
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិនដឹកនាំដោយលោក ស៊ុន ហ័យចុង (Sun Huaizhong) អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលក្រុងស៊ិនជិន និងបណ្តាសង្គមស៊ីវិលនានារបស់ក្រុងស៊ិនជិន លោក វ៉ង សឺ (Wang Shi) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងាជាមួយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។


នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានបានជម្រាបជូនភ្ញៀវពីកំណើនកាន់តែច្រើននៃដៃគូសហការរវាងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជារួមកម្លាំងជាមួយ វ.ស.ស. ក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន ដែលជាពិសេសនៅជនបទ។ ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអំណោយនាថ្ងៃនេះដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាក្រោមទម្រនៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក ស៊ុន ហ័យចុង (Sun Huaizhong) បានជម្រាបថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិនតែងបានរួមសុខរួមទុក្ខ ហើយខិតខំរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសយើងទាំងពីរក្នុងយុគសម័យថ្មី។


ដោយឡែក លោក វ៉ង សឺ (Wang Shi) ក៏បានជម្រាបថា អំណោយថ្ងៃនេះដែលបានផ្តល់ជូនដល់ វ.ស.ស. គឺជាកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងបណ្តាសហគ្រាសនានានៅក្នុងក្រុងស៊ិនជិន ដើម្បីចូលរួមបង្កើនកិច្ចសហការជាមួយវ.ស.ស. ក្នុងការចូលរួមចំណែកតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។







ព័ត៌មានស្រដៀងគ្នា
កង់ចំនួន ៣០០គ្រឿង បានជួយសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាទួលស្គរ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរៀបចំវិធីចែកអំណោយកង់ ចំនួន ៣០០គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)។មានចំណាប់អារម្មណ៍ក្នុងពិធីនេះ លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងក្នុងនាមដៃគូសហការរបស់ខ្លួន រួមមានក្រុមហ៊ុន Hello Inc. និង មូលនិធិ COSCO SHIPPING CHARITY FOUNDATION របស់ប្រទេសចិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វ.ស.ស.ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមាន ការិយាល័យអប់រំស្រុក និងរដ្ឋបាលស្រុកបសេដ្ឋ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា តាមរយៈការផ្តល់មធ្យោបាយធ្វើដំណើរជូនសិស្សានុសិស្ស។លោក គង់ ឆាយ អភិបាលរង នៃគណ:អភិបាលស្រុកបសេដ្ឋបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វ.ស.ស. និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានកៀរគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិល និងក្រុមហ៊ុនអន្តរជាតិនានា សំដៅចូលរួមចំណែកបំពេញ នូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវ.ស.ស. បាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ស្ពឺ។ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងជាតំណាងមូលនិធិបងប្អូនយើង បានសម្តែងនូវការកើតសរសើរ និងថ្លែងអំណរគុណដល់វ.ស.ស. និង មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ក្រុមហ៊ុន Hello Inc. និងមូលនិធិ COSCO SHIPPING CHARITY FOUNDATION ដែលបានផ្តល់កង់ចំនួន ៣០០គ្រឿង ដល់សិស្សានុសិស្សក្រីក្រ និងជួបការលំបាក ក្នុងសាលាបឋមសិក្សាទួលស្គរ។ អំណោយនាថ្ងៃនេះ គឺការចូលរួមចំណែកអនុវត្តនូវគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមចំណែកកសាងនូវសហគមន៍ជោគវាសនារួមគ្នានៃមនុស្សជាតិផងដែរ។
កង់៩៧០គ្រឿង ដែលជាអំណោយតាមរយៈ វ.ស.ស. ផ្តល់ភាពរីករាយជូនដល់សិស្សានុសិស្សនៅក្នុងខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាក្រពុំឈូក ស្ថិតនៅក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ចំនួន៩៧០គ្រឿងដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ថ្លែងទៅកាន់អង្គពិធីចំនួន៣០០នាក់ រួមមានថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកកោះអណ្តែត រដ្ឋបាលឃុំក្រពុំឈូក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន៥សាលា មកពីស្រុកកោះអណ្តែត និង១១សាលា មកពីស្រុកបូរីជលសារ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងក្រុមហ៊ុន Hello Inc. របស់ប្រទេសចិន លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានសាទរនឹងសមិទ្ធផលបន្ថែមទៀតដែលសិស្សានុសិស្សនៅក្នុងខេត្តតាកែវទទួលបានអំណោយនាថ្ងៃនេះតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអង្គពាក់ព័ន្ធនានាដែលបានគាំទ្រនិងលើកទឹកចិត្តដល់ភាគីចិនក្នុងការចូលរួមចំណែកផ្តល់កម្លាំងចិត្តដល់ការសិក្សា និងដោះស្រាយបាននូវតម្រូវការជាមូលដ្ឋានដោយផ្តល់អំណោយកង់ជូនដល់សិស្សានុសិស្ស។លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវបានលើកទឹកចិត្តដល់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន ដែលបានរួមកម្លាំងគ្នាជាធ្លុងមួយចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចលើកតម្កើងជីវភាពគ្រួសារ និងផ្តល់កម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងខេត្តតាកែវនេះ។ លោកស្រីក៏បានថ្លែងនូវការសាទរចំពោះសិស្សប្រឡងបញ្ចប់ទុតិយភូមិចំនួន២រូបសិក្សានៅក្នុងស្រុកកោះអណ្តែតដែលទទួលបានលទ្ធផលនិទ្ទេសAផងដែរ។ក្នុងនាមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល បានគាំទ្រទាំងស្រុងដល់បេសកកម្មការងារ និងបន្តលើកទឹកចិត្តដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទក្នុងការកៀងគរជំនួយនានាដើម្បីបំពេញបាននូវសេចក្តីត្រូវការរបស់សិស្សានុសិស្ស។ ឯកឧត្តមបានរំលេចពីសមិទ្ធផលជាច្រើនដែលបានប្រសូតចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធតាំងពី ឆ្នាំ២០១៨ មក រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលរួមមាន ការផ្តល់សម្ភារៈសិក្សាជាង១០ម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿង ដល់សិស្សានុសិស្សកម្ពុជា។ ទាក់ទងនឹងការសិក្សា ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពដែលកម្ពុជាទទួលបានតាមរយៈសម្តេចតេជោជាស្ថាបនិក និងសង្គមជាតិដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងចរន្តនៃការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបសិស្សានុសិស្សទាំងអស់បានទទួលនូវការសិក្សាប្រកបដោយគុណភាព ហើយឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សាដោយយកគំរូតាមសិស្សចំនួន ២រូប ដែលទទួលបាននិទ្ទេសA។ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សចំនួន៩៧០នាក់នាថ្ងៃនេះក៏ជាការចូលរួមចំណែកផងដែររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងគោលនយោ បាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។
វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកកង់ជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២០២៤នាក់
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាឆកកណ្ដោល ស្ថិតនៅក្នុងភូមិឆក ណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីប្រគល់-ទទួលកង់ ចំនួន ២០២៤គ្រឿង ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ថ្លែងទៅកាន់ថ្នាក់ដឹកនាំវេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកទឹកផុស រដ្ឋបាលឃុំជៀប គណៈគ្រប់គ្រងសាលារៀនឆកកណ្តោល លោកគ្រូ អ្នកគ្រូ អាណា ព្យាបាល សិស្សានុសិស្ស និងអ្នកចូលរួមសរុប ២០០នាក់ ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិCOSCO SHIPPING CHARITY FOUNDATION និងមូលនិធិ Halo របស់ប្រទេសចិន លោក Kevin Wang តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិនក្នុងការ ចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមានទាំងការិយាល័យអប់រំស្រុកដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា និងកិច្ចគាំពារដល់មធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្ស។លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំងបានគាំទ្រដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយលោកក៏បានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមិនត្រឹមបង្កើនសុខដុមនីយកម្មរវាងសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកៀងគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិលអន្តរជាតិនានាសំដៅចូលរួមចំណែកបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក ដល់ប្រជាជនកម្ពុជានិយាយរួម។ លោកក៏បានរំលេចផងដែរថា អំណោយកង់នាថ្ងៃនេះគឺជាសក្ខីភាពថ្មីបន្ថែមទៀតដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបាននិងកំពុងផ្តល់ជាប្រយោជន៍ដ៏ធំធេងដល់កម្លាំងអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកំពង់ឆ្នាំង។ជាកិច្ចឆ្លើយតបក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានរំលឹកនូវចំណងទាក់ទងរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយបណ្តាមូលនិធិនានារបស់ប្រទេសចិនតាំងពីឆ្នាំ២០១៨រៀងមក ហើយដោយឡែកនៅក្នុងទំនាក់ទំនងជាមួយមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានសម្របសម្រួលក្នុងការផ្តល់សម្ភារៈសិក្សារាប់សិបម៉ឺនសម្រាប់ និងផ្តល់កង់៣០២៤គ្រឿងដល់សិស្សានុសិស្សកម្ពុជា។ ឯកឧត្តមបន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមនៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិផងដែរ។