![សារលិខិតជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត](https://csaf.org.kh/app/uploads/2023/12/Samdech-Techo-HUN-SEN-scaled.jpg)
នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
![](https://csaf.org.kh/app/uploads/2023/12/Samdech-Techo-HUN-SEN-683x1024.jpg)
ព័ត៌មានស្រដៀងគ្នា
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នារបស់យើងទាំងអស់គ្នា!
កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានរៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដែលមានអាយុក្រោម១៥ឆ្នាំ។ ថ្លែងទៅកាន់អាជ្ញាធរសង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប៨៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានថ្លែងថាក្រោមម្លប់សុខសន្តិភាពពេញបូរិបូរណ៍ វិបុលភាព និងលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជានាសករាជតេជោ បានផ្តល់ឱកាសយ៉ាងល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសកុមារកម្ពុជាទទួលបាននូវការថែទាំនិងយកចិត្តទុកដាក់ខ្ពស់ពីគ្រប់អង្គពាក់ព័ន្ធនានា ហើយថ្ងៃនេះជាសក្ខីភាពបញ្ជាក់មួយទៀតសម្រាប់កុមាររស់នៅសង្កាត់ដំរីជាន់ខ្លាដែលទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃក្នុងករណីរកឃើញថាកុមារនោះមានជំងឺបេះដូងពីកំណើត។ឯកឧត្តមបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ដែលបានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានិងចិនរួមគ្នាពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាអាយុក្រោម១៥ឆ្នាំរស់នៅក្នុងសង្កាត់ដំរីជាន់ខ្លាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការតាមដាននិងថែទាំសុខភាពជុនដល់កុមារកម្ពុជា។ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ចិន តាមរយៈលោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាប្រមាណជិត១០ម៉ឺននាក់ និងបានរកឃើញកុមារចំនួន១០៣នាក់ ដែលមានជំងឺបេះដូងពីកំណើតហើយត្រូវបានក្រុមគ្រូពេទ្យចិនជួយព្យាបាលដោយឥតគិតថ្លៃ និងជាសះស្បើយទទួលបានសុខភាពល្អជាប្រក្រតីឡើងវិញ។លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លាបានរំលេចពីសកម្មភាពជាច្រើនរបស់ក្រុមការងារដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្នុងការរួមចំណែកយ៉ាងសកម្មជួយសម្រាលទុក្ខលំបាកនានាជូនដល់ប្រជាជននៅទូទាំងសង្កាត់ ព្រមទាំងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនសង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្តសកម្មភាពនានាជាច្រើនដែលថ្ងៃនេះជាសមិទ្ធផលថ្មីបន្ថែមទៀតលើសកម្មភាពកន្លងមករបស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ។គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានកុមារសរុបចំនួន១២៩១នាក់ មកពីសាលាចំនួន៤ រួមមានៈ ១- វិទ្យាល័យបល្ល័ង្កចំនួន៣២០នាក់ ២-បឋមសិក្សាបល្ល័ង្ក ចំនួន៦៤៨នាក់ ៣-អនុវិទ្យាល័យដំរីជាន់ខ្លាចំនួន១៥៨នាក់ និងសាលាបឋម សិក្សាពោធិបាក់កចំនួន១៦៥នាក់ ទទួលបានការពិនិត្យសុខភាពបេះដូង ហេីយក្នុងចំណោមនោះរកឃើញកុមារមានជំងឺបេះដូងពីកំណេីតចំនួន៣នាក់ ត្រៀមរៀបចំនីតិវិធីយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
ញត្តិគាំទ្រសេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ជាការផ្តួចផ្តើមដោយផ្ទាល់របស់សម្តេចតេជោ តាំងពី ឆ្នាំ១៩៩៩ ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះធ្វើឡើងតែក្នុងក្របខ័ណ្ឌប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់សម្តេចតេជោ យ៉ាងច្បាស់លាស់រួចហើយថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះមិនមានចំណុចណាពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ ដោយប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរៀងៗខ្លួន ស្របតាមច្បាប់ជាធរមាន ដោយគ្មានអ្នកណា បំពានបានឡើយ និងក៏គ្មានខ្លឹមសារណាបញ្ជាក់ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចចេញចូលបានដោយសេរី នោះឡើយ។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណនេះ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ សុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិ
ប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយនៅក្នុងជំនួបជាមួយលោក Wang Ke អគ្គលេខាធិការបណ្តាញអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (China NGO Network for International Exchanges, CNIE)កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការCNIE ក្នុងរដ្ឋធានីប៉េកាំង ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានដឹកនាំគណ:ប្រតិភូកម្ពុជាចំនួន២៥រូបរួមមានមន្ត្រីរាជការអញ្ជើញមកពីទីស្តីការគណ:រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និង ក្រុមបញ្ញាញាណជាន់ខ្ពស់ និងអង្គការសង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចរយៈពេល៩ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ខេត្តហឺណាន និងខេត្តហុកគៀន បានថ្លែងថា ដំណើរទស្សនកិច្ចនេះបានរំលេចអោយឃើញពីទម្រដ៏រឹងមាំដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីលក្ខណ:ពិសេសចំនួន៤គឺ ១-សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមម្លប់សន្តិភាពនៃសករាជតេជោ ២-លំហសេរីភាពពេញបរិបូរណ៍ ៣-កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូសង្គមស៊ីវិលនានាប្រកបដោយវិជ្ជាជីវ:របស់ប្រទេសចិនដោយមានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD)ប្រចាំកម្ពុជាជាស្ពាន និង៤-សមិទ្ធផលជាច្រើនដែលបានផ្តល់ផលប្រយោជន៍បំពេញបានតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជាដែលបានកើតចេញពីគម្រោងសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ។ក្នុងនាមCNIE លោក Wang Ke បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយមានដៃគូចំនួន១១៤៤សមាគម អង្គការ សហជីព និងសហគមន៍ក្នុងនាមភាពជាដៃគូប្រកបដោយភាពទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបម្រើដល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ តាងនាមឱ្យCFPD លោក Wang Ke បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈបម្រើផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាពីសំណាក់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលនឹងបន្តភាពរឹងមាំខ្លាំងក្លាក្នុងនាមជាសេនាធិការជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមចំណែកបង្កើនសុខដុមនីយកម្មរវាងដៃគូសង្គមស៊ីវិលជាការរួមចំណែកដល់វឌ្ឍនភាពនិងវិបុលភាពសង្គមជាតិស្របនឹងគោលបំណងរួមរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងCFPD ក្រោមការដឹកនាំវាងវៃដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមសង្គមស៊ីវិលទាំង១២តំណាងសង្គមស៊ីវិល១១៤៤ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានទទួលឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដឹកនាំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត សាង អ៊ាប អនុប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានថ្លែងដោយក្តីរំភើបរីករាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយCNIEប៉ុណ្ណោះទេ ថែមទាំងបានទៅពិនិត្យដោយផ្ទាល់នូវរាល់បទពិសោធន៍នានាដែលសង្គមស៊ីវិលរបស់ប្រទេសចិនបាននិងកំពុងអនុវត្តចូលរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម ហើយបន្ថែមពីលើនេះ បណ្តាសង្គមស៊ីវិលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងគណៈប្រតិភូនេះបានបង្ហាញនូវទិសដៅរួមក្នុងការចូលរួមទាក់ទាញវិនិយោគិន ទេសចរ និងសង្គមស៊ីវិលចិនកាន់តែច្រើនចូលមកអនុវត្តគម្រោងនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ ក្រោមទម្រដែកថែបនៃចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ថែមទៀតផង។