នាព្រឹក ថ្ងៃចន្ទ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីរាជការជាស្រ្តី និងមន្ត្រីរាជការជាបុរសសម្រាប់ជូនភរិយា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។










ព័ត៌មានស្រដៀងគ្នា
សង្ក្រាន្តភូមិតានន រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន
តាកែវ៖ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន មានរៀបចំកម្មវិធី«សង្ក្រាន្តភូមិតានន» ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ថ្លែងជម្រាបអង្គពិធីដែលមានអ្នកចូលរួមអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមកពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន២០០នាក់ លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងពោរពេញដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំនៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជាការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពីអរិយធម៌រាប់ពាន់ឆ្នាំនៃពិធីសង្ក្រាន្តជូនដល់មិត្តចិនដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាក្រោមម្លប់សុខសន្តិភាពនាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន តាមរយៈការស្វែងយល់ កោតសរសើរ និងផ្តល់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះ ណែនាំក្រុមហ៊ុនចិនមកជួបផ្ទាល់ជាមួយម្ចាស់កសិផលដែលជាអ្នកភូមិតានន ហើយឯកឧត្តមក៏បានស្វាគមន៍ដល់មិត្តចិនមកទស្សនាភូមិតាននដើម្បីបង្កើនការរួមចំណែកចាក់បញ្ចូលនៃការអភិវឌ្ឍដល់ភូមិតានននិយាយដោយឡែក ដល់ឃុំដូងនិយាយរួម។លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា សង្ក្រាន្តភូមិតាននជាគីឡូម៉ែត្រចេញដំណើររបស់ជនជាតិចិនផ្តើមយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរទាក់ទងនឹងសង្ក្រាន្ត ដោយរួមមានទាំងការលេងកម្សាន្តនូវល្បែងប្រពៃណីខ្មែរជាច្រើន ដោយឆ្ពោះទៅចូលរួមសាទរអង្គរសង្ក្រាន្តនៅក្នុងតំបន់អង្គរ។ លោកនឹងយកឱកាសនៃព្រឹត្តិការណ៍នេះទាក់ទាញមិត្តភក្តិ ក្រុមគ្រួសារ និងជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។លោក Feng Ziquan អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា បានចូលរួមអបអរសាទរនឹងវឌ្ឍនភាពនៅភូមិតានន ហើយលោកនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមចំណែកជាស្ពាននាំយកកសិផលរបស់ភូមិតាននដល់ដៃរបស់សមាគមពាណិជ្ជកម្មចិននានាក្នុងប្រទេសកម្ពុជា។ លោកក៏នឹងបន្តការទាក់ទាញមិត្តចិនកាន់តែច្រើនមកកាន់ភូមិតានន ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕
កិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. ប្រចាំឆ្នាំ២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ វ.ស.ស. បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានបណ្តាញ វ.ស.ស. តាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងកិច្ចសហប្រតិបត្តិការកន្លងមករបស់ វ.ស.ស. ជាមួយអង្គការសង្គមស៊ីវិលប្រធានបណ្តាញ និងសមាជិកដៃគូ របាយការណ៍សង្ខេបស្តីពីសកម្មភាព និងទិសដៅការងាររបស់ប្រធានបណ្តាញតាមបណ្តារាជធានី-ខេត្តនីមួយៗ បញ្ហាប្រឈម ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងការប្រមូលធាតុចូល សម្រាប់សកម្មភាពចុះខេត្តរបស់ វ.ស.ស. សម្រាប់ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្តើមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលារបស់ប្រធានបណ្តាញសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ពិសេសឯកឧត្តមប្រធានបានលើកឡើងនូវស្ថាភាពល្អប្រសើរនូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ដោយសារមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិលដែលជាបណ្តាញរបស់វ.ស.ស.ផងដែរ។ថ្លែងក្នុងជំនួបពិភាក្សានេះ ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្ត បានរាយការណ៍ពីសមិទ្ធផលការងាររបស់ខ្លួននាពេលកន្លងមក ដូចជាចុះផ្សព្វផ្សាយពីតួនាទី និងភារកិច្ចរបស់ វ.ស.ស. ការកៀរគរសមាជិកចូលរួមបណ្តាញរបស់ វ.ស.ស. ព្រមទាំងបញ្ហាប្រឈមនានា ដែលពួកគាត់បានជួបប្រទះក្នុងប្រតិបត្តិការការងារបស់ខ្លួន។នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានបានសម្របសម្រួលបូកសរុបមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រធានបណ្តាញសង្គមស៊ីវិលនៅតាមរាជធានី-ខេត្តនីមួយៗ ដោយសំណូមពរមួយចំនួន ឯកឧត្តមប្រធានបានឆ្លើយតបភ្លាមៗ ចំណែកសំណូមពរ និងមតិយោបល់មួយចំនួនទៀត វ.ស.ស. នឹងពិនិត្យលទ្ធភាព និងពិភាក្សាជាមួយស្ថាប័នជំនាញ ដើម្បីជួយស្វែងរកដោះស្រាយបញ្ហាជូនបណ្តាសង្គមស៊ីវិល ជាសមាជិករបស់ វ.ស.ស.។
ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. អញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងសន្និបាតការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.សបានអញ្ជើញចូលរួម និងធ្វើបទបង្ហាញស្តីពីសមិទ្ធផល និងទិសដៅការងាររបស់វ.ស.ស.សម្រាប់ឆ្នាំ២០២៥ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួងស្ថាប័ននានា ប្រមាណ៦០០នាក់។គួរបញ្ជាក់ផងដែរថា សន្និបាតនេះរៀបចំឡើងដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ក្នុងគោលបំណងបូកសរុបលទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ក៏ដូចជាកំណត់នូវបញ្ហាប្រឈម និងសំណូម ពរនានារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គភាពចំណុះទាំងអស់ សំដៅតម្រង់ទិស និងរួមគ្នាពិចារណារកដំណោះស្រាយសមស្រប ក្នុងគោលដៅបំពេញបេសកកម្មការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។