្រុងសៀងហៃ ដើម្បីឈ្វេងយល់ពីផែនការរយៈពេលវែងសម្រាប់នគរូប នីយកម្មក្នុងក្រុងសៀងហៃដោយធ្វើឱ្យមានសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិក្នុងទម្រង់ទំនើបកម្មឌីជីថលនៃសំណង់អគារ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឆ្លើយតបនឹងភាពជាដៃគូរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស.   លោកស្រី Wang Lei បានជម្រាប និងរាយការណ៍ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលពីស្ថានភាពជាក់ស្តែងនៃសង្គមស៊ីវិលរបស់ចិននៅក្នុងក្រុងសៀងហៃក្រោមឆ័ត្ររបស់CNIEដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មនៅនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងសៀង ហៃ និងមានលក្ខណៈបុរេសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិលបរទេសនានា ហើយលោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាស្ពានរវាងដៃគូសង្គមស៊ីវិលរបស់ចិនក្នុងក្រុងសៀងហៃ ជាមួយនិងសង្គមស៊ីវិលនានារបស់កម្ពុជានៅក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។ប្រទេសចិន៖ ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤    លោក Shi Huifang លេខាបក្សកុម្មុយនិស្តចិនប្រចាំក្រុង​Shaoxingបានទទួលស្វាគមន៍គណៈប្រតិភូសង្គមស៊ីវិលSIRONETចំនួន១៣ប្រទេស ក្រោមការដឹកនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ក្នុងឱកាសនោះ លោក Shi Huifang ក៏បានជម្រាបជូនគណៈប្រតិភូSIRONETពីប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃព្រីកជីកក្នុងក្រុងShaoxing ដែលអាចផ្តល់ជាបទពិសោធន៍ដល់គណៈប្រតិភូSIRONET ឈ្វេងយល់និងដកបទពិសោធន៍ពីជំនាញនិងការគ្រប់គ្រងព្រែកជីកសម្រាប់ផ្តល់ជាសក្តានុពលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត។ក្នុងនាមជាប្រធានគណៈប្រតិភូសង្គមស៊ីវិលតាមផ្លូវសូត្រ(SIRONET) ដែលមានសមាសភាពចំនួន១៣ប្រទេស (១-កម្ពុជា ២-ថៃ ៣-មីយ៉ាន់ម៉ា ៤-ឥណ្ឌូនេស៊ី ៥-នេប៉ាល់ ៦-ប៉ាគីស្ថាន ៧-ស្រីលង្កា ៨-អេហ្សីប ៩-អេស្ប៉ាញ ១០-ម៉ាឌីល ១១-ម៉ិចស៊ិក ១២-ស៊ែប៊ី និង១៣-បង់ក្លាដេស) ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  អញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទស្តីពី«អរិយធម៌ព្រែកជីក» នៅក្រុងShaoxing ខេត្តជឺជាំង ប្រទេសចិន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយភាគីចិនដឹកនាំដោយលោក Wang Ke អគ្គលេខាធិការរងនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ(CNIE)។ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងShaoxing ខេត្តZhejiang ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកបាឋកថាស្តីពី «អរិយធម៌ព្រែកជីក និងការផ្លាស់ប្តូរអន្តរជាតិ»ដែលរៀបចំឡើងដោយCNIE។ វាគ្មិនកិត្តិយស ភាគីចិនរួមមាន៖ ១-ឯកឧត្តម AI PING អនុប្រធានCNIE និងជាអតីតអនុរដ្ឋមន្ត្រី IDCPC និង២-លោក Shan Jixiang ប្រធានគណៈកម្មាធិការអ្នកឯកទេសនៃសង្គមវប្បធម៌ចិន រួមជាមួយវាគ្មិនជាច្រើនរូបនៃបណ្តាប្រទេសដែលមានបទពិសោធន៍ខាងព្រែកជីក។ បាឋកថានេះផ្តោតលើផលប្រយោជន៍ពីព្រែកជីកដែលមានគុណតម្លៃលើសពីសេដ្ឋកិច្ច ដោយចូលរួមរំលេចពីវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤   ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.និងជាតំណាង     គណៈប្រតិភូសង្គមស៊ីវិល ១៣ប្រទេសបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wang Jian លេខាធិការ បក្សកុម្មុយនិស្តចិនប្រចាំក្រុងYiwu ខេត្តZhejiang។ ឯកឧត្តមប្រធានបានស្នើដល់ភាគីចិនពិចារណាពីការចង សម្ព័ន្ធមេត្រីភាពជាមួយក្រុង-ស្រុកនានារបស់ប្រទេសកម្ពុជាបន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល។ លោក Wang Jian ក៏បានជម្រាបជូនឯកឧត្តមប្រធានពីសក្តានុពលរបស់ក្រុងពាណិជ្ជកម្មនៃផ្សារបោះដុំធំបំផុតរបស់ប្រទេសចិន និងភស្តុភារកម្មដ៏ធំបំផុតពីប្រទេសចិនទៅកាន់អឺរ៉ុបតាមរយៈផ្លូវដែក និងផ្លូវសមុទ្រ។ បន្ថែមពីលើនេះ លោក Wang Jian ក៏បានរំលេចពីផលិតផលកសិកម្មរបស់កម្ពុជាបានចូលដល់ផ្ទះបាយរបស់ប្រជាជនចិនតាមរយៈក្រុងYiwuនេះផងដែរ។ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានបំពេញទស្សនកិច្ចនៅសហគមន៍Jin Cheng ស្ថិតនៅក្នុងក្រុងYiwu ខេត្តZhejiang ដើម្បីឈ្វេងយល់ពីសេវាកម្មជូនដល់ជនបរទេសដែលកំពុងស្នាក់នៅក្នុងក្រុងពាណិជ្ជកម្ម។ សហគមន៍នេះមានគោលបំណងសម្រួលទិដ្ឋាការស្នាក់នៅបន្ត បង្រៀនភាសានិងវប្បធម៌ចិន ព្រមទាំងជាកន្លែងប្រជុំសន្និសីទ និងវេទិកានានា ដោយរាប់បញ្ចូលនូវបណ្ណាល័យនិងបណ្ណាល័យអេឡិចត្រូនិកថែមទៀតផង។ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈ ប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានស្តាប់នូវបទបង្ហាញរបស់លោកស្រី Liu Ye អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនៃគណៈកម្មការកែទម្រង់និងអភិវឌ្ឍជាតិស្តីពី«ការកសាងកិច្ចសហប្រតិ​បត្តិ​​ការខ្សែក្រវាត់និងផ្លូវក្រោមក្របខ័ណ្ឌសង្គមស៊ីវិល»​ និងបានពិភាក្សាយ៉ាងផុលផុសពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសង្គមស៊ីវិលរវាងប្រទេសកម្ពុជា និងចិន។រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  នៅរដ្ឋធានីប៉េកាំង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Jun អនុប្រធានCNIE។ ភាគីទាំងពីរបន្តប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំបន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌSIRONET។ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល   វ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស បាន ពិភាក្សានិងស្វែងរកកិច្ចសហប្រតិបត្តិការរវាង បណ្តាសង្គមស៊ីវិលនៃបណ្តាប្រទេសក្របខណ្ឌSIRONET  និងបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនក្រោមឆ័ត្រCNIE។  ឯកឧត្តមប្រធានបានថ្លែងសុន្ទរកថាគន្លឹះនិងផ្តល់អនុសាសន៍ជូនCNIEចំពោះដំណើរទស្សនកិច្ចប្រកបដោយសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីលេីយន្តការដែលមានស្រាប់។ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងជាតំណាងគណៈប្រតិភូសង្គមស៊ីវិល១៣ប្រទេស ទស្សនកិច្ចប្រព័ន្ធព្រែកជីកនានា និងប្រព័ន្ធរំដោះទឹកជំនន់ក្នុងរដ្ឋធានីប៉េកាំងដែលមានប្រវត្តិជាង១ពាន់ឆ្នាំកន្លងមក។ ក្រោមកិច្ចសម្របសម្រួលពីគម្រោង Canal Work  គណ:ប្រតិភូSIRONET បានឈ្វេងយល់យ៉ាងស៊ីជម្រៅ ពីគម្រោងព្រែកជីកនាបុរាណសម័យរបស់ប្រទេសចិន។

