យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិស្នេហាជាតិមាតុភូមិពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រនូវគ្រប់វិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។
ព័ត៌មានស្រដៀងគ្នា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរការបោះពុម្ពផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»
នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» ដែលបានរៀបចំនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការអបអរសាទរចំពោះសមទ្ធិផលនៃការបោះពុម្ពផ្សាយសៀវភៅនេះ ដែលជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងជំរុញទំនាក់ទំនង ជាពិសេសក្នុងការរឹតចំណងមិត្តភាពប្រជាជន-ប្រជាជនរបស់ប្រទេសទាំងពីរ “សៀវភៅនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលបន្តផ្តល់ជាផ្លែផ្កាជាច្រើន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិយើងទាំងពីរ។ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកបន្ថែមក្នុងការបង្កើនការយល់ដឹងរបស់អ្នកអាន និងការស្រាវជ្រាវអំពីការបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ”។ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ដោយមានការចូលរួមពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកចូលរួមចំនួន ៣០០នាក់ មកពីធនធានបញ្ញា (Think Tanks) សាកលវិទ្យាល័យ និងស្ថាប័នសាធារណៈនានា ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្រោមការដឹកនាំរយៈពេល៣០ឆ្នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលត្រួសត្រាយដោយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កេរដំណែលនេះត្រូវបានបន្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី និងលើគ្រប់វិស័យ ជាពិសេសការបង្កើតនូវសង្គតិភាពរវាង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។ ដោយឡែក ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានលើកឡើងថា វ.ស.ស. បានសហការជាមួយវិទ្យាស្ថាន GORDON និងLEON ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងសិក្សាស្រាវជ្រាវលើទិដ្ឋភាពសំខាន់ៗនៃ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងដើម្បីរំលឹកខួបលើកទី៣០ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ “ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេជ្រ” ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សៀវភៅនេះប្រមូលផ្តុំទៅដោយអត្ថបទដែលជាការរួមចំណែកពីបណ្ឌិតខ្មែរល្បីៗ មានប្រវត្តិរូបលេចធ្លោ ដោយឆ្លងកាត់ការពិនិត្យ និងកែសម្រួលយ៉ាងហ្មត់ចត់ដោយផងដែរ។ សៀវភៅនេះគ្របដណ្តប់ទិដ្ឋភាពសំខាន់ៗចំនួនបីនៃសហគមន៍ជោគវាសនារួម៖ ១. ទស្សនៈសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិរបស់លោកប្រធានាធិបតី Xi Jinping ២. សមិទ្ធផលនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងទស្សនវិស័យសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។សៀវភៅនេះគូសបញ្ជាក់អំពីតម្លៃរួម និងគោលបំណងរួម ដែលបានបង្រួមឯកភាពប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបង្កើតអនាគតដ៏មានសក្តានុពល សម្រាប់ទាំងអស់គ្នា។ សៀវភៅនេះក៏បានបង្ហាញភស្តុតាងពីគោលការណ៍ និងតម្លៃរួម ដែលអាចសម្រេចបានលើគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាពផ្តោតទៅលើសន្តិភាព ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោលការណ៍សមភាព មិនថាប្រទេសធំ ឬតូច ប្រទេសខ្លាំង ឬខ្សោយ ប្រទេសអ្នកមាន ឬក្រ ប៉ុន្តែជំរុញការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូមិនចូលបក្សសម្ព័ន្ធ និងពហុភាគីនិយម។
សេចក្តីថ្លែងការណ៍
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងធ្វើសកម្មភាពបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងឱ្យធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ សកម្មភាព និងល្បិចកលដ៏ខ្មៅងងឹតរបស់ក្រុមអគតិអស់ទាំងនោះ ជាការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស។យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រទាំងស្រុងនូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពន្យល់បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានខ្លឹមសារពោរពេញទៅដោយឧត្តមគតិស្នេហាជាតិមាតុភូមិពិតប្រាកដ និងទស្សនវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិត សំដៅការពារសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រនូវគ្រប់វិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន សំដៅរក្សាឱ្យបាននូវបូរណភាពដែនដី និងឯករាជ្យជាតិ។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងក្នុង និងក្រៅប្រទេស សូមកុំជឿតាមការញុះញង់ និងការផ្សព្វផ្សាយបំបែកបំបាក់ជាតិ ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត និងបង្កអស្ថិរភាព ដើម្បីបម្រើរបៀបវារៈនយោបាយដ៏ខ្មៅងងឹតរបស់ពួកគេ ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឡើយ។ សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់រួបរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែសម្បូរសប្បាយរុងរឿងតរៀងទៅ។
រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
ស្វាយរៀង ព្រៃវែង និងកំពង់ចាម៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង ឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែង និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងឯឧត្តម ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៤ រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.។ នេះគឺជាកិច្ចប្រជុំដែលវ.ស.ស.រៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តទាំង៤ផងដែរ។ សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តម បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ជាងនេះទៀត ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។