Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចុះ​​អនុស្ស​រណៈនៃការយោគយល់​ជាមួយ​គណៈកម្មាធិការ​សម្រាប់ភាព​ជាអ្នក​ជិតខាង​ល្អ​ មិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​ ប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ

(ភ្នំពេញ)៖​ ក្នុង​គោលបំណង​ពង្រឹង​ភាពជាអ្នកជិត​ខាង​ល្អ​ មិត្ដភាព និងភាព​ជឿ​ជាក់គ្នា​ទៅវិញទៅមក​ ដើម្បី​លើកកម្ពស់​​ការរៀន​សូត្រ​​ពី​គ្នា​ និងការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​​ប្រជាជន​និងប្រជាជន​​នៃប្រទេស​កម្ពុជា​-ចិន និ​ង​បណ្ដា​ប្រទេស​​ស្ថិតក្នុងក្របខណ្ឌ​អង្គការសហប្រតិបត្ដិការ​សៀងហៃ​​ វេទិកាសម្ព័ន្ធសង្គ​ម​ស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ចុះ​​អនុស្ស​រណៈនៃការយោគយល់​ជាមួយ​គណៈកម្មាធិការ​សម្រាប់ភាព​ជាអ្នក​ជិតខាង​ល្អ​ មិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​ប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ។

ការ​ចុះ​ហត្ថលេខាលើ​​​​អនុស្ស​រណៈនៃការយោគយល់នេះ បាន​ប្រព្រឹត្ដឡើង​នា​រសៀល ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥​​ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី រវាង ​លោក កឹមរ័ត្ន វិសិដ្ឋ​ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជា​ប្រធាន​ក្រុមប្រឹក្សា​​វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និង​លោកស្រី CUI Li អនុប្រធាន​គណៈកម្មាធិកា​រ​​​សម្រាប់​ភាពជាអ្នក​ជិតខាង​ល្អ មិត្ដភា​ព​​ និង​កិច្ចសហប្រតិបត្ដិការប្រចាំ​ប្រទេសចិន នៃអង្គការ​សហប្រតិបត្ដិការ​សៀងហៃ ក្នុង​ដំណើរទស្សនកិច្ច​របស់​លោកស្រី​មកកាន់​កម្ពុជា​​។ ​តាមស្មារតី​នៃអនុស្ស​រណៈ​នេះ ភាគី​ទាំង​ពីរ​នឹង​ខិត​ខំ​ជំរុញ​​មិត្ដភាព​ប្រជាជ​ន​​និងប្រជាជន​​ និង​កិច្ចសហប្រតិបត្ដិការ​​ជាក់ស្ដែង​រវាង​ប្រទេស​​កម្ពុជា​និ​ង​​ចិន​ ក៏ដូ​ចជា​ប្រទេស​​​ជាសមា​ជិ​ក​​នៃអង្គការ​សហប្រតិបត្ដិការ​សៀង​ហៃ ​លើវិស័យ​អប់រំ ឱសថ​បុរាណ​ ការផ្លាស់ប្ដូរ​​វប្បធម៌​ និង​ការអប់រំ​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​វិស័យ​សង្គម​ស៊ីវិល​ផងដែរ​។​

នៅ​ក្នុង​ជំនួប​​ពិភាក្សា​​នាថ្ងៃនេះ លោក​ កឹមរ័ត្ន វិសិដ្ឋ​ បាន​បញ្ជាក់ថាអនុស្ស​រណៈ​នេះ គឺជាមូលដ្ឋាន​សំខាន់​សម្រាប់​អនុញ្ញាតឱ្យ​​វ.ស.ស និង​​​​អង្គការ​សហប្រតិបត្ដិការ​សៀងហៃ ផ្ដល់​ឱកាសឱ្យ​ពង្រីក​កិច្ចសហប្រតិបត្ដិការ​​​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​មក​រវាង​ប្រជាជន​និងប្រជាជន​។​

ព័ត៌មានស្រដៀងគ្នា

វ.ស.ស.ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥

នាព្រឹក ថ្ងៃចន្ទ ខែមីនា ឆ្នាំ២០២៥      ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីរាជការជាស្រ្តី និងមន្ត្រីរាជការជាបុរសសម្រាប់ជូនភរិយា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាព អង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

សារលិខិតជូនពរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្ដីសោមនស្សរីករាយនៃការចម្រើនជន្មាយុ ៦០ឆ្នាំ ឈា​ន​ចូ​ល​​​​៦១ឆ្នាំរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ នា​ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹ​ង​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និ​ង​ក្នុង​នាម​ខ្លួ​ន​ខ្ញុំ​ផ្ទា​​ល់​ និ​ង​ភរិ​យា ខ្ញុំបាទសូមសម្ដែងនូវសេចក្ដីគោរពកោតសរសើរដ៏ស្មោះជូនចំពោះ ឯកឧត្តម​ឧ​ប​នា​យករដ្ឋ​មន្ដ្រី​ប្រ​ចាំ​​​ការ ដែ​ល​​​ជានិច្ចកាលតែងលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការដឹកនាំ​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​ ទទួល​បាន​ជោគ​ជ័​យ​​​​ថ្មី​ៗ​បន្ថែមទៀត​ ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ ឈ្លាស​វៃ ប៉ិនប្រសប់​ ប្រកបដោយគតិ​បណ្ឌិត​របស់ ​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែ​ត​​ នាយករដ្ឋមន្ដ្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះ​រត​​ន​ត្រ័​យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ​អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីប្រចាំការ​ និង​លោក​ជំ​ទា​វ​​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ ដើម្បីបន្ដ​ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្រ្តី និងរួមចំណែក​អភិ​វឌ្ឍ​​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា​ក្នុងបរិយាកាស​នៃសុខសន្ដិភាព​ដ៏រឹង​មាំ​ និងយូរ​អង្វែង​​​តរៀង​ទៅ​ និងសូម​សមប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។