អានបន្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរការបោះពុម្ពផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» ដែលបានរៀបចំនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី  ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការអបអរសាទរចំពោះសមទ្ធិផលនៃការបោះពុម្ពផ្សាយសៀវភៅនេះ ដែលជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងជំរុញទំនាក់ទំនង ជាពិសេសក្នុងការរឹតចំណងមិត្តភាពប្រជាជន-ប្រជាជនរបស់ប្រទេសទាំងពីរ “សៀវភៅនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង​សហ​គមន៍​ជោគ​វាសនារួមកម្ពុជា-ចិន ដែលបន្តផ្តល់ជាផ្លែផ្កាជាច្រើន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកបន្ថែមក្នុងការបង្កើនការយល់ដឹងរបស់អ្នកអាន និងការស្រាវជ្រាវអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ”។ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ដោយមានការចូលរួមពី ឯកឧត្តម WANG WENBIN ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកចូលរួមចំនួន ៣០០នាក់ មកពីធនធានបញ្ញា (Think Tanks) សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈនានា  ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមការដឹកនាំរយៈពេល៣០ឆ្នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រួសត្រាយដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។  កេរដំណែលនេះត្រូវបានបន្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី និងលើគ្រប់វិស័យ ជាពិសេសការបង្កើតនូវសង្គតិភាពរវាង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។  ដោយឡែក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា  ភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)  បានលើកឡើងថា វ.ស.ស. បានសហការជាមួយវិទ្យាស្ថាន GORDON និងLEON ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងសិក្សាស្រាវជ្រាវលើទិដ្ឋភាពសំខាន់ៗនៃ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងដើម្បីរំលឹកខួបលើកទី៣០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ “ក្របខ័ណ្ឌកិច្ចសហប្រតិ​បត្តិការពេជ្រ” ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សៀវភៅនេះប្រមូលផ្តុំទៅដោយអត្ថបទដែលជាការរួមចំណែកពីបណ្ឌិតខ្មែរល្បីៗ មានប្រវត្តិរូបលេចធ្លោ ដោយឆ្លងកាត់ការពិនិត្យ​ និងកែសម្រួលយ៉ាងហ្មត់ចត់ដោយផងដែរ។ សៀវភៅនេះគ្រប​ដណ្តប់ទិដ្ឋភាពសំខាន់ៗចំនួនបីនៃសហគមន៍ជោគវាសនារួម៖ ១. ទស្សនៈសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិរបស់លោកប្រធានាធិបតី Xi Jinping ២. សមិទ្ធផលនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងទស្សនវិស័យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។សៀវភៅនេះគូសបញ្ជាក់អំពីតម្លៃរួម និងគោលបំណងរួម ដែលបានបង្រួមឯកភាពប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបង្កើតអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។​ សៀវភៅនេះក៏បានបង្ហាញភស្តុតាងពីគោលការណ៍ និងតម្លៃរួម ដែលអាចសម្រេចបានលើគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាពផ្តោតទៅលើសន្តិភាព ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោលការណ៍សមភាព មិនថាប្រទេសធំ ឬតូច ប្រទេសខ្លាំង ឬខ្សោយ ប្រទេសអ្នកមាន ឬក្រ ប៉ុន្តែជំរុញការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូមិនចូលបក្សសម្ព័ន្ធ និងពហុភាគីនិយម។

អានបន្ត

សារគាំទ្រកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែល​មានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិ​បណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។

អានបន្ត

សេចក្តីថ្លែងការណ៍

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សូមថ្កោល​ទោស​យ៉ាង​​ដាច់​​អ​ហ​ង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពបំផុស​បំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងឱ្យធ្វើការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​នៅ​កម្ពុជា។ សកម្មភាព និងល្បិចកលដ៏ខ្មៅងងឹតរបស់ក្រុមអគតិអស់ទាំងនោះ ជាការប៉ុនប៉ងអូសទាញ​ប្រទេស​កម្ពុជា​​ឱ្យធ្លាក់​ក្នុង​សភាពវឹកវរ ហិង្សា និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍  ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិ​ស្នេហាជាតិមាតុភូមិ​ពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយ​ប្រកបដោយ​គតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បី​ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ​នូវគ្រប់វិធានការ​ចាំបាច់​​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌ​មិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​រីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូមកុំជឿតាមការញុះញង់ និងការផ្សព្វផ្សាយបំបែកបំបាក់ជាតិ ពីសំណាក់ក្រុមប្រឆាំង​ជ្រុល​​និយម​​មួយ​ក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត និងបង្កអស្ថិរភាព ដើម្បីបម្រើរបៀបវារៈ​នយោបាយ​ដ៏ខ្មៅ​ងងឹត​របស់ពួកគេ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឡើយ។ សូមប្រជា​ពលរដ្ឋ​កម្ពុជា​​ទាំងអស់រួបរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់​តែ​សម្បូរសប្បាយរុងរឿងតរៀងទៅ។

អានបន្ត

រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុក​ដាក់ និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ស្វាយរៀង ព្រៃវែង និងកំពង់ចាម៖   ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤   វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស)  បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ក្រោមអធិបតីភាព​​ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា​ភិបាល វ.ស.ស  ដោយមានការចូលរួមពីឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង  ឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែង  និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម  និងឯឧត្តម ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៤  រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.។  នេះគឺជាកិច្ចប្រជុំដែលវ.ស.ស.រៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តទាំង៤ផងដែរ។ សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ​ដែលអង្គការ​សង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។​នៅក្នុងឱកាសនោះ  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា  ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​និងសង្គម។  រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហ​សេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។នៅក្នុងឱកាសនោះ  ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា  ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​និងសង្គម។  រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហ​សេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកប​ដោយ​ភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តម​​ បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋា​ភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០​ និង២០៥០។ជាងនេះទៀត  ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់​ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធាន​បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរ​មូលដ្ឋាន​និងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ​ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។

អានបន្ត

សារជូនពរ ​​ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា នៃព្រះរាជា​ណា​ចក្រកម្ពុជា នៅ​ក្នុងឱកាសពិធីចម្រើនជន្មាយុ​គម្រប់​៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃវេទិកាសម័្ពន្ធសង្គមស៊ីវិល (វ.ស.ស.)   សូមគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត គោរពជូនចំពោះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។    សូម សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខមហាប្រសើរ និងសមប្រកប​តែនឹងពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍។

អានបន្ត