អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)ចំនួន៣៣ បានបញ្ជាក់គោលជំហរគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដោយមើលឃើញអំពីគុណប្រយោជន៍ដ៏មហាសាល ជាពិសេសដោយឈរលើស្មារតីសាមគ្គីភាពជាតិ ឯកភាពជាតិ និងការតម្តល់ផលប្រយោជន៍ជាតិជាធំ។ អង្គការសង្គមស៊ីវិលទាំង ៣៣ខាងលើ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តគម្រោងនេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាយ៉ាងពិតប្រាកដ។
១. អង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា
២. អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់
៣. អង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា
៤. អង្គការស្ពាន
៥. អង្គការស្ម័គ្រចិត្តកសាងកម្ពុជា
៦. អង្គការអភិវឌ្ឍន៍ដើម្បីស្ត្រី និងកុមារពិការ
៧. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍
៨. គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជាខេត្តកំពត
៩. សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង
១០. សមាគមអភិវឌ្ឍន៍កីឡា និងកសិកម្ម
១១. សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា
១២. សហគមន៍ ៥កុម្ភៈ
១៣. សហគមន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព
១៤. សហគមន៍កសិកម្ម និងអភិវឌ្ឍដើម្បីសន្តិភាព
១៥. សហគមន៍កសិកម្មបាភ្នំមានជ័យ
១៦. សហគមន៍ទំនប់ទឹកកោះស្វាយ
១៧. សហគមន៍នេសាទត្រពាំងសង្កែ
១៨. សហគមន៍នេសាទរកាគយ
១៩. សហគមន៍សម្ព័ន្ធយុវជនមុស្លីមកម្ពុជា
២០. សហគមន៍សហព័ន្ធស្វាយកម្ពុជា
២១. អង្គការស្ត្រីគឺជាមាស
២២. អង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍
២៣. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា
២៤. អង្គការជនពិការត្បូងឃ្មុំ
២៥. អង្គការថែទាំកុមារកម្ពុជា
២៦. អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកសិកម្មជនបទ
២៧. អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
២៨. អង្គការវេទិកាស្ត្រី និងកុមារពិការ ខេត្តកំពត
២៩. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម
៣០. អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
៣១. សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ
៣២. បណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះ
៣៣. អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ)

































ព័ត៌មានស្រដៀងគ្នា
វ.ស.ស.ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥
នាព្រឹក ថ្ងៃចន្ទ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីរាជការជាស្រ្តី និងមន្ត្រីរាជការជាបុរសសម្រាប់ជូនភរិយា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាព អង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»
អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»
វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ
(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងភាពជាអ្នកជិតខាងល្អ មិត្ដភាព និងភាពជឿជាក់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការរៀនសូត្រពីគ្នា និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃប្រទេសកម្ពុជា-ចិន និងបណ្ដាប្រទេសស្ថិតក្នុងក្របខណ្ឌអង្គការសហប្រតិបត្ដិការសៀងហៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្ដឡើងនារសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី រវាង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និងលោកស្រី CUI Li អនុប្រធានគណៈកម្មាធិការសម្រាប់ភាពជាអ្នកជិតខាងល្អ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការប្រចាំប្រទេសចិន នៃអង្គការសហប្រតិបត្ដិការសៀងហៃ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា។ តាមស្មារតីនៃអនុស្សរណៈនេះ ភាគីទាំងពីរនឹងខិតខំជំរុញមិត្ដភាពប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្ដិការជាក់ស្ដែងរវាងប្រទេសកម្ពុជានិងចិន ក៏ដូចជាប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្ដិការសៀងហៃ លើវិស័យអប់រំ ឱសថបុរាណ ការផ្លាស់ប្ដូរវប្បធម៌ និងការអប់រំបច្ចេកវិទ្យាឌីជីថល ព្រមទាំងវិស័យសង្គមស៊ីវិលផងដែរ។នៅក្នុងជំនួបពិភាក្សានាថ្ងៃនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថាអនុស្សរណៈនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់អនុញ្ញាតឱ្យវ.ស.ស និងអង្គការសហប្រតិបត្ដិការសៀងហៃ ផ្ដល់ឱកាសឱ្យពង្រីកកិច្ចសហប្រតិបត្ដិការដើម្បីផលប្រយោជន៍ទៅវិញមករវាងប្រជាជននិងប្រជាជន